ព័ត៌មានអន្តរជាតិ

ថៃនិយាយថា កិច្ចព្រមព្រៀងជំនួញអាស៊ីថ្មី នឹងចុះហត្ថលេខា ក្នុងឆ្នាំ២០២០

បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍ បានប្តេជ្ញាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការប្រឹងប្រែងជំរុញទៅមុខ នូវអ្វីដែលអាចក្លាយជាអង្គភាពជំនួញ ដ៏ធំបំផុតនៅក្នុងពិភពលោក ក្រោយពីមានការទាមទារពីឥណ្ឌា ធ្វើឲ្យប៉ះពាល់ដល់ដណើរការ គាំទ្រដោយប្រទេសចិន។ 

មន្ត្រីនាំពាក្យរបស់ រដ្ឋាភិបាលនៃប្រទេសថៃ លោកស្រី ណារុម៉ុន ភីនយុស៊ីនណាវ៉ាត់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា មន្ត្រីចរចា បានជួបពិភាក្សាគ្នានៅល្ងាចថ្ងៃអាទិត្យ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងគ្នាមួយ។ 

លោកស្រី បាននិយាយបន្តទៀតយ៉ាងដូច្នេះថា “យើងមិនមានសេចក្តីសម្រេចចុងក្រោយ នៅឡើយនោះទេ ហើយនៅពេលដែលវាមានមួយនោះ វានឹងត្រូវបានប្រកាសឡើង។ 

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីពាណិជ្ជកម្មនានា នៅតែកំពុងពិភាក្សាគ្នា អំពីបញ្ហាចម្បងៗ ចំណែកការចុះហត្ថលេខា ត្រូវគេរំពឹងថា នឹងប្រហែលត្រូវធ្វើឡើង នៅក្នុងខែកុម្ភៈឆ្នាំក្រោយ”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top
×