សុខភាព

ញ៉ាំអាហារទាំងនេះ ជាប្រចាំជួយ កម្ចាត់ខ្លាញ់ ពីសរសៃឈាមបេះដូង

Adtag for Mobile Pull2:-

ខាងក្រោមនេះជាអាហារមួយចំនួន​ ដែលអ្នកគួរទទួលទានរៀងរាល់ថ្ងៃ ដើម្បីសម្អាតសសៃឈាម ហើយជៀសឆ្ងាយពីជំងឺសសៃឈាមបេះដូង ឬបញ្ហាស្ទះសសៃឈាម ៖

១.ខ្ទឹមស៖ ខ្ទឹមមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលនាំឲ្យមានការស្ទះក្នុងសសៃឈាម។ ដូច្នេះចូរព្យាយាមទទួលទានខ្ទឹមស ១ ឬ ២កំពឹស រៀងរាល់ព្រឹកនៅពេលពោះទទេ ឬរួមបញ្ចូលវាទៅក្នុងអាហារផ្សេងៗរបស់អ្នក។

២.ផ្លែទទឹម៖ ទទឹម គឺជាប្រភពដ៏ប្រសើរនៃ សារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាអាចជួយកាត់បន្ថយ ជាតិខ្លាញ់ដែលប្រមូលផ្ដុំ នៅក្នុងសសៃឈាមអាកទែ។ លើសពីនេះទៅទៀត ផ្លែទទឺម ក៏ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ទទួលទានផ្លែទទឺម ១ ឬ ២ ជាប្រចាំ ឬទទួលទានទឹកផ្លែទទឺម ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។

៣.តែបៃតង៖ ក៏មិនខុសអ្វីពីខ្ទឹមស និងផ្លែទទឹមដែរ តែបៃតង គឺមានផ្ទុកសម្បូរទៅដោយសារ ធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាន់តែទទួលទានតែបៃតង ២ ទៅ ៣ ពែង ក្នុងមួយថ្ងៃជាប្រចាំ ក៏អាចកាត់បន្ថយបញ្ហានៃការស្ទះ ក្នុងសសៃឈាមបានគួរឲ្យកត់សម្គាល់។

៤.ផ្លែបឺរ៖ ទោះបីជា ផ្លែបឺរ គឺមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិត ជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើង ដោយកាត់បន្ថយកម្រិត នៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវ ក្នុងឈាមអាចជួយបំបាត់ ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរ​ ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្ម នៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទាន ផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម។

ដើម្បីរក្សាបាននូវសុខភាពបេះដូងល្អ ឬជៀសឆ្ងាយពីបញ្ហាស្ទះ សសៃឈាមបេះដូង ក្រៅពីការព្យាយាមទទួលទាន អាហារដូចបានរៀបរាប់ខាងលើហើយនោះ អ្នកក៏គួរបញ្ឈប់ទម្លាប់នៃការជក់បារី និងទទួលទានគ្រឿងស្រវឹង ច្រើនហួសផងដែរ ។ ទោះជាយ៉ាងណា ស្រាក្រហម គឺមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ resveratrol ដែលល្អសម្រាប់បេះដូង។ ដូច្នេះវាត្រូវបានណែនាំឲ្យទទួលទានស្រាក្រហម ១ កែវ ជាប្រចាំសម្រាប់ស្ត្រី ឬ ២ កែវ ចំពោះបុរស ដើម្បីរក្សាបាននូវសសៃឈាម និងបេះដូងដែលមានសុខភាពល្អ ៕

ប្រភព៖ www.health.com.kh

Click to comment

Leave a Reply

Your email address will not be published.

To Top