ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអ្នកតំណាងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានអញ្ជើញចូលរួមការប្រកួត ប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ “Khmer...
បរទេស៖ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បាននិយាយប្រាប់ថា មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង កំពុងតែមានភាពរីកចម្រើន ទៅមុខជាមួយនឹងការធ្វើតេស្ត សាកល្បងនីមួយៗ។ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសជប៉ុន លោក តារ៉ូ កូណូ បាននិយាយប្រាប់ អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតថា ការបាញ់តេស្តសាកល្បងមីស៊ីល ពីរគ្រាប់របស់ប្រទេសកូរ៉េខាងជើង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយនៅ ថ្ងៃសៅរ៍សប្ដាហ៍នេះថា ប្រទេសតួកគី នឹងបញ្ជូនសមាជិកក្រុម រដ្ឋឥស្លាមជ្រុលនិយម ដែលត្រូវចាប់ខ្លួនបាន ឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ហើយលោកបាន ធ្វើការតវ៉ាត្អូញត្អែ ចំពោះភាពអសកម្មរបស់អឺរ៉ុបលើបញ្ហានេះ។ លោក Suleyman Soylu បាននិយាយអំពីអឺរ៉ុបទុកតួកគី ឲ្យដោះស្រាយជាមួយ អ្នកទោសទាងនោះតែម្នាក់ឯងថា “នោះគឺជារឿងមិនអាចទទួលយក...
ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការជាមួយ អង្កការឆឺជី សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជាង៥ពាន់នាក់ ស្ថិតនៅក្នុងភូមិព្រែក ហ្លូង ឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ខែ វិច្ឆកា ឆ្នាំ២០១៩ ក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី...
បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាល នៃប្រទេសម៉ាលី បាននិយាយប្រាប់ថា ការវាយប្រហារភេរវកម្មមួយ នៅក្នុងប្រទេស ម៉ាលី បានសម្លាប់ទាហានតិចបំផុត៥៣នាក់ និងជនស៊ីវិលម្នាក់។ នៅលើបណ្ដាញសង្គមធ្វីតធើ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក Yaya Sangare...
បរទេស៖ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សចំនួន ៤៥ នាក់ និងរងរបួសចំនួន ២,៥២៣ នាក់ក្នុងមួយថ្ងៃៗ គិតចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០១៩នេះ។ នេះបើយោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុនធានារ៉ាប់រងពីគ្រោះថ្នាក់ចរាចរណ៍។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន គឺក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ មនុស្សចំនួន ១៣.៦៩២ នាក់បានស្លាប់ និង ៧៥៧.០១០ នាក់បានរងរបួសដោយ សារគ្រោះថ្នាក់ចរាចរណ៍។ យោងតាមសារព័ត៌មានថៃ បាងកក...
ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា វៀតណាម និងឡាវ បានប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី ។ នេះបេីយោងតាម AKP ។ នៅមុនពិធីបើកកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារ ពេលព្រឹកជាមួយលោក ង្វៀ ន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និងលោកថងលូន ស៊ីស៊ូ លីត នាយករដ្ឋមន្រ្តីឡាវ។ ក្នុងពិធីពិសារអាហារ ពេលព្រឹកការងារនេះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ សម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការ បន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃ ការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ជាងនេះទៀត ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោង អាទិភាពនៃការអភិវឌ្ឍឱ្យមានការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែទទួល បាននូវការ លើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ កិច្ចប្រជុំកំពូលពេញ អង្គ អា ស៊ានលើកទី៣៥ (35th ASEAN Summit Plenary) សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង បណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការ យោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ដែលចុះហត្ថលេខាដោយ អគ្គលេខាធិការអាស៊ាន ជាមួយនឹងប្រធានសហព័ន្ធកីឡាបាល់ ទាត់ពិភពលោក កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រថៃ។ នេះបេីយោងតាម AKP ។ នៅក្នុងពិធីនោះ អគ្គលេខាធិការ អាស៊ាន និងលោកប្រធានសមាគម សហព័ន្ធកីឡា បាល់ទាត់ពិភពលោក បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែក អ ភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់នៅជាង៦៥០លានាក់។ លោកប្រធានសមាគមសហព័ន្ធ កីឡាបាល់ទាត់ពិភពលោក បាន សម្ដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡា បាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែមាន ភា ពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។ លោកប្រធានសមាគមសហព័ន្ធ បានសម្ដែង នូវការ វាយតម្លៃខ្ពស់ចំពោះ បណ្តាមេដឹកនាំអាស៊ាន ដែលបានធ្វើជាសាក្សី នៅថ្ងៃនេះក្នុងការជំរុញ លើកកម្ពស់វិស័យកីឡាបាល់ទាត់ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុង បណ្តាប្រទេសនៃតំបន់អាស៊ាន។ នៅក្នុងពិធីនេះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមនៃ សហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានក៏ អញ្ជើ ញថ្វាយនិងជូនអាវកីឡាករ ភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋា ភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍ជា ប្រវត្តិសា ស្រ្ត នេះផងដែរ៕
ភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ នារសៀលថ្ងៃទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញញចូលរួមក្នុងពិធី បើ កជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផេក ស្ថិតក្នុងខេត្តនុនថាក់បូរី ព្រះរាជាណាចក្រថៃ។ នេះបេីយោងតាម AKP ។ នៅក្នុងពិធីបើក ជាផ្លូវការ នៃកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥ នេះមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន រួមមានព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន ដែលត្រូវបានទទួល ការស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសណាក់ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុង ការអនុវត្ត សេចក្តីប្រកាស ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះមេដឹកនាំ អាស៊ានបានកត់សម្គាល់សារជាថ្មី អំពីគោលបំណង ក្នុងការឆ្ពោះទៅសម្រេចបាន អាស៊ាន ប្រ កបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ ការតភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវ ស្ថិរ ភាពនិងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានលើក ទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផល នៃ បដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។ មេដឹកនាំអាស៊ានបានសម្ដែងនូវ សេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវ វឌ្ឍនភាពប្រកបដោ យចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យបន្ត កិច្ចការរបស់ខ្លួន ក្នុងការ ដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សា សន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តន៍រួចហើយ។ មេដឹកនាំអាស៊ានក៏បានទន្ទឹងរង់ចាំ នូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិនៃផែន ការលម្អិតខាងលើ ដែល គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២០។ មេដឹកនាំអាស៊ានក៏បានបញ្ជាក់ ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍(TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រង ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ ដើម្បី រក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែមទៀត នូវ គោ លការណ៍នានាដូចមានចែងក្នុង TAC ឱ្យកាន់តែទូលំ ទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់ អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac ting Parties) ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួនក្រោមសន្ធិសញ្ញានេះ។ លើសពីនេះ ទៀតមេដឹកនាំ អាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជា សមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូល ជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សម្គាល់ ពីការបំពេញដោយ ជោគជ័យ នូវបេសកកម្មស្វែង រកការពិតរបស់សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅប្រទេស ទីម័រឡេស្តេ កាលពីថ្ងៃ ទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឱ្យសសរស្តម្ភ នៃ សហគមន៍សេដ្ឋកិច្ច និង សហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឱ្យមានបេសកកម្ម ស្វែង រកការពិតពីសហគមន៍របស់ ខ្លួនឱ្យបានឆាប់រហ័ស។ មេដឹកនាំអាសាន ក៏បាន អរគុណចំពោះ ឆន្ទ: នយោបាយ ដ៏រឹងមាំ របស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយបាន បញ្ជាក់ពី ការប្តេជ្ញាចិត្តថ្មីក្នុង ការគាំទ្រការអភិវឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាព ទាំង ក្នុ ងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿន ជាលំដាប់ និងប្រភេទនៃការ គំរាមកំហែងឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណែត ក្នុងការធានាឱ្យបាននូវ លំហអ៊ីនធើណែតមួយ ប្រកបដោយភាពបើកចំហ សុវត្ថិភាព ស្ថិរភាព អាចប្រើប្រាស់បាន និង ប្រកបដោយភាពធន់ រឹងមាំដើម្បីគាំទ្រដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គ អាស៊ា នថា អាស៊ាននៅមានសក្តានុពល ច្រើនក្នុងការលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកប ដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅបង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច។ សម្ដេចតេជោបានបន្ថែមថា ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់ ត្រូវផ្តោតអាទិភាពទៅលើ ការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយ ចំណាយ ប្រតិបត្តិការពាណិជ្ជកម្ម ១០ ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្ម អាស៊ានទ្វេដងនៅឆ្នាំ២០២៥៕