ព័ត៌មានជាតិ

TYDA សហការគ្នាជាមួយអង្កការឆឺជី ចុះពិនិត្យ និងព្យាបាលជម្ងឺជូន ប្រជាពលរដ្ឋជាង ៥០០០នាក់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

Adtag for Mobile Pull2:-

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការជាមួយ អង្កការឆឺជី សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជាង៥ពាន់នាក់ ស្ថិតនៅក្នុងភូមិព្រែក ហ្លូង ឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ខែ វិច្ឆកា ឆ្នាំ២០១៩ ក្រោមវត្តមាន លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធាន TYDA ថ្នាក់ដឹកនាំ ក្រុមការងារអង្គការសឺជី មន្ត្រីរាជការអាជ្ញាធរ កម្លាំងស្ម័គ្រចិត្ត យុវជន និងប្រជាពលរដ្ឋ ជាច្រើននាក់។

លោកស្រី ឲ្យដឹងថាសមាគមបង្កើតឡើង តាំងពីឆ្នាំ២០១២ ក្រោមគំនិតផ្តើម របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ឲ្យលោក ហ៊ុន ម៉ាណែត និងលោកស្រីផ្ទាល់ ដើម្បី ចុះជួយពិនិត្យនិងព្យាបាលប្រជាពលរដ្ឋ ចែករំលែកនៅក្តី ស្រឡាញ់ទៅដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយ អ្វីឡើយ។

តំណាងអង្កការឆឺជី លោក ដេវីត លីវ បានអោយដឹងថារយៈពេល៥ឆ្នាំមកហើយ អង្កការបានសហការជាមួយ TYDA ក្នុងការងារមនុស្សធម៌ ជាពិសេសផ្តល់សេវាកម្ម ព្យាបាល ជំងឺដោយគិតថ្លៃជូន ប្រជាពលរដ្ន នៅក្នុងប្រទេសកម្ពុជា។

តំណាងអង្កការរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ដែលបានអនុញ្ញាត អោយមានការចុះOMU ក្នុងគោលបំណងបង្កើនកិច្ចសហការ ដោយរីករាយជាមួយគ្នា។ ជាពិសេសការព្យាបាល និងវះកាត់ជំងឺផ្សេងៗ ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតថ្លៃនេះតែម្តង។ ដើម្បីចែករំលែក នូវក្តីស្រឡាញ់ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជា។

ប្រជាពលរដ្ឋដែលទទួលការពិនិត្យ និងព្យាបាលជំងឺម្នាក់ៗ បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅដល់លោកស្រី ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត និងសប្បុរសជន ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលតែងតែគិតគូរដល់ ពួកគាត់ជានិច្ច។ ពួកគាត់បានប្តេជ្ញា រក្សាការពារ និងគាំទ្រជារៀងរហូតក្រោមការដឹកនាំ របស់សម្តេច។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានធើ្វការពិនិត្យ និងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ដែលសកម្មភាពទាំងនេះ គឺជាការរួមចំណែកមួយ របស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាសុខភាព ទៅគៀកនិងប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកកាត់បន្ថយ ភាពក្រីក្រផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

To Top