ម៉ានីល៖ កាលពីថ្ងៃសៅរ៍ វិមានប្រធានាធិបតី Malacañang បានបង្ហាញអំពីរូបភាព ក្លែងបន្លំ នៃការផ្សាយដែលបានសន្មត់ថា ជាព្រះរាជបញ្ជារបស់ព្រះមហាក្សត្រថៃ ទៅកាន់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុង បាងកក ដោយនិយាយថា ការបញ្ចេញរូបភាពដែលមានគំនិតអាក្រក់នេះគឺដើម្បី បំបាក់មុខមេដឹកនាំ ហ្វីលីពីន។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា...
ភ្នំពេញ៖ លោក ពេជ សោភ័ន មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា ផលិភាពការងារ គឺជាកាធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព ។ ថ្លែងក្នុងពិធីបើកសន្និសីទស្តីពី “យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា-ការត្រួស ត្រាយផ្លូវស ម្រាប់ការប្រកួតប្រជែងជាសកល” ត្រូវបានរៀបចំឡើង នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ លោក ពេជ សោភ័ន បានលើកឡើងថាសន្និសីទនេះ ត្រូវបានធ្វើឡើងទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ ពិព័រណ៍ការងារ រយៈពេល២ថ្ងៃដើម្បីបង្កើត ឱ្យមានឥទ្ធិពល និងផលប្រយោជន៍ជាអតិបរមាដល់អ្នកចូលរួមនេះ គឺផ្តោតលើការចែករំលែកចំ ណេះដឹង ឯកទេស បទពិសោធន៍នៃការអនុវត្តជោគជ័យ ដើម្បីចូលរួមចំណែកជាមួយការ ខិតខំរបស់កម្ពុជាក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថ និងវប្បធម៌ក្នុងការលើកកម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាកត្តាចាំបាច់សម្រាប់ជំរុញភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការកែលម្អគុណភាពការងារនិងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមលក្ខណៈ សម្រាប់ទាញយកសក្តានុពល និងជំនះហានិភ័យនៃការងារនាពេលអនាគត ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន និងសុខដុមរមនា”។ លោកបញ្ជាក់ថា «ផលិតភាពគឺជាការ ធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះយើងត្រូវចាប់ផ្តើមពីខ្លួនយើង ម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែប វិជ្ជមាននៅកន្លែងធ្វើការ»។ ដើម្បីលើកកម្ពស់ផលិតភាព បានផ្តល់អនុសាសន៍បីចំណុចគឺ៖១.លើកទឹកចិត្តដល់បុគ្គលិកឲ្យចូលរួម លក្ខខណ្ឌការងារល្អ, ២.ការចូលរួមដោយសកម្ម ដោយអ្នកគ្រប់គ្រង។ ៣.ត្រូវប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើការកាន់តែឆ្លាតវៃ។ គួរបញ្ជាក់ផងដែរថា សន្និសីទនេះ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោយការឧបត្ថម្ភគាំទ្រពី កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលរួមបញ្ចូលគ្នានូវដំណោះស្រាយ គ្រប់ជ្រុងជ្រោយ សំដៅជំរុញការកែប្រែ រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិពីការ ពឹងផ្អែកលើកំណើនជំរុញដោយ កត្តាផលិតកម្មទៅពឹងផ្អែកលើ ផលិតភាពនិងការបង្កើតតម្លៃបន្ថែម សំដៅពង្រឹងភាពប្រកួតប្រជែង បន្តធានាបានកំណើនខ្ពស់ បង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូល ប្រកបដោយស្ថិរភាពនិងបរិយាប័ន្ន និងឈានទៅសម្រេចបាននូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕ ដោយ៖ ស សំណាង
បរទេស៖ កាលពីសប្តាហ៍មុនបន្ទាប់ពីប្រធានាធិបតី អាមេរិកបានធ្វើសេចក្តីថ្លែងការណ៍ ម្តងហើយម្តងទៀតអំពីសារៈរសំខាន់ នៃការធានាប្រេងនៅប្រទេសស៊ីរី, យោធារុស្ស៊ី បានបញ្ចេញ ផ្កាយរណបស៊ើបការណ៍ ស្តីពីផែនការរត់ពន្ធប្រេង ដែលគាំទ្រដោយ មន្ទីរបញ្ចកោណ និង CIA ដោយខុសច្បាប់ ដែលក្រសួងការពារជាតិ បានពណ៌នាថា មិនមែនជាការលួចប្លន់ របស់អន្តរជាតិនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋាភិបាលបានប្រកាសថា នឹងមិនត្រូវបានអនុញ្ញាត ឱ្យដំណើរការរុករកប្រេង និងឧស្ម័ននៅក្នុងប្រទេសអង់គ្លេសទេ បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសពីរបាយការណ៍ ទាក់ទងនឹងគ្រោះរញ្ជួយដី ។ ក្រុមរដ្ឋមន្រ្តីបានធ្វើការសម្រេចចិត្ត បន្ទាប់ពីមានរបាយការណ៍ ដែលចេញផ្សាយដោយ អាជ្ញាធរប្រេង និងឧស្ម័ន ហៅកាត់ថា (OGA) ដែលបានសន្និដ្ឋានថា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,១រ៉ិចទ័រ បានវាយប្រហារនៅ ចម្ងាយ១២៥គីឡូម៉ែត្រ នៃភាគឦសាននៃដែនកោះ Visokoi Island, South Georgia និង South Sandwich Islands...
កំពង់ចាម ÷ ទីវត្តអារាម គឺជាកន្លែងអប់រំផ្លូវចិត្ តនិងផ្ដល់ឱវាទអោយប្រជាពលរដ្ឋ ធ្វើអំពើល្អ និងចូលរួមអភិវឌ្ឍប្រទេសជាតិដោយអហិង្សា ។ នេះជាការលើកឡើង របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងឱកាស សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងពិធីបុណ្យកឋិន ទាន នៅវត្តចំការអណ្ដូង ស្ថិតក្នុងឃុំចំកាអណ្ដូង ស្រុកចំការលើ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ បានអំពាវនាវដល់សមាជិក អាស៊ានទាំងអស់ ឱ្យធ្វើសមាហរណកម្មអាស៊ាន៤.០ រួមជាមួយគោលនយោបាយថៃ ៤.០ ដើម្បីជំរុញការតភ្ជាប់ឌីជីថល នៅក្នុងតំបន់នេះ ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានលើកទី១៨ (ABIS) ឆ្នាំ២០១៩ ស្តីពីការផ្តល់សិទ្ធិអំណាចអាស៊ាន៤.០...
បរទេស: ជាអត្ថបទដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលដែលក្រុមប៉ូលីសនៅតំបន់ Essexនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ បានបញ្ជាក់វិញថាអ្នកស្លាប់ បាត់បង់ជីវិតនៅលើរថយន្ត ដឹកនទំនិញក្នុងតំបន់ Essex នោះគឺសុទ្ធសឹងតែជាជនជាតិ វៀតណាមទៅវិញ។ អាជា្ញធរក្នុងតំបន់បានបញ្ជាក់ថា នៅពេលនេះយើងអាចបញ្ជាក់ច្បាស់ ១០០ភាគរយ ហើយថាអ្នកដែលបានបាត់បង់ ជីវិតទាំងអស់គឺសុទ្ធសឹងតែ ជាជនជាតិ វៀតណាម ទាំងអស់ហើយភាគីខាងអង់គ្លេស កំពុងធ្វើការទាក់ទងផ្តល់ព័ត៌ មានទៅកាន់រដ្ឋាភិបាល វៀតណាមផងដែរ។ សេចក្តីប្រកាសដដែល...
វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិន ហួចេញផ្សាយនៅថ្ងៃសៅរ៍ទី២ ខែវិច្ឆិកានេះបាន ឲ្យដឹងថារដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយគ្នាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ ប្រធានបទសំខាន់បញ្ហា ស្ថានភាពនៅភាគខាងជើង ប្រទេសស៊ីរី។ លោក Morgan Ortagusអ្នកនាំពាក្យក្រសួង ការបរទេសបាននិយាយ...
បរទេស: អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTOបានបញ្ជាក់កាលពីថ្ងៃសុក្រ ថាប្រទេសចិនមានសិទ្ធិ ដាក់ទណ្ឌកម្មជាលក្ខណ្ឌសំណង លើការនាំចូល សហរដ្ឋអាមេរិក ដែលមានតម្លៃ ៣,៥៧៩ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំចំពោះការ ខកខាន របស់សហរដ្ឋអាមេរិក ក្នុងការដកកាតព្វកិច្ចប្រឆាំង ការបោះបង់ចោល គឺប្រមាណប្រហែល ជាពាក់កណ្តាលនៃចំនួនទឹកប្រាក់ ដែលចិនបានស្វែងរក។ ការសម្រេចចិត្តនេះ បានកើតឡើងនៅពេលដែលប្រទេសសេដ្ឋកិច្ច ធំបំផុតទាំង ២...