ព័ត៌មានអន្តរជាតិ

លទ្ធផលផ្លាស់ប្តូរ ១៨០ដឺក្រេ ទៅជាជនជាតិវៀតណាម ស្លាប់លើឡានដឹកទំនិញ​នៅអង់គ្លេស

បរទេស: ជាអត្ថបទដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលដែលក្រុមប៉ូលីសនៅតំបន់ Essexនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ បានបញ្ជាក់វិញថាអ្នកស្លាប់ បាត់បង់ជីវិតនៅលើរថយន្ត ដឹកនទំនិញក្នុងតំបន់ Essex នោះគឺសុទ្ធសឹងតែជាជនជាតិ វៀតណាមទៅវិញ។

អាជា្ញធរក្នុងតំបន់បានបញ្ជាក់ថា នៅពេលនេះយើងអាចបញ្ជាក់ច្បាស់ ១០០ភាគរយ ហើយថាអ្នកដែលបានបាត់បង់ ជីវិតទាំងអស់គឺសុទ្ធសឹងតែ ជាជនជាតិ វៀតណាម ទាំងអស់ហើយភាគីខាងអង់គ្លេស កំពុងធ្វើការទាក់ទងផ្តល់ព័ត៌ មានទៅកាន់រដ្ឋាភិបាល វៀតណាមផងដែរ។

សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា ក្រុមប៉ូលីសបានទាក់ទងជាមួយ នឹងក្រុម គ្រួសារនៃជនរងគ្រោះមួយចំនួន ហើយទាំងនៅក្នុងប្រទេស វៀតណាម និងអង់គ្លេស ដើម្បីធ្វើការកំណត់អត្តសញ្ញាណ នៃក្រុមមនុស្សដែលបានព្យាយាម ធ្វើដំណើរខុស ច្បាប់ចូលមកកាន់ទឹកដី អង់គ្លេសនោះ។

រំលឹកដែរថាកាលពីដំបូង ព័ត៌មានបានបញ្ជាក់ថា សាកសពមនុស្សទាំង៣៩នាក់ ដែលត្រូវបានប្រទះ ឃើញនៅលើរថយន្តដឹកទំនិញ ដែលបានចតចោល នៅក្នុងសួន ឧស្សាហកម្ម Grays ចំងាយប្រមាណជា២០ម៉ាល ពីទីក្រុងឡុងនោះគឺសុទ្ធសឹង ជាជនជាតិចិន ហើយបន្តមកបានអះអាងថា មាន៨នាក់ជាជនជាតិចិន ប៉ុន្តែលទ្ធផល ចុងក្រោយនេះ គឺផ្ទុយស្រឡះ៕

ប្រែសម្រួល:ស៊ុនលី

Click to comment

Leave a Reply

Your email address will not be published.

To Top