ព័ត៌មានអន្តរជាតិ

កាសែតបាងកកប៉ុស្តិ៍ផ្សាយថា «ព្រះមហាក្សត្រ រាជបញ្ជាឱ្យប្រធានាធិបតី ហ្វីលីពីន រៀបអាកប្បកិរិយា ឱ្យបានត្រឹមត្រូវនៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន»

ម៉ានីល៖ កាលពីថ្ងៃសៅរ៍ វិមានប្រធានាធិបតី Malacañang បានបង្ហាញអំពីរូបភាព ក្លែងបន្លំ នៃការផ្សាយដែលបានសន្មត់ថា ជាព្រះរាជបញ្ជារបស់ព្រះមហាក្សត្រថៃ ទៅកាន់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុង បាងកក ដោយនិយាយថា ការបញ្ចេញរូបភាពដែលមានគំនិតអាក្រក់នេះគឺដើម្បី បំបាក់មុខមេដឹកនាំ ហ្វីលីពីន។

យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យប្រធានាធិបតីលោក Salvador Panelo បានចោទប្រកាន់អ្នករិះគន់ឥតសំចៃមាត់ថា ដោយគ្មានចេះ ពិចារណារបស់លោក ឌូទ័រតេ បានជំរុញរឿងរ៉ាវព័ត៌មាន ក្លែងក្លាយដែលត្រូវបាន ចុះផ្សាយដោយកាសែត បាងកកប៉ុស្តិ៍ ដែលមានចំណងជើងថា «ព្រះមហាក្សត្រ បញ្ជាឱ្យលោក ឌូទ័រតេ ប្រកាន់អាកប្បកិរិយាឱ្យបានល្អ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន»។

បន្ទាប់មក អ្នកនាំពាក្យប្រធានាធិបតីរូបនេះ បានរំលឹកថា ប្រទេសថៃមានច្បាប់មួយ ដែលតឹងរឹងបំផុតប្រឆាំង នឹងប្រមាថព្រះមហាក្សត្រ ឬបទឧក្រិដ្ឋ ឬឧក្រិដ្ឋកម្មប្រឆាំង នឹងអធិបតេយ្យភាពនៃរដ្ឋ ដោយបន្ថែមថា ការធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងហ្វីលីពីន – ថៃ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារនៅក្នុងប្រទេសថៃ៕

ប្រែសម្រួលៈ ណៃ តុលា



Click to comment

Leave a Reply

Your email address will not be published.

To Top