សារអបអរសាទរ របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញ ខ្ញុំសូមតំណាងឲ្យក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការបង្កើតតំបន់រដ្ឋបាលពិសេសម៉ាកាវ និងសមិទ្ធផលដ៏អស្ចារ្យដែលទទួលបានកន្លងមក។ ឆ្នាំនេះ ជាឆ្នាំនៃខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការប្រគល់ម៉ាកាវមកប្រទេសចិនវិញផងដែរ។ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩...
ភ្នំពេញ ៖ លោកស្រី ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានថ្លែងថា ពលរដ្ឋខ្មែរធ្វើចំណាកស្រុក ទៅកាន់ប្រទេសថៃ ក្នុងវិស័យនេសាទ មួយចំនួនប្រឈមការជួញដូរមនុស្ស ប្រសិនបើពួកគេ គ្មានឯកសារគ្រប់គ្រាន់ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូនកម្ពុជា និងលោក Nguyen Van The រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនវៀតណាម នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រជុំពិភាក្សាទ្វេភាគី ស្តីពី ការដោះស្រាយបញ្ហា ប្រឈមការកកស្ទះចរាចរណ៍...
បរទេស: កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូម្សិលមិញនេះមហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្កោលទោសចំពោះការរំលោភ សិទ្ធិមនុស្សដែលមាន លក្ខណៈជាប្រព័ន្ធនិងដែលកំពុងរីករាលដាលនៅ ក្នុងប្រទេសកូរ៉េខាងជើង ហើយផងដែរក្រុងព្យុងយ៉ាងក៏បានបដិសេធ ដំណោះស្រាយប្រចាំឆ្នាំ ដែលត្រូវបានសម្រេចឡើងផងដែរ។ គួរឲ្យដឹងដែរថាដំណោះស្រាយ ដែលគាំទ្រដោយប្រទេសរាប់សិបរួមទាំងសហរដ្ឋអាមេរិកត្រូវបានអនុម័ត ដោយមហាសន្និបាតដែលមានសមាជិក១៩៣រូបដោយគ្មានការ បោះឆ្នោតឡើយហើយក្នុងនោះយូអិនបានបញ្ជាក់ថាដំណោះស្រាយ បែបនេះមិនមែនជាការចងទេប៉ុន្តែអាចមានទម្ងន់នយោបាយ។ ឯកអគ្គរដ្ឋទូតប្រចាំ នៅអង្គការសហប្រជាជាតិ របស់កូរ៉េខាងជើងលោកគីមសុងបាន ប្រាប់មហាសន្និបាតថា ដំណោះស្រាយនេះមិនមានអ្វីដែលត្រូវធ្វើជាមួយការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សពិតប្រាកដនោះទេ...
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ បានឲ្យដឹងថាប្រទេសរុស្សីនឹង នៅតែបន្តធ្វើការដឹកជញ្ជួនធនធានហ្គាសរបស់ខ្លួនទៅកាន់អ៊ឺរ៉ុបតាមច្រក នៃប្រទេសអ៊ុយក្រែនដដែលបើទោះបីជាតម្លៃតាមច្រក នេះមានការកើនឡើងក្តី។ ការប្រកាសនេះត្រូវ បានធ្វើឡើងផ្ទាល់ ដោយលោកប្រធានាធិបតីរុស្សី Putin ក្នុងពិធីសន្និសិតកាសែតមួយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។លោកប្រធានាធិបតីបានបញ្ជាក់ថា ទោះបីជាការដ្ឋានសាងសង់រោងចក្រ Nord Stream, Nord Stream 2និងTurk Stream...
ភ្នំពេញ៖ ច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងថ្ងៃ១៨ វិច្ឆិកា ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយកនៅថ្ងៃ៥ ធ្នូ កន្លងមកនេះ។ ច្បាប់នេះ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា ស្ត្រីម្នាក់បានស្លាប់ និងពលរដ្ឋរាប់ពាន់នាក់ត្រូវបាន គេជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព ដោយស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលជម្លៀសខ្លួនបណ្តោះអាសន្ន ខណៈដែលទឹកជំនន់បានវាយប្រហារ មកលើរដ្ឋ Kelantan, Terengganu និង Pahang ។ ជនរងគ្រោះ មានអត្តសញ្ញាណអាយុ៥២ឆ្នាំ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានច្រានចោល ចំពោះមតិរិះគន់ បន្ទាប់ពីមានការដាក់ទណ្ឌកម្ម លើនាយទាហាន៥រូប នៅខេត្តបាត់ដំបង។ យោងតាមសេចក្តីប្រកាស របស់ព័ត៌មានរបស់លោក អេង ហ៊ី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការបញ្ចេញមតិជាច្រើន នៅលើបណ្តាញសារព័ត៌មាននានា ពាក់ព័ន្ធនឹងកិត្តិយស...
ភ្នំពេញ៖ ផ្ទះលក់ចាប់ហួយ រួមទាំងផ្ទះជួសជុលម៉ូតូ ត្រូវអគ្គីភ័យឆាប់ឆេះរាលដាល ពីផ្ទះមួយទៅផ្ទះមួយអស់ចំនួន ៤ខ្នង រងការខូចខាត នៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅជិតស្ពានសេតេ ក្រុងព្រះសីហនុ។ ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ទីតាំងលក់ដូរទំនិញទាំង៤កន្លែង ត្រូវអគ្គិភ័យឆេះបំផ្លាញ៖ ១/ម្ចាស់ផ្ទះឈ្មោះ យ៉ុង ភេទប្រុស ជនជាតិខ្មែរ ធ្វើម៉ូតូ...
ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាល នៃប្រទេសញូវហ្សេឡេន បានប្រកាសតាមដានករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ រដ្ឋាភិបាលកាណាដា តាមរយៈទូតខ្លួនក៏បានប្រកាសតាមដាន ករណីអតីតមេបក្សប្រឆាំងនេះផងដែរ ។ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយសាលាឧទ្ធរណ៍បានទាត់ចោល បណ្ដឹងក្រុមមេធាវីលោក កឹម សុខា...