ព័ត៌មានអន្តរជាតិ

Putin អំពាវនាវឲ្យរុស្សី បន្តដឹកជញ្ជូនហ្គាស ទៅអ៊ឺរ៉ុប កាត់តាមអ៊ុយក្រែន

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ បានឲ្យដឹងថាប្រទេសរុស្សីនឹង នៅតែបន្តធ្វើការដឹកជញ្ជួនធនធានហ្គាសរបស់ខ្លួនទៅកាន់អ៊ឺរ៉ុបតាមច្រក នៃប្រទេសអ៊ុយក្រែនដដែលបើទោះបីជាតម្លៃតាមច្រក នេះមានការកើនឡើងក្តី។

ការប្រកាសនេះត្រូវ បានធ្វើឡើងផ្ទាល់ ដោយលោកប្រធានាធិបតីរុស្សី Putin ក្នុងពិធីសន្និសិតកាសែតមួយ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។លោកប្រធានាធិបតីបានបញ្ជាក់ថា ទោះបីជាការដ្ឋានសាងសង់រោងចក្រ Nord Stream, Nord Stream 2និងTurk Stream ក្តីប៉ុន្តែរុស្សីចាំបាច់នឹងនៅតែបន្ត ដឹកហ្គាសចេញតាមអ៊ុយក្រែនដដែល។

លោកបានបន្តថាទោះបីជា ផ្លូវធ្វើដំណើរតាមអ៊ុយក្រែនមានរយៈពេលវែងជាង ថ្លៃជាងច្រកធ្វើដំណើរ តាមដែនសមុទ្រនៃតំបន់ប៉ាល់តិកក្តីប៉ុន្តែរុស្សី នៅតែបន្តការងារនេះ ទៅដើម្បីនាំហ្គាសរបស់ខ្លួនឲ្យទៅដល់តំបន់អ៊ឺរ៉ុបកណ្តាល និងអ៊ឺរ៉ុបភាគខាងត្បូង៕

ប្រែសម្រួល: ស៊ុន លី

To Top