ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរដ្ឋទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាចូល ជួបសម្តែងការគួរសមសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្ត និងគាំទ្រ ចំពោះលទ្ធផលជាផ្លែផ្កាដែល រាជរដ្ឋាភិបាលប្រទេសកម្ពុជានិងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេស ស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា (SIDA) បានចូលរួមជួយអភិវឌ្ឍ វិន៍ស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)ដល់កម្ពុជា ។ ក្នុងជំនួបនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងអាណត្តិនៃបេសកកម្មការទូត របស់លោក ប៊ីចូន ហេកម៉ាគ សម្តេចសង្ឃឹមថា ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយកម្ពុជា ជាពសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើរដ្ឋាភិបាល ស៊ុយ អ៊ែត បន្តជួយបណ្តុះបណ្តាល ធនធានមនុស្ស និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានបន្ត ការសិក្សាថ្នាក់ឧត្តមសិក្សានៅ ស៊ុយ អ៊ែត។ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យ កាន់តែមានការរីកចម្រើនបន្ថែមទៀត។ លោក ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើង របស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពី ជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជា នាពេលកន្លងមក មានដូចជាគំាទ្រដល់ដំណើរការតុលាការ កាត់ទោសមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ វិស័យកសិកម្ម ជាដើម។ លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដ៍រឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ ប្រទេសស៊ុយអ៊ែតសន្យា បន្តគាំទ្រដល់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា កម្ពុជានិងស៊ុអ៊ែតជាដៃក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន បានសម្តែង ក្តីរីករាយនិងស្វាគមន៍ ចំពោះបេសកកម្មការទូតរបស់លោក ប៊ីចូន ហេកម៉ាគ។រដ្ឋសភាកម្ពុជា គាំទ្រ និងសន្យាធ្វើកិច្ចសហការ ឲ្យបានពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់លោក នៅកម្ពុជា ទទួលបានជោគជ័យ៕
ភ្នំពេញ៖ នៅសល់តែជាង ២០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ជំនុំជម្រះក្ដី លោក កឹម សុខា ប៉ុន្តែសហមេធាវីការពារក្កីឲ្យលោកកឹម សុខា មិនទាន់បានត្រៀមលក្ខណៈអ្វីថា នឹងបន្តនីតិវិធី ដើម្បីឡើងការពារកូនក្ដីខ្លួននៅឡើយទេ ។ ការដែលក្រុមមេធាវីអះអាងបែបនេះ ដោយសារមកដល់ពេលនេះ មិនទាន់មានឃើញដីការកោះហៅ របស់តុលាការ ។ លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមមេធាវី...
ញូដេលី៖ កាលពីខែមុន និយ័តករអាកាសចរណ៍ DGCA របស់ប្រទេសឥណ្ឌា បានផ្តល់ឱសានវាទដល់ ក្រុមហ៊ុនអាកាសចរណ៍ឯកជន IndiGo ដើម្បីដូរម៉ាស៊ីនរបស់យន្ដហោះប្រភេទ A320neo ចំនួន ៩៧ គ្រឿងរបស់ខ្លួននៅត្រឹមថ្ងៃទី ៣១ ខែមករា ដោយ DGCA បានព្រមានថា ចង់ចំណាយប្រាក់ ឬ ក៏ចង់ប្រឈមនឹងការមិនឱ្យហោះហើរ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានសហការជាមួយមន្ត្រីនគរបាល ត្រួតពិនិត្យបទស្មើសសេដ្ឋកិច្ច ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី មន្រ្តីគយនិងរដ្ឋាករខេត្តកណ្តាល និងអាជ្ញាធរភូមិឃុំស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាបកន្លែងកែច្នៃរថយន្តខុស លក្ខណៈបច្ចេកទេស ចំនួន២តាំង នៅភូមិស្រុកធំ ឃុំជើងកើក ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងប្រតិបត្តិការនោះ រកឃើញរថយន្តកែច្នៃខុសច្បាប់ចំនួន១៩គ្រឿង។ ទន្ទឹមនឹងនេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក NGUYEN VAN THE រដ្ឋមន្ត្រី ដឹកជញ្ជូនវៀតណាម បានចុះត្រួតពិនិត្យផ្ទាល់ នៅច្រកសេដ្ឋកិច្ចបាវិត ដើម្បីដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍ទំនិញ តាមរថយន្តនៅព្រំដែន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ២០១៩៕
សេអ៊ូល:កិច្ចប្រជុំ នៅថ្ងៃពុធទី១៨ ខែធ្នូនេះរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានត្រឹមទទួលភាពបរាជ័យប៉ុណ្ណោះ ក្នុងឈានដល់កិច្ចព្រមព្រៀងមួយស្តី ពីការចូលរួមវិភាគទាន របស់ទីក្រុងសេអ៊ូល ចំពោះវត្តមាន នៃកងទ័ពសហរដ្ឋអាមេរិក ទាំង២៨៥០០នាក់ នៅក្នុងប្រទេសរបស់ខ្លួនោះ។ ភាគីទាំងពីរបាន បញ្ចប់ ទៅនូវកិច្ចពិភាក្សាគ្នា ដែលមានរយៈពេលសរុបចំនួនន២ថ្ងៃ និងត្រូវបានគេដឹងថា ជាកិច្ចពិភាក្សា ចុងក្រោយ នៃកិច្ចព្រមព្រៀងរបស់ពួកគេមុន សុពលភាពផុតកំណត់...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសន្និសីទ សារព័ត៌មាន ស្តីពី “វិធានការរក្សាតម្លៃ ឲ្យបានសមរម្យ ក្នុងរដូវប្រមូលផលស្រូវ” នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលប្រជុំ B ជាន់ផ្ទាល់ដី ។ សន្និសីទនេះ មានទិសដៅ និងគោលបំណងបង្ហាញ ពីការខិតខំប្រឹងប្រែង...
ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌ បឹងកេងកង ឃាត់ខ្លួន កាលពីវេលា៨និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នៅចំណុចមុខ ផ្ទះលេខ១១៩ ផ្លូវ៣០៤ ក្រុម១៨ ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ហេង...
នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៦ ការរញ្ជួយដីនៅបាតសមុទ្រដ៏ធំមួយបានបង្កើតឱ្យកើតមានជា រលកយក្សស៊ូណាមិដែល បានបំផ្លិចបំផ្លាញទីក្រុង Honshu ប្រទេសជប៉ុនមួយភាគធំក្នុងមនុស្សប្រហែល២០០០ នាក់បានស្លាប់ហើយ កន្លះលាននាក់បាន បាត់បង់ទីជម្រករបស់ខ្លួន។ នេះគឺជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំងបំផុតចំពោះ សហគមន៍មួយដែល ទើបនឹងរួចផុតពីវិនាសកម្ម នៃសង្គ្រាមលោកលើកទី ២។ ការរញ្ជួយដីនៅលើដែនដី នៃប្រទេសជប៉ុននេះបានចាប់ផ្តើមឡើងនៅវេលាម៉ោង ប្រមាណជា៤ និង២០ នាទីព្រឹក នៅថ្ងៃទី២១...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានសម្តែងការរំភើប ដែលបានជួបអ្នកជំនាញទាំងអស់ ក្នុងការចាប់អ្នកប្រព្រឹត្ត ក្នុងរបបខ្មែរក្រហម មកទទួលទោស នៅក្រោមនីតិរដ្ឋ ។ នេះជាការលើកឡើង របស់លោក ក្នុងឱកាសទៅទស្សនា សាលាកាត់ក្តីខ្មែរក្រហម (ECCC) នៅដើមសប្តាហ៍នេះ។ ឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា “ខ្ញុំមានចិត្តរំភើប...