ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ក្ដីសង្ឃឹមថា នឹងមានក្រុមហ៊ុនខ្នាតតូច និងមធ្យមរបស់ជប៉ុន ជាច្រើនបន្ថែមទៀត នឹងមកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្ម ។ នៅក្នុងកិច្ចសន្ទនា ទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥ ស្ដីពី “ខ្សែច្រវាក់តម្លៃផលិតកម្មស្បៀង” នៅថ្ងៃទី១៨...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ របស់អាមេរិកក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានចោទប្រកាន់ដោយសភាតំណាងរាស្ត្រដោយ បានបើកសវនាការជំនុំជម្រះនៅវិមានព្រឹទ្ធសភា ដែលនឹងសម្រេចថា តើលោកនឹងនៅកាន់តំណែងបន្ដទៀត ឬអត់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មាន BBC បានឲ្យដឹងថា សភាបានបោះឆ្នោតថា ប្រធានាធិបតីបានរំលោភអំណាច របស់លោក ដែលជាការចោទប្រកាន់ដំបូង នៃការចោទប្រកាន់ពីរលើរូបប្រធានាធិបតីរូបនេះ។ ការបោះឆ្នោតនេះបានធ្លាក់ចុះ...
តូក្យូ៖ តុលាការក្រុងតូក្យូ នឹងចេញសេចក្តីសម្រេច លើបណ្តឹងខូចខាត ដោយអ្នកកាសែតស្រ្តីម្នាក់ឈ្មោះ Shiori Ito ដែលបានចោទប្រកាន់ អតីតអ្នកអានព័ត៌មាន ទូរទស្សន៍ម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ពីបទរំលោភសេពសន្ថវៈ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ មានការបង្កការភ្ញាក់ផ្អើល ជាខ្លាំងដោយយុវជនម្នាក់ប្រើហិង្សា វាយនាយចឺម ដែលជាតារាចំរៀងល្បីគួរសម យ៉ាងដំណំដោយចោទប្រកាន់បានឆាតឆ្លងឆ្លើយ ស្នេហាទៅកាន់សង្សារ របស់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៤ និង២០រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ...
ភ្នំពេញ៖ ក្នុងឱកាសជួបសមាគមគ្រឹះស្ថាន ឧត្តមសិក្សា នៅ រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានឯកភាពតាមសំណើរលោក ហេង វ៉ាន់ដាប្រធានសមាគម លើបញ្ហាអនុគ្រោះពន្ធ គឺបន្តអនុគ្រោះពន្ធចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០២៣។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ។ ទាក់ទងទៅនឹងការពង្រីក វិសាលភាពបណ្ដុះបណ្ដាល គរុកោសល្យវិញ ក្នុងករណីនេះសម្តេចថា...
សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ សមាជិកក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ (UNSC) ជុំវិញសេចក្តីព្រាងដំណោះស្រាយ ដែលបានស្នើឡើងដោយប្រទេសចិន និងរុស្ស៊ី ដើម្បីបន្ធូរបន្ថយទណ្ឌកម្មប្រឆាំង នឹងប្រទេសកូរ៉េខាងជើង។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បា ឲ្យដឹងថា ការកត់សម្គាល់ របស់ក្រសួងបានកត់សម្គាល់ ពីភាពខុសគ្នាបន្តិចបន្តួចពីការលើកឡើងរបស់ក្រសួងការ បរទេសសហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា សហរដ្ឋអាមេរិក នឹងមិនបន្ធូរបន្ថយទណ្ឌកម្មលើ ប្រទេសកូរ៉េ ខាងជើង ដែលខ្វះការហាមឃាត់ អាវុធនុយក្លេអ៊ែរពេញលេញ និងអាចផ្ទៀងផ្ទាត់បាននោះទេ។ លោកស្រី Kellyanne Conway អ្នកផ្តល់ប្រឹក្សាជាន់ខ្ពស់ របស់លោកប្រធានាធិបតី ត្រាំ មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅលើសេចក្តីព្រាង សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ដែលស្នើឡើងដោយចិន...
ស្វាយរៀង៖ ឧក្រិដ្ឋជនជួញដូរថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់ធំ ( ទម្ងន់ ជាង៤គីឡូក្រាម ) លាក់ ក្នុងធុងបាស ត្រូវបាន សមត្ថកិច្ច ធ្វើការដកហូត បាន ខណៈពេលដែលជនសង្ស័យ បម្រុងលួចនាំ ឆ្លងដែនទៅ ប្រទេសវៀតណាម ។ លោកវរៈសេនីយ៍ឯកកែវ...
កាលពីពេលថ្មីៗ ក្នុងខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន OPPO បានបើកដំណើរការ មជ្ឈមណ្ឌល Hub Center ប្រចាំតំបន់អាស៊ី–ប៉ាស៊ីហ្វិច ដ៏ធំរបស់ខ្លួន ជាផ្លូវការ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ “ផ្សារភ្ជាប់ទាំងអស់គ្នាដើម្បីអនាគត” ។ ចំពោះមុខ ប្រតិបត្តិករ ដៃគូសហការ និង ប្រព័ន្ធផ្សព្វផ្សាយ ច្រើនជាង 300នាក់ OPPO បានប្រកាស និងដាក់បង្ហាញ សម្មិតផលថ្មីចំនួន 15 សម្រាប់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិច នឹងបំពាក់មកនូវជាមួយបច្ចេកវិទ្យា5G ឈានមុខគេ រួមមាន Router WiFi OPPO 5G CPE T1, កាសឥតខ្សែ Enco Free, cloud gaming devices, វ៉ែនតា AR, ស្មាតហ្វូនកាមេរ៉ាបង្កប់ក្រោមអេក្រង់ –ល–។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ សាជីវកម្ម និងធ្វើការជាមួយដៃគូ ដើម្បីទទួលបាន ជោគជ័យរួមគ្នា អស់រយៈពេលជាងមួយ ទស្សវត្សមកនេះ តំបន់អាស៊ីប៉ាស៊ីហ្វិច គឺជាជំហរ គោលដៅយុទ្ធសាស្រ្ត ពង្រីកទីផ្សាររបស់ក្រុមហ៊ុនOPPO។ សព្វថ្ងៃនេះ OPPO បានក្លាយជាម៉ាកដែលទទួលបាន ការទុកចិត្តពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងតំបន់ ជាង100 លាននាក់។ ការកសាងភាព ជាអ្នកដឹកនាំដ៏រឹងមុំា, ក្រុមអ្នកជំនាញ, បណ្តាញដៃគូ សហការជិតស្និទ្ធ ក៏ដូចជា ផលិតផល និងសេវាកម្មល្អជាងគេ បានជម្រុញឲ្យ OPPO ក្លាយទៅជាម៉ាកទូរស័ព្ទ ឈានមុខគេ ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច។ ការលេចចេញ នូវបច្ចេកវិទ្យា ទំនាក់ទំនងតាមទូរស័ព្ទចល័តជំនាន់ក្រោយ បង្កើតឩបសគ្គថ្មី សម្រាប់ក្រុមហ៊ុន ក្នុងការពុះពារ និងចាប់យកឱកាសអភិវឌ្ឍន៍ធនធាន។ ផ្អែកលើ “ផ្នត់គំនិតជាសកល, សកម្មភាពជាមូលដ្ឋាន” ក្រុមហ៊ុន OPPO ប្តេជ្ញារៀបចំ ធនធានសកលដ៏ល្អបំផុត ដើម្បីជាកម្លាំងចលករ ក្នុងការអភិវឌ្ឍន៍ទីផ្សារ ក្នុងស្រុក និងធ្វើវិស្វកម្មផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់អាជីវកម្មសកល ដើម្បីវិវត្តទៅជាក្រុមហ៊ុនបច្ចេកវិទ្យា សិក្សាស្រាវជ្រាវ ឈានមុខ R&D ។ រយៈពេល ៣ឆ្នាំខាងមុខ OPPO នឹងវិនិយោគទឹកប្រាក់ចំនួន ៧កោដិដុល្លារអាមេរិក លើមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R&D ក៏ដូចជាបន្តអភិវឌ្ឍន៍ បច្ចេកវិទ្យាឈានមុខគេ រួមមានបច្ចេកវិទ្យា 5G, 6G, AI, AR, តំបន់ផ្ទុកទិន្នន័យធំៗ និងប្រព័ន្ធបច្ចេកវិទ្យាស្នូលទាំង Hardware និង Software ដើម្បីស្វែងរកលទ្ធភាព ច្នៃបង្កើតថ្មីសម្រាប់យុគសម័យទំនាក់ទំនង ឆ្លាតវៃឥតដែនកំណត់។ លោក Alen...
កោះកុង : កម្លាំងអាវុធហត្ថខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែធ្នូ បានចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់ គ្រឿងញៀននិងល្បែងសុីសង ខុសច្បាប់១កន្លែងស្ថិតចំណុចផែប្រមូលផលនេសាទ ក្នុងភូមិសាស្ត្រភូមិនាងកុកឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ១២នាក់រួមទាំងវត្ថុតាងគ្រឿងញៀន ៩៧កញ្ចប់។ ការចុះប្រតិបត្តិការនេះ ដោយមានការសម្របសម្រួល ពីលោករស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង លោកវិរៈសេនីយ៍ត្រី នួនវុត្ថាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុងរួមទាំងកម្លាំង...