ព័ត៌មានជាតិ

អាវុហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ រួមទាំងថ្នាំញៀន ៩៧កញ្ចប់

កោះកុង : កម្លាំងអាវុធហត្ថខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែធ្នូ បានចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់ គ្រឿងញៀននិងល្បែងសុីសង ខុសច្បាប់១កន្លែងស្ថិតចំណុចផែប្រមូលផលនេសាទ ក្នុងភូមិសាស្ត្រភូមិនាងកុកឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ១២នាក់រួមទាំងវត្ថុតាងគ្រឿងញៀន ៩៧កញ្ចប់។

ការចុះប្រតិបត្តិការនេះ ដោយមានការសម្របសម្រួល ពីលោករស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង លោកវិរៈសេនីយ៍ត្រី នួនវុត្ថាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុងរួមទាំងកម្លាំង អ.ហក្រោមឱវាទជាច្រើននាក់។

លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ខែធ្នូនេះថា ការចុះប្រតិបត្តិការបង្រ្កាប បទល្មើស នៃការជួញដូរនិងប្រើប្រាស់គ្រឿងញៀននិងល្បែង ស៊ីសងខុសច្បាប់ខាងលើនេះ ម្លាំង អាវុធហត្ថខេត្តបានធ្វើការបទខ្លួនជនសង្ស័យបាន ចំនួន១២ នាក់រួមទាំងវត្ថុតាងសម្ភារៈ ជក់មួយចំនួនដឹងធ្វើការដកហូតសារធាតុញៀន​ បានចំនួន៩៧កញ្ចប់អាវុធខ្លីកែឆ្នៃមួយដើមដាវសាំម៉ូរ៉ៃ១ដើម។

លោកលោកវរសេនីយ៍ត្រី នួនវត្ថា បានបន្តថាជនសង្ស័យទាំង១២ នាក់នោះមានឈ្មោះ÷ ១-ឈ្មោះ សុខប៊ុនសេង ភេទប្រុសអាយុ ៣៦ឆ្នាំមានទីលំនៅភូមិនាងកុកឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងមុខរបរមិនពិតប្រាកដ។ ២-ឈ្មោះលី សៀ ភេទប្រុសអាយុ 32 ឆ្នាំមានទីលំនៅនៅភូមិក្តុកក្រោមឃុំព្រែកអាជីស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំមានមិនពិតប្រាកដបទ។៣-អឹ ស្រីហាច ភេទស្រីអាយុ ២៨ឆ្នាំ មានទីលំនៅភូមិបាងកាយាក ឃុំពាមក្រសោម ស្រុកមណ្ឌលសីមា ខេត្តកោះកុងមុខរបរជាកម្មកររោងចក្រ។ ៤-ឈ្មោះលី ណយ ភេទប្រុសអាយុ ៣៣ឆ្នាំមានទីលំនៅភូមិនាងកុកឃុំ បាក់ខ្លងស្រុកមណ្ឌលសីមាមុខរបរកម្មករទូកនេសាទ។៥-ឈ្មោះតាំ រ៉ន ភេទប្រុសអាយុ 34 ឆ្នាំមានទីលំនៅដូចគ្នាមុខរបរកម្មករទូកនេសាទ។៦-ឈ្មោះ ប៑ូ ឌី ភេទប្រុសអាយុ ២០ ឆ្នាំមានទីលំនៅសង្កាត់ដងទង់ក្រុងខេមរភូមិន្ទមានមុខរបរកម្មករទូកនេសាទ។៧-ឈ្មោះ ធៀប ចាប ភេទប្រុសអាយុ 46 ឆ្នាំមានទីលំនៅនៅភូមិនាងកុក ឃុំបាក់ខ្លងស្រុកមណ្ឌលសីមាមុខរបរកម្មករទូកនេសាទ។៨-ឈ្មោះវ៉ាន់ វុធ ភេទប្រុសអាយុ ៣៥ ឆ្នាំមានទីលំនៅភូមិនាងកុកឃុំបាក់ខ្លងស្រុកមណ្ឌលសីមាមុខ របរកម្មករទូកនេសាទ។ ៩-ឈ្មោះសុខសេងហុងប្រុសអាយុ ៣៩ ឆ្នាំមានទីលំនៅភូមិនាងកុកឃុំបាក់ខ្លងស្រុកមណ្ឌលសីមារបស់ទូកនេសាទ។១០-ឈ្មោះកុយហ៊ងភេទប្រុសអាយុ ៤០ឆ្នាំមានទីលំនៅភូមិនាងកុកឃុំបាក់ខ្លងស្រុកមណ្ឌលសីមាមុខរបរកម្មករទូកនេសាទ។១១-ឈ្មោះគៀនសារឿនភេទប្រុសអាយុ ៥២ ឆ្នាំមានទីលំនៅភូមិនាងកុកឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាមុខ របរកម្មករទូកនេសាទ។ ១២-ឈ្មោះពុធ សុធី ភេទស្រីអាយុ ២៣ ឆ្នាំមានទីលំនៅភូមិ 1 សង្កាត់ស្មាច់មានជ័យក្រុងខេមរៈភូមិន្ទមានបបរនៅផ្ទះផ្ទះ។​ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន មានម៉ូតូចំនួន ២ គ្រឿងថ្នាំញៀនចំនួន ៩៧ បញ្ចប់និងសំភារៈប្រើប្រាស់មួយចំនួន នឹងធ្វើការដកហូតបានអាវុធខ្លីប្រភេទកែច្នៃ១ដើមនិង ដាវសាំម៉ូរ៉ៃ១ដើមយកមករក្សាទុក នៅទីបញ្ជាការអាវុធហត្ថខេត្តកោះកុង។

លោកវីរៈសេនីយ៍ត្រីនួនវុត្ថាបានបញ្ជាក់ថា ចំពោះជនសង្ស័យខាងលើនេះកម្លាំង ជំនាញបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាច្រើនខែ មកហើយទើបនៅថ្ងៃទី ១៧ខែធ្នូឆ្នាំ២០១៩កម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួន បាននិងដកហូតសម្ភារៈបានមួយចំនួនហើយរសៀលថ្ងៃទី១៨ខែធ្នូនេះ សមត្ថកិច្ចជំនាញបានកសាង សំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕

To Top