បច្ចេកវិទ្យា

អីយ៉ាស់! ក្រុមហ៊ុន OPPO បង្ហាញ ផលិតផលថ្មីទាំង 15 របស់ខ្លួន ដែលនឹងបំពាក់ បច្ចេកវិទ្យា 5G

កាលពីពេលថ្មីៗ ក្នុងខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន OPPO បានបើកដំណើរការ មជ្ឈមណ្ឌល Hub Center ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ដ៏ធំរបស់ខ្លួន ជាផ្លូវការ នៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ “ផ្សារភ្ជាប់ទាំងអស់គ្នាដើម្បីអនាគត” 

ចំពោះមុខ ប្រតិបត្តិករ ដៃគូសហការ និង ប្រព័ន្ធផ្សព្វផ្សាយ ច្រើនជាង 300នាក់ OPPO បានប្រកាស និងដាក់បង្ហាញ សម្មិតផលថ្មីចំនួន 15 សម្រាប់ទីផ្សារតំបន់អាស៊ីប៉ាស៊ីហ្វិច នឹងបំពាក់មកនូវជាមួយបច្ចេកវិទ្យា5G ឈានមុខគេ រួមមាន Router WiFi OPPO 5G CPE T1, កាសឥតខ្សែ Enco Free, cloud gaming devices, វ៉ែនតា AR, ស្មាតហ្វូនកាមេរ៉ាបង្កប់ក្រោមអេក្រង់ –

ការផ្លាស់ប្តូរយុទ្ធសាស្ត្រ សាជីវកម្ម និងធ្វើការជាមួយដៃគូ ដើម្បីទទួលបាន ជោគជ័យរួមគ្នា អស់រយៈពេលជាងមួយ ទស្សវត្សមកនេះ តំបន់អាស៊ីប៉ាស៊ីហ្វិច គឺជាជំហរ គោលដៅយុទ្ធសាស្រ្ត ពង្រីកទីផ្សាររបស់ក្រុមហ៊ុនOPPO សព្វថ្ងៃនេះ OPPO បានក្លាយជាម៉ាកដែលទទួលបាន ការទុកចិត្តពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងតំបន់ ជាង100 លាននាក់។ ការកសាងភាព ជាអ្នកដឹកនាំដ៏រឹងមុំាក្រុមអ្នកជំនាញបណ្តាញដៃគូ សហការជិតស្និទ្ធ ក៏ដូចជា ផលិតផល និងសេវាកម្មល្អជាងគេ បានជម្រុញឲ្យ OPPO ក្លាយទៅជាម៉ាកទូរស័ព្ទ ឈានមុខគេ ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិច។

ការលេចចេញ នូវបច្ចេកវិទ្យា ទំនាក់ទំនងតាមទូរស័ព្ទចល័តជំនាន់ក្រោយ បង្កើតឩបសគ្គថ្មី សម្រាប់ក្រុមហ៊ុន ក្នុងការពុះពារ និងចាប់យកឱកាសអភិវឌ្ឍន៍ធនធាន។ ផ្អែកលើ “ផ្នត់គំនិតជាសកលសកម្មភាពជាមូលដ្ឋាន” ក្រុមហ៊ុន OPPO ប្តេជ្ញារៀបចំ ធនធានសកលដ៏ល្អបំផុត ដើម្បីជាកម្លាំងចលករ ក្នុងការអភិវឌ្ឍន៍ទីផ្សារ ក្នុងស្រុក និងធ្វើវិស្វកម្មផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់អាជីវកម្មសកល ដើម្បីវិវត្តទៅជាក្រុមហ៊ុនបច្ចេកវិទ្យា សិក្សាស្រាវជ្រាវ ឈានមុខ R&D 

រយៈពេល ៣ឆ្នាំខាងមុខ  OPPO  នឹងវិនិយោគទឹកប្រាក់ចំនួន ៧កោដិដុល្លារអាមេរិក លើមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R&D ក៏ដូចជាបន្តអភិវឌ្ឍន៍ បច្ចេកវិទ្យាឈានមុខគេ រួមមានបច្ចេកវិទ្យា 5G, 6G, AI, AR, តំបន់ផ្ទុកទិន្នន័យធំៗ និងប្រព័ន្ធបច្ចេកវិទ្យាស្នូលទាំង Hardware និង Software ដើម្បីស្វែងរកលទ្ធភាព ច្នៃបង្កើតថ្មីសម្រាប់យុគសម័យទំនាក់ទំនង ឆ្លាតវៃឥតដែនកំណត់។

លោក Alen Wu អនុប្រធាន និងជាប្រធានផ្នែកលក់ Global OPPO បានអត្ថាធិប្បាយថា “OPPO មិនត្រឹមតែជាក្រុមហ៊ុនផលិតស្មាតហ្វូនប៉ុណ្ណោះទេ។ តាមពិតស្មាតហ្វូនគ្រាន់តែជា ឧបករណ៍សម្រាប់ OPPO ក្នុងការផ្តល់នូវផល និង សេវាកម្មបច្ចេកវិទ្យាចម្រុះតែប៉ុណ្ណោះ។

ក្រុមហ៊ុន OPPO នឹងបន្តពង្រឹងសមត្ថភាពផ្នែក Hardware, Software, សេវាកម្ម ក៏ដូចជាការពង្រីកវត្តមានរបស់ខ្លួន នៅក្នុងវិស័យ IoT  ក្រឡេកមើលទៅអនាគត យើងនឹងធ្វើការជាមួយ អតិថិជននិងដៃគូ របស់យើងជាសកល ដើម្បីបើកឱកាសកាន់តែច្រើន

លោក Alen Wu

ជាផ្នែកមួយដ៏សំខាន់របស់ សម្ព័ន្ធ OPPO ជាសកល ក្រុមហ៊ុន OPPO នឹងធ្វើសមទានបត់បែន ក្នុងការបើកដំណើរការ មជ្ឈមណ្ឌលHub Center ប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិច ដ៏ធំ តាមរយៈ ការពង្រឹងសមត្ថភាពប្រតិបត្តិការជាស៊េរី ដូចជា ការជ្រើសរើសបុគ្គលិកក្នុងតំបន់, ការកសាងបណ្តាញ, សេវាកម្មបម្រើអតិថិជន, កំណែរទម្រង់ផលិតផល, ការសហការជាមួយម៉ាកនានា ក៏ដូចជាការធ្វើទីផ្សារ។

លោក Jimmy Yi ប្រធានក្រុមហ៊ុន OPPO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា“ សេចក្តីប៉ងប្រាថ្នារបស់ OPPO គឺក្លាយជាម៉ាកឈានមុខគេនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិច ជាជាង “ម៉ាកដែលមានចំណែកទីផ្សារឈានមុខគេ”។ ដូច្នេះយើងបានកំពុងវិវត្តន៍ខ្លួន លើសពីក្រុមហ៊ុនស្មាតហ្វូន រួចទៅហើយ តាមរយៈការកំណត់ទិសដៅ ពង្រីកអាជីវកម្មបន្ទាប់លើការផលិត ឩបករណ៍ប្រើប្រាស់ឆ្លាតវៃ សម្រាប់មនុស្ស និងសម្ភារៈប្រើប្រាស់នៅក្នុងគេហដ្ឋានជាមួយនឹងមាតិកាឆ្លាតវៃ ក៏ដូចជាសេវាកម្មអ៊ីនធឺណែតទូរស័ព្ទ។  

ការបង្កើតនូវ មជ្ឈមណ្ឌល Hub Center នេះឡើងគឺដើម្បីតភ្ជាប់ទំនាក់ទំនងទីផ្សារ និង អភិវឌ្ឍន៍យុទ្ធសាស្ត្រទីផ្សារតាមតំបន់នានា។ យើងនឹងធ្វើការទំនងទំនាក់ដៃគូសហការរបស់យើងផងដែរ សម្រាប់ឈូងចាប់យកឱកាស និងបង្កើតនូវគុណតម្លៃបន្ថែមទៀត។ 

ជាចុងក្រោយ យើងក៏នឹងភ្ជាប់ អ្នកប្រើប្រាស់របស់យើង ទៅនឹងឧបករណ៍វៃឆ្លាតយ៉ាងច្រើន ដើម្បីផ្តល់នូវបទពិសោធន៍នៃការតភ្ជាប់ឆ្លាតវៃ”។

លោក Jimmy Yi

ការដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិច ឆ្ពោះទៅរកបច្ចេកវិទ្យា 5G និង ប្រព័ន្ធអេកូឡូស៊ី បណ្តាញទំនាក់ទំនងឆ្លាតវៃថ្មី

OPPO ជាក្រុមហ៊ុនអន្តរជាតិមួយ ដែលបានបោះជំហាត្រួសត្រាយ ផ្នែកបច្ចេកវិទ្យា 5G ហើយបានបង្កើតកុ្រមជំនាញផ្នែកទូរគមនាគមន៍ស្តង់ដារនៅក្នុងឆ្នាំ 2015 និង បានដាក់ពាក្យស្នើសុំប៉ាតង់ស្តង់ដារ បច្ចេកវិទ្យា 5G សម្រាប់ប្រទេសជាង 20 ទូទាំងពិភពលោក ហើយក្នុងនោះសហគ្រាសធំៗចំនួន 25000 ត្រូវបានទទួលការអនុម័តពីការស្នើសុំប័ណ្ណប៉ាតង់។ ជាមួយនឹង ដំណើរការពាណិជ្ជកម្ម 5G កាលពីខែឧសភាឆ្នាំ 2019 ក្រុមហ៊ុន OPPO បានសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសស្វីស ក្នុងការបើកដំណើរការជាផ្លូវការនូវ OPPO Reno 5G លើទីផ្សារប្រទេសស្វីស, ចក្រភពអង់គ្លេស, អូស្រ្តាលី, និងអ៊ីតាលី។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ GfK បង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិច សម្រេចបាន 50% នៃការលក់ស្មាតហ្វូនទូទាំងពិភពលោកនៅឆ្នាំ 2019 ហើយនឹងបន្តរក្សាសន្ទុះកំណើនដោយសារការនិយមគាំទ្រ។ សម្រាប់យុគសម័យ 5G ខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងលក់បាន 170 លានគ្រឿងនៃទីផ្សារស្មាតហ្វូនទូទាំងពិភពលោក។ នៅពេលពាណិជ្ជកម្ម 5G រីកសុះសាយ ក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិច នាឆ្នាំ 2020 នឹងបង្កើតឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មាននៅក្នុងតំបន់មួយនេះ។ លើសពីនេះទៀតអត្រាកំណើននៃទីផ្សារទំនិញបច្ចេកវិទ្យា (រាប់បញ្ចូលទាំង IoT –-) នឹងជម្រុញឲ្យ អាស៊ីប៉ាស៊ីហ្វិច ក្លាយជាតំបន់ឈានមុខលំដាប់ពិភពលោក្នុងឆ្នាំ 2020 ដល់ទៅជាង 5% ឯណោះ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងព្រឹត្តិការណ៍នេះ សម័្ពន្ធដៃគូ “គម្រោង OPPO 5G” នឹងបន្តសហការជាមួយនឹង ដៃគូថ្មីចំនួន 15 បន្ថែមទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ ថ្ងៃអនាគត មជ្ឈមណ្ឌល APAC Hub Center ដ៏ធំរបស់ក្រុមហ៊ុន OPPO នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូសហការតាំពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ជាចង្វាក់ផលិតកម្ម ដើម្បបង្កើតនូវផលិតផល 5G ដល់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។

លោក Henry Tang ប្រធានផ្នែកវិទ្យាសាស្ត្រ 5G បាននិយាយថា៖ “ជាមួយនឹងភាពចាស់ទុំនៃបច្ចេកវិទ្យា 5G និង កំណែទម្រង់ទិន្នន័យធំៗកុំព្យូទ័រសមត្ថភាព AI, យើងនឹងបើកទូលាយសម្រាប់ការអភិវឌ្ឍន៍  ដែលដឹកនាំឆ្ពោះទៅកាន់ការក្តោបក្តាប់ផលិតផលនឹងសេវាកម្មឈានមុខគេ។ យុគសម័យ 5G ឆ្នាំ 2020 ខាងមុខនេះ OPPO នឹងពង្រឹងជំហានផលិតសម្ភាៈ បច្ចកវិទ្យា 5G ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីប្រសើរជាងមុនដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក

លោក Henry Tang

លោក Jim Tran នាយករងជាន់ខ្ពស់ និង ជាអ្នកគ្រប់គ្រង ក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុនទូរស័ព្ទ បាននិយាយថាថ្នាក់ដឹកនាំរបស់យើង សុទ្ធតែមានប ទពិសោធន៍ជាមួយនឹងបច្ចេកវិទ្យា 5G ហើ់យ OPPO ជឿជាក់ថានឹងអាចនាំមុខក្នុងផលិតផល5G ជាមួយក្រុមហ៊ុន OPPO យើងនឹងសហការយូរអង្វែង និងមានឆន្ទះច្នៃប្រឌិតបង្កើតថ្មីដូចគ្នា។ ឆ្នាំ 2020 យើងនឹងផ្គតផ្គង់OPPO ជាមួយនឹងផលិតផលសម្រេចចុងក្រោយសម្រាប់ទូរស័ព្ទ និងឆ្ពោះទៅកាន់ភាពជោគជ័យក្នុងយុគសម័យ 5G”

ក្រុមហ៊ុនបន្ទះឈីប Qualcomm បានចាប់ជាដៃគូជាមួយ ក្រុមហ៊ុន OPPO ក្នុងការបំពាក់បន្ទះឈីប Snapdragon 865 លើស្មាតហ្វូនកំពូលរបស់ OPPO សម្រាប់ឆ្នាំ 2020 ដើម្បី

ទ្រទ្រង់ បច្ចេកវិទ្យា 5G ក្នុងតំបន់បានមុនគេ ក្រុមហ៊ុន Qualcomm ក៏បានកំពុងបំពាក់បន្ទះឈីប Snapdragon X55 5G Modem លើ Router OPPO 5G CPE T1 ដែលត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីនេះ។

លោក Jim Tran

ឆ្លើយតបនឹង ពាណិជ្ជកម្មអន្តរជាតិបច្ចេកវិទ្យា5G និងគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យា AI ក្រុមហ៊ុន OPPO ជឿជាក់ថា “បណ្តាញទំនាក់ទំនងដ៏ឆ្លាតវៃ” ជំនួស IoT នឹងផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់។ ចុងបញ្ចប់ លោក Bobee Liu នាយករងនិងនាយកនៃ ឩបករណ៍ចល័តឆ្លាតវៃ និយាយថា “សព្វថ្ងៃនេះ IoT, បច្ចេកវិទ្យា 5G, Cloud, និងបច្ចេកវិទ្យា AI កំពុងប្រតិបត្តិការណ៍នៅក្នុងឩបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សជាតិ។ យើងមានគោលដៅបង្កើត មនុស្សយន្តឩបករណ៍ចំរុះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ទាំងនៅក្នុងផ្ទះ ការិយាល័យ និងមធ្យោបាយធ្វើដំណើរ ដោយផ្អែកលើមូលដ្ឋាន ទំនាក់ទំនង និង បទពិសោធន៍ផលិតផលជាចម្បង។ យើងនឹងបន្តពង្រីកសមត្ថភាពបណ្តាញទំនាក់ទំនងការកសាងនូវសេវាទំនាក់ទំនង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីអស្ចារ្យដល់អ្នកប្រើប្រាស់

លោក Bobee Liu

លោក Morten Bangsgaard នាយកនៃមន្ត្រីពត៌មានវិទ្យា Maxis បាននិយាយថា ក្នុងនាមជាក្រុមហ៊ុន ស្រាវជ្រាវ ប្រព័ន្ធអេកូឡូស៊ី បណ្តាញទំនាក់ទំនងឆ្លាតវៃចុងក្រោយ OPPO និង Maxis បានសហការគ្នាដាក់ដំណើរការនូវបណ្តាញ 5G សម្រាប់កម្មវិធីនេះទាំងមូល ទុកជាបទពិសោធន៍។

លោកបន្ថែមថា “Maxis ពិតជាមានមោទនភាពសម្រាប់ការផ្គត់ផ្គង់សេវាកម្មបណ្តាញបច្ចេកវិទ្យា5G នៅក្នុងកម្មវិធីសម្ពោធន៍យុទ្ធសាស្ត្រក្រុមហ៊ុន OPPO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនេះ។ វាជាការបង្ហាញនូវភាពនាំមុខគេនៃបច្ចេកវិទ្យាប្រព័ន្ធ 5G នៅMaxis យើងបានដំណើរការ បណ្តាញបច្ចេកវិទ្យា 5G សម្រាប់ទំនាក់ទំនងដ៏ឆ្លាតវៃនាថ្ងៃអនាគត។ ជាមួយនឹងស្មាតហ្វូនដែលទ្រទ្រង់បច្ចេកវិទ្យា 5G អាចដោនឡូត វីដេអូ, AR ជំនាន់ចុងក្រោយនិង VR ក្នុងល្បឿនលឿនបំផុត។ យើងពិតជារំភើបខ្លាំងណាស់ នៅពេលដែលបច្ចេកវិទ្យា 5G គឺជាសក្តានុពលដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ និងពាណិជ្ជកម្ម

OPPO 5G CPE T1 នៅក្នុងព្រឹត្តិការណ៍ OPPO អាស៊ីប៉ាស៊ីហ្វិច

លោក Bobee Liu

កាសឥតខ្សែ OPPO Enco Free true wireless headphone

OPPO និង ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ម៉ាឡេ Maxis រួមគ្នាដំណើរការ បណ្តាញបច្ចេកវិទ្យា5G នៅក្នុងព្រឹត្តិការណ៍ OPPO អាស៊ីប៉ាស៊ីហ្វិច

អាស៊ីប៉ាស៊ីហ្វិច គឺជាតំបន់ដែលមានសក្តានុពលសម្រាប់សេដ្ឋកិច្ចពិភពលោក ដែលត្រូវបានរំពឹងទុកសម្រាប់ឱកាសអភិវឌ្ឍន៍បច្ចេកវិទ្យា 5G និងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់បណ្តាញទំនាក់ទំនងឆ្លាតវៃ។ ក្រុមហ៊ុន OPPO នឹងបន្តសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងបង្កើតនូវស្នូលបច្ចេកវិទ្យាថ្មី៕

To Top