បរទេស៖ ចំពេលមានភាព តានតឹង កើនឡើងនៅអាស៊ីខាងលិច នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី បានជួបពិភាក្សាគ្នា យ៉ាងទូលំទូលាយជាមួយប្រធានាធិបតី អាមេរិកដូណាល់ត្រាំ កាលពីថ្ងៃអង្គារ ដោយលោកម៉ូឌី ដែលបង្ហាញពីឆន្ទៈ របស់ឥណ្ឌាក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ ដែលមានផលប្រយោជន៍ ទៅវិញទៅមក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨...
វ៉ាស៊ីនតោន៖ ឱនភាពពាណិជ្ជកម្មអាមេរិក បានធ្លាក់ចុះក្នុងខែវិច្ឆិកា មកនៅកម្រិតទាបបំផុត ក្នុងរយៈពេលជាង ៣ ឆ្នាំ ដោយសារតែការនាំចេញរបស់អាមេរិក កើនឡើងខណៈដែលការនាំចូលបានថយចុះ ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅលើផ្លូវដែលអាចមើលឃើញ ឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹង កាលពីថ្ងៃអង្គារនេះថា គម្លាតរវាងអ្វីដែលអាមេរិកលក់ និងអ្វីដែលខ្លួនទិញ នៅក្រៅប្រទេសបានរួមតូច ៨,២% ក្នុងខែវិច្ឆិកាដល់...
យោងតាមការសិក្សា របស់អង្គការក្រៅរដ្ឋាភិបាល នៅប្រទេសកម្ពុជា ការលុបបឹងជាបណ្តើរ ៗ ចាប់តាំងពីឆ្នាំ ២០០៣មក អាចបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងរាជធានីភ្នំពេញ។ យោងតាមវែបសាយ lepetitjournal ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គការក្រៅរដ្ឋាភិបាល ឬសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយ នៅថ្ងៃទី ២៧ ខែធ្នូ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយ ចំនួន ៣៦៣,២២៤ដុល្លារ ដល់អង្គភាពចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ ។ គម្រោង៣ រួមមាន ៖ ទី១-កែលម្អផ្លូវថ្នល់ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានថវិកាចំនួន ១៨,៥៦០ដុល្លារ ,...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃអង្គារ បានទទូចដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យដោះស្រាយភាពខុសគ្នា លើបញ្ហាសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោក Geng បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់លើសារសំខាន់ នៃយុទ្ធសាស្ត្រ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយឥណ្ឌូណេស៊ី។ ទោះយ៉ាងណាស្ថានការណ៍វិវឌ្ឍន៍ ឬផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងឥណ្ឌូនេស៊ី...
សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានប្រើសុន្ទរកថារបស់លោកសម្រាប់ឆ្នាំថ្មីនៅថ្ងៃអង្គារនេះ ដើម្បីផ្តល់នូវការពិភាក្សាពេញលេញរវាងកូរ៉េទាំងពីរ ស្តីពីការប្រើប្រាស់ដោយសន្តិភាពនៃតំបន់គ្មានយោធា (DMZ) និងកម្មវិធីដែលទាក់ទងនឹងព្រំដែន។ លោកបានស្នើឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាក្នុងការចុះបញ្ជី DMZ ដែលបែងចែកឧបទ្វីបនេះជាពីរ នៅលើបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូដូចជា“ ស៊ីសារ៉េម” ឬចំបាប់ប្រពៃណីកូរ៉េដែល ត្រូវបានចុះបញ្ជីនៅឆ្នាំ២០១៨ ដោយកូរ៉េទាំងពីរថា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ។ លោកប្រធានាធិបតី មូ ន បានកត់សម្គាល់អំពីតម្លៃអេកូឡូស៊ីនិងប្រវត្តិសាស្រ្តរបស់ឌីអឹមក៏ដូចជាសារៈសំខាន់របស់វានៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព...
BBC៖ តម្លៃប្រេងបានហក់ឡើង បន្ទាប់ពីយ៉ាងហោចណាស់ មានមូលដ្ឋានអាកាសចំនួន ២ ដែលមានកងទ័ពអាមេរិក ឈរជើងនៅប្រទេស អ៊ីរ៉ាក់ រងការវាយប្រហារ ដោយមីស៊ីលផ្លោង ពីអ៊ីរ៉ង់ បណ្តាលឱ្យមានអ្នកស្លាប់ជាង ៨០នាក់ និងរបួសជាង ២០នាក់ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំនេះ នឹងដំណើរការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។ យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី៨...
តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានអ៊ីរ៉ង់ បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរប៊ូអ៊ីង ៧៣៧ ដែលមានផ្ទុកអ្នកដំណើរ នៅលើយន្តហោះចំនួន ១៨០នាក់ បានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានហោះឡើងបានបន្ដិច ។ ទីភ្នាក់ងារសារព័ត៌មាន ហ្វារ៉ាក់របស់អ៊ីរ៉ង់ បានរាយការណ៍ថា យន្ដហោះអ៊ុយក្រែន បានធ្លាក់ដោយសារបញ្ហាបច្ចេកទេស បន្ទាប់ពីហោះចេញពីអាកាស យានដ្ឋាន អ៊ីម៉ាមខូមេមី Imam Khomeini...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានលើកឡើងថា ចំពោះថវិកា ដែលអតីតមេដឹកនាំ គណបក្សសង្រ្គោះជាតិ លើកឡើងពេលជាប់ឆ្នោត ចំណាយ៥០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ ឃុំ-សង្កាត់នោះ គឺជាថវិកាមានតែនៅក្នុងអារម្មណ៍ប៉ុណ្ណោះ។ ខណៈនៅឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តម្លើងថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់នូវទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ។...