ព័ត៌មានអន្តរជាតិ

ចិនជំរុញឥណ្ឌូនេស៊ី ឲ្យដោះស្រាយភាពខុសគ្នា លើបញ្ហាសមុទ្រចិនខាងត្បូង

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃអង្គារ បានទទូចដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យដោះស្រាយភាពខុសគ្នា លើបញ្ហាសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោក Geng បានលើកឡើងថា ប្រទេសចិនយកចិត្តទុកដាក់លើសារសំខាន់ នៃយុទ្ធសាស្ត្រ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយឥណ្ឌូណេស៊ី។ ទោះយ៉ាងណាស្ថានការណ៍វិវឌ្ឍន៍ ឬផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងឥណ្ឌូនេស៊ី នឹងមិនត្រូវខូចខាតឡើយ។

លោកបានបន្ថែមថាប្រទេសចិន ចង់ធ្វើការជាមួយឥណ្ឌូណេស៊ី ដើម្បីបន្តគ្រប់គ្រងជម្លោះឱ្យបានត្រឹមត្រូវ តាមរយៈការសន្ទនាទ្វេភាគី និងដើម្បីរក្សាកិច្ចសហប្រតិបត្តិការ ជាមិត្តភាពក៏ដូចជាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង៕ ដោយ៖ ឈូក បូរ៉ា

To Top