ព័ត៌មានអន្តរជាតិ

ឱនភាពពាណិជ្ជកម្មអាមេរិក ធ្លាក់ចុះក្នុងកម្រិតទាបបំផុតក្នុងខែវិច្ឆិកា រយៈពេល៣ឆ្នាំ

វ៉ាស៊ីនតោន៖ ឱនភាពពាណិជ្ជកម្មអាមេរិក បានធ្លាក់ចុះក្នុងខែវិច្ឆិកា មកនៅកម្រិតទាបបំផុត ក្នុងរយៈពេលជាង ៣ ឆ្នាំ ដោយសារតែការនាំចេញរបស់អាមេរិក កើនឡើងខណៈដែលការនាំចូលបានថយចុះ ដែលធ្វើឱ្យប្រទេសនេះ ស្ថិតនៅលើផ្លូវដែលអាចមើលឃើញ ឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹង កាលពីថ្ងៃអង្គារនេះថា គម្លាតរវាងអ្វីដែលអាមេរិកលក់ និងអ្វីដែលខ្លួនទិញ នៅក្រៅប្រទេសបានរួមតូច ៨,២% ក្នុងខែវិច្ឆិកាដល់ ៤៣,១ ពាន់លានដុល្លារ ដែលជាឱនភាពតិចបំផុត ចាប់តាំងពីខែតុលា ឆ្នាំ ២០១៦ ។

ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០១៩ ឱនភាពពាណិជ្ជកម្មមានទំហំតូចជាង ០,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ ប្រសិនបើនិន្នាការនោះនៅខែធ្នូ ប្រទេសនឹងបញ្ចប់ឆ្នាំ ២០១៩ ជាមួយនឹងឱនភាពទាបជាងអតុល្យភាព ៦២៧,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន និងមានការលោតឡើង ១៤,១% លើសឆ្នាំ ២០១៧ ៕ ដោយ៖ ឈូក បូរ៉ា

To Top