បរទេស៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមដំឡើងឧបករណ៍ចាប់សញ្ញាក្រោមដីដ៏ទំនើប នៅតាមតំបន់ព្រំដែនភាគខាងជើង ជាប់ប្រទេសលីបង់ ដើម្បីតាមដានសកម្មភាពជីករូងក្រោមដីថ្មី។ នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រមួយ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ដូច្នេះថា “ឧបករណ៍ចាប់សញ្ញាទាំងនេះ នឹងកំណត់សញ្ញា និងទប់ស្កាត់ការជីកកសាងផ្លូវក្រោមដី សម្រាប់វាយប្រហារចូល ក្នុងប្រទេសអ៊ីស្រាអែល បង្កឡើងដោយអង្គការភេរវកម្មហេស៍ប៊ូឡា ក្នុងប្រទេសលីបង់”។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
អ្នកតំណាងពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់លោកស្រី Jeanine Hennis-Plasschaert នៅថ្ងៃចន្ទនេះបានទទូច ដល់អាជ្ញាធរអ៊ីរ៉ាក់ ឲ្យជំរុញជាថ្មីសម្រាប់ការកែទម្រង់ ខណៈការតវ៉ាប្រឆាំង រដ្ឋាភិបាលកំពុងកេីនឡេីង។ លោកស្រីបានសម្តែងការ ព្រួយបារម្ភអំពីអំពើហឹង្សា ក្នុងកំឡុងពេលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ជុំវិញបញ្ហាអំពើពុករលួយ កង្វះការងារ និងសេវាកម្មសាធារណៈ។ រយៈពេល ២ ខែបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Adel Abdul Mahdi...
បរទេស៖ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនមិនបានបិទទ្វារចំពោះកិច្ចចរចា ក្នុងដំណើរខិតខំប្រឹងប្រែងដោះស្រាយជម្លោះ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោក ដែលបានកើនកម្តៅជាលំដាប់ ចាប់តាំងពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រៀមព្រៀងនោះ ក្នុងឆ្នាំ២០១៨។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានមានប្រសាសន៍ថា សកម្មភាពណាមួយថែមទៀត ដែលធ្វើឡើងដោយ ទីក្រុងតេអេរ៉ង់ បន្ធូរបន្ថយការប្តេជ្ញាខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ នឹងផ្អែកលើសកម្មភាព ធ្វើឡើងដោយភាគីផ្សេងទៀត។ យោងតាមសេចក្តីរាយការណ៍មួយ...
ក្នុងដំណើរកម្សាន្តរយៈពេល ៥ថ្ងៃ ដែលចេញដំណើរតាំង ពីថ្ងៃទី១៦ និងត្រឡប់មកវិញនៅថ្ងៃទី២២ ខែមករានេះ ទៅកាន់ទឹកដីនៃក្តីស្រមៃ របស់មនុស្សភាគច្រើនលើសកលលោក អ្នកឈ្នះដំណើរកម្សាន្ត ទៅកាន់ចក្រភពអង់គ្លេស ដែលរៀបចំឡើងដោយក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា បានទទួលបទពិសោធន៍អស្ចារ្យ ដែលអាចធ្វើឱ្យគេច្រណែនមិនតិចទេ។ បើតាមអ្នកតំណាងក្រុមហ៊ុន ផលិតស្រាបៀរ កម្ពុជា ដែលដឹកនាំដំណើរកម្សាន្តទៅកាន់ចក្រភពអង់គ្លេសនេះបានឱ្យដឹង៖ «ក្រៅពីបានទស្សនាទីក្រុងមេនឆេសស្ទឺ (Manchester) ដ៏ល្បីល្បាញរួច...
សេអ៊ូល៖ ប្រតិបត្តិការរុករកបាន បន្តនៅថ្ងៃច័ន្ទសម្រាប់ ជនជាតិកូរ៉េខាងត្បួង ៤នាក់ដែលបាត់ខ្លួននៅហិម៉ាឡៃ មន្រ្តីបានលេីកឡេីងថា ចំពេលមានការប៉ាន់ស្មានថា ការស្វែងរកអាចចំណាយពេល យ៉ាងហោចណាស់ ២ទៅ៣ សប្តាហ៍ដោយសារតែស្ថានភាពអាកាសធាតុមិនល្អ។ គ្រូបង្រៀននៅខេត្តChungcheong ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នៅតែមិនទាន់រាប់បញ្ចូលបន្ទាប់ពីមានការបាក់ដី ខណៈពេលដែលពួកគេកំពុងដើរនៅឯជំរុំអានណាប៉ូណូណា ដែលមានប្រជាប្រិយនៅភាគពាយ័ព្យនៃប្រទេសនេប៉ាល់ ក្នុងនោះមគ្គុទ្ទេសក៍នេប៉ាល់ ៣ នាក់ក៏បាត់ខ្លួនផងដែរ។ ភ្លៀងធ្ដលាក់ខ្លាំង និងទឹកភ្លៀងបានធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះ។...
បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ៧ ភាគរយនៅឆ្នាំនេះ ដោយសារការវិនិយោគលើការនាំចេញផលិតផល។ ម្ចាស់រោងចក្រមកពីតំបន់អភិវឌ្ឍន៍ជាច្រើន នៅអាស៊ី សន្សំប្រាក់លើកម្លាំងពលកម្មទាបរបស់វៀតណាម ប៉ុន្តែវាក៏ជាកម្លាំងពលកម្មទាប ផងដែរ។ បច្ចុប្បន្ននេះនៅពេលដែលក្រុមហ៊ុនជាច្រើនពង្រីកខ្លួន ពួកគេកំពុងពង្រីកការិយាល័យ រដ្ឋបាល និងបុគ្គលិកស្រាវជ្រាវ និងអភិវឌ្ឍន៍។ នោះមានន័យថាការងារ សម្រាប់បច្ចេកវិទ្យា អ្នកទីផ្សារនិងជំនួយការដល់អ្នកគ្រប់គ្រងប្រទេស។ ប៉ុន្តែក្រុមហ៊ុនជាច្រើនកំពុងតែ ស្វែងរកកង្វះកម្លាំងពលកម្មផងដែរ...
ភ្នំពេញ៖ ក្រោយលោកជាវ តាយ អភិបាលខេត្តកំពត បញ្ជាឲ្យបញ្ឈប់សកម្មភាពភ្លាៗ នៅថ្ងទី២០ ខែ មករា ឆ្នាំ ២០២០នេះក្រុមឈ្មួញទុច្ចរិត បាននាំគ្រឿងចក្រទៅកាយដីដែលរំលោភចូលដែនសហគមន៍ នេសាទព្រែកត្នោតចេញ វិញជាបណ្ដើរៗៗហើយ។ តាមសេចក្ដីរាយការណ៍នានាបានឲ្យដឹងថា នៅព្រឹកស្អែកនេះក្រុមការងារថ្នាក់ខេត្តនិងនឹងចុះទៅត្រួតពិនិត្យ ករណីកាយដីចេញពីសមុទ្រនេះ។ ក្រោយបានចុះត្រួតពិនិត្យ ដោយផ្ទាល់ជាមួយ លោក អេង ជាសាន អគ្គនាយក...
ភ្នំពេញ ៖ អ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយ សាកលវិទ្យាល័យហាវ៉ៃ សហរដ្ឋអាមេរិក ធ្វើកំណាយស្រាវជ្រាវ បុរាណវិទ្យា នៅទួលដូនប៉ុក ដែលមានទីតាំងស្ថិត នៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់សៀមរាប ខេត្តសៀមរាប បានចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។...
ភ្នំពេញ លោក អ៊ី ពិសិដ្ឋ ព្រមទាំងភរិយា អ្នកស្រី សារ៉ុម ពុទ្ធិការ នឹងសមាជិក សមាជិកា របស់តំណាងចែកចាយ សម្រស់ធម្មជាតិ សាខាពោធិ៍ចិនតុង កាលពីថ្ងៃទី១៧ មករា ២០២០ បានយកអំណោយផ្ទាល់ ពីការចូលរួមរបស់សមាជិក យកទៅជូនមន្រ្តីនគរបាលម្នាក់ ដែលបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោយបំពេញភារកិច្ច...
ភ្នំពេញ ៖ បន្ទាប់ពីសង្កេត ឃើញគ្រឹះស្ថានមួយចំនួន មិនទាន់អនុវត្តតាមបទបញ្ជាផ្ទៃក្នុង របស់ក្រសួងយុវជន និងកីឡា ឲ្យបានពេញលេញនៅឡើយ ក្រសួងបានដាក់ចេញ នូវសេចក្ដីណែនាំក៏ដូចជា លិខិតបទដ្ឋាននានាមួយចំនួន ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃ ក្នុងនេះឲ្យកាន់តែមានប្រសិទ្ធភាព ។ យោងតាមតាមសេចក្ដីណែនាំ ក្រសួងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា មានគ្រឹះស្ថានសិក្សាមួយចំនួនតូចមិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រងអ្នកសិក្សាក្នុងបរិវេណគ្រឹះស្ថានសិក្សាដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឲ្យបានទូលំទូលាយ...