ព័ត៌មានជាតិ

តំណាងចែកចាយ សម្រស់ធម្មជាតិ សាខាពោធិ៍ចិនតុង នាំយកអំណោយ ផ្តល់មន្រ្តីនគរបាល ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ លោក អ៊ី ពិសិដ្ឋ ព្រមទាំងភរិយា អ្នកស្រី សារ៉ុម ពុទ្ធិការ នឹងសមាជិក សមាជិកា របស់តំណាងចែកចាយ សម្រស់ធម្មជាតិ សាខាពោធិ៍ចិនតុង កាលពីថ្ងៃទី១៧ មករា ២០២០
បានយកអំណោយផ្ទាល់ ពីការចូលរួមរបស់សមាជិក យកទៅជូនមន្រ្តីនគរបាលម្នាក់ ដែលបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោយបំពេញភារកិច្ច តាមចាប់ចោរឆក់កាបូប ។

លោក អ៊ី ពិសិដ្ឋ បានមានប្រសាសន៍ថា ក្រោយពេលបានឃើញ សេចក្ដីប្រកាសអំពាវនាវតាម Facebook រកជំនួយសប្បុរសធម៌ ដើម្បីស្វែងរកជំនួយរួចមក លោក និងភរិយា បានស្វះស្វែងយ៉ាងខ្លាំង ដើម្បីប្រកូកប្រកាស រកជំនួយនឹងរៃអង្គាសបានជាថវិការ ចំនួន ៨០ ម៉ឺនរៀល គ្រាន់ជួយដោះស្រាយ បន្ទុកមន្រ្តីនគរបាលរងគ្រោះបានខ្លះ ។

ជាមួយគ្នានេះដែរ លោកស្រី ពុទ្ធិការ ក៏បានប្រកាស ដើម្បីអំពាវនាវដល់សប្បុរសជនផ្សេងៗបន្ថែមទៀតផងដែរ ព្រោះស្ថានភាពគាត់មិនទាន់ បានធូរស្បើយនៅឡើយ ព្រមទាំងមានប្រសាសន៍ លើកទឹកចិត្តដល់បងៗ សមត្ថកិច្ចទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងពេលបង្ក្រាបបទល្មើស ។

ជាការពិតណាស់ថា ក្រៅពីមន្ត្រីល្អក្នុងនោះក៏មានមន្ត្រីមិនល្អមួយចំនួនផងដែរ ប៉ុន្ដែក្នុងនាមជាប្រជាពលរដ្ឋមួយរូប យើងមានសិទ្ធិក្នុងការរៈគន់ ដើម្បីស្ថាបនា ចំពោះមន្ត្រីខិលខូលមែនពិត តែក៏ត្រូវមានការលើកទឹកចិត្តដល់មន្ត្រីល្អផងដែរ ។ ព្រោះដើម្បីប្រទេសជាតិមួយរីកចំរើនទៅបាន អាស្រ័យលើពលរដ្ឋ គិតល្អ ធ្វើល្អ ជាមុនសិន ៕

To Top