សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់លាស់ថា មិនមាននរណាអាចបំបែកបំបាក់មិត្តភាពរវាងចិន-កម្ពុជាឡើយ ភ្នំពេញ៖នៅចំពោះមុខលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់លាស់ថា “មិនមាននរណាអាចនបំបែកបំបាក់មិត្តភាពរវាងចិន និងកម្ពុជាឡើយ។ ក្នុងជំនួបជាមួយ ស៊ី ជីងពីង សម្តេចតេជោបន្តថា វត្តមានរបស់សម្តេចនៅប្រទេសចិននាពេលនេះ គឺបង្ហាញពីសាមគ្គីភាពជាមួយចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់លោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនថា មានអ្នកខ្លះចោទប្រកាន់ថា សម្តេចដោះដូរអាយុជីវិត ពលរដ្ឋខ្មែរនៅចិន ជាមួយទំនាក់ទំនងចិន។ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិន នៅថ្ងៃ៥ កុម្ភៈ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចនៅចិនរបស់សម្តេ ដើម្បីលុបបំបាត់នៃការភ័យខ្លាចក្នុងចំណោមពលរដ្ឋកម្ពុជា...
ភ្នំពេញ៖ ក្រោយចប់ជំនួប ជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងលោក លី ឃឺជាំងនាយករដ្ឋមន្រ្តីចិន រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន បង្ហាញពីការសប្បាយចិត្តជាខ្លាំង ចំពោះការយកចិត្តទុក ដាក់ដ៏ខ្លាំងក្លា របស់ភាគីចិន មកលើក្រុមនិស្សិតខ្មែរនៅវូហានចំនួន២៣នាក់។ ជាមួយគ្នានេះសម្តេច ក៏បានផ្តាំផ្ញើទៅក្រុមនិស្សិតថា...
វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុងមួយចំនួននៅតំបន់ Southland និងអូតាហ្គោ នៅដែនកោះភាគខាងត្បូងនៃប្រទេសណូវែលសេឡង់ បានរងការគំរាមកំហែងដោយកម្ពស់ទឹកស្ថិតក្នុងកម្រិត មួយគួរឲ្យព្រួយបារម្ភ ។ រដ្ឋាភិបាលណូវែលសេឡង់ បានប្រកាសអំពីការខូចខាតនៅថ្ងៃពុធនេះ ។ ការដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានប្រកាសឲ្យដឹងកាលពីរសៀលថ្ងៃអង្គារ ហើយបន្តដល់ថ្ងៃពុធនេះ សម្រាប់ក្រុង Gore ។ កម្រិតកម្ពស់ទឹកទន្លេបានហក់ឡើងនៅតំបន់...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា ស្ត្រីទី១ដែលជាភរិយាអតីត មេដឹកនាំម៉ាឡេស៊ី ដែលត្រូវបានគេដាក់ការ សង្ស័យយកប្រាក់ចំណាយលើការទិញអគារប្រណីតមួយកន្លែង ដែលទទួលបានចំណូលមកវិញយ៉ាងច្រើន និងលួចកេងយកប្រាក់ សាធារណៈ បានឡើងសវនាការនៅថ្ងៃពុធនេះ ពីបទប្រព្រឹត្តអំពើពុករលួយ ដែលជាការឡើងសវនាការជាលើកដំបូង ចាប់តាំងពីស្វាមីរបស់លោកស្រីបាត់បង់មុខតំណែង ។ លោកស្រី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក ស៊ីន ជីងពីង ប្រធានាធិបតីចិន នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឆ្លៀតឱកាសនាំលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងជួបលោកប្រធានាធិបតីចិន ដើម្បីឲ្យស្គាល់គ្នាទៅវិញទៅមក៕
ភ្នំពេញ ៖ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការផ្ទុះឡើង...
សេអ៊ូល៖ របាយការណ៍មួយ របស់អង្គការសហប្រជាជាតិ បានបង្ហាញនៅថ្ងៃពុធនេះថា ប្រទេសចិន បានផ្តល់ប្រេងប្រហែល ២៣.០០០ តោនដល់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំមុន ចំពេលមានការដាក់ទណ្ឌកម្មជាសកល ទៅលើការផ្គត់ផ្គង់ ផលិតផលប្រេងដល់របបនេះ។ យោងតាមរបាយការណ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានផ្សព្វផ្សាយ នៅលើគេហទំព័ររបស់ខ្លួនដែលថា ប្រទេសចិន បានផ្តល់ផលិតផលប្រេង ២២.៧៣៩ តោនដល់កូរ៉េខាងជើង កាលពីឆ្នាំមុន។...
ភ្នំពេញ ៖ កម្ពុជានិង៣ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន បានរួមគ្នាផ្លាស់ប្តូរយោបល់ ដើម្បីរកដំណោះស្រាយ សម្រាប់ពលករ ដែលជួបបញ្ហការជួញដូរមនុស្ស ទៅប្រទេសផ្សេងទៀត ព្រោះការជួញដូរមនុស្សនៅតែបន្តកើតមាន។ ប្រទេសទាំង៣នោះរួមមាន ៖ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស(គ.ជ.ប.ជ)...
សេអ៊ូល៖ ក្រុមអ្នកវិភាគ បានឲ្យដឹងនៅថ្ងៃពុធនេះថា ការរីករាលដាល នៃមេរោគឆ្លងនៅក្នុងប្រទេសចិន ទំនងជាជំរុញឱ្យតម្លៃអគ្គិសនី នៃឧបករណ៍អេឡិចត្រូនិក និងបន្ទះអេក្រង់ឡើងថ្លៃ ចំពេលមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ នៃវត្ថុធាតុដើមឧស្សាហកម្មសំខាន់ៗ។ ប្រទេសចិន ដែលជាកន្លែងដែលមានការផ្ទុះឡើងនោះ គឺជាកន្លែងផលិតរោងចក្រ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើនរបស់ប្រទេសកូរ៉េខាងត្បូង រួមមានក្រុមហ៊ុនសាមសុងអេឡិចត្រូនិក និងក្រុមហ៊ុន SK hynix Inc។ ក្រុមហ៊ុនបានឲ្យដឹងថា ពួកគេកំពុងព្យាយាមរក្សាវត្ថុធាតុដើម...