តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលរដ្ឋ និងឯកជនឈ្មោះថា Fars បានឲ្យដឹងថា អ្នកនាំពាក្យមកពីតុលាការអ៊ីរ៉ង់ លោក Gholam Hossein Esmaili បានថ្លែងនៅថ្ងៃអង្គារនេះថា តុលាការកំពូលអ៊ីរ៉ង់ បានអនុម័តកាត់ទោសប្រហារជីវិតដល់ជនជាតិអ៊ីរ៉ង់ម្នាក់ ដែលជាចារកម្មឲ្យសហរដ្ឋអាមេរិក ។ លោក Esmaili...
ភ្នំពេញ៖ “អាស៊ីសេរីលែងជាភ្នាក់ងារព័ត៌មាន របស់សហរដ្ឋអាមេរិកទៀតហើយ តែជាភ្នាក់ងារព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផ្តាច់មុខ ដោយសារដើរតាមផ្សាយ តែព័ត៌មានសកម្មភាពរបស់សម្តេច សឹងគ្រប់ពេល និងគ្រប់ទីកន្លែង” ។ នេះជាការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រុបតេឡេក្រាម អ្នកសារព័ត៌មាន ៕
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សម្នាក់បានស្លាប់ នៅក្នុងក្រុងហុងកុង ដោយសារវីរុសកូរ៉ូណា ដែលជាទីក្រុងដំបូង មានអ្នកស្លាប់ដោយសាររីរុស និងជាអ្នកទី២ ក្រៅពីចិនដីគោក ។ ក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ថា បុរសម្នាក់ដែលមានអាយុ៣៩ឆ្នាំ ដែលបានទទួលការព្យាបាលរោគ ដោយសារវីរុស បានស្លាប់នៅព្រឹកថ្ងៃអង្គារនេះ...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងពី ថ្ងៃអង្គារថា អ្នកការទូតមកពីប្រទេសកូរ៉េខាងត្បូង និងជប៉ុននឹងជួបគ្នា នៅទីក្រុងសេអ៊ូល នៅសប្តាហ៍នេះដើម្បីបន្ត កិច្ចចរចាកម្រិតការងារ ស្តីពីជម្លោះអូសបន្លាយមួយ ទាក់ទងនឹងប្រវត្តិសាស្ត្រ និងពាណិជ្ជកម្មសម័យសង្គ្រាម។ លោក គីម ជុងហន អគ្គនាយកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នឹងជួបជាមួយសមភាគីជប៉ុន របស់លោកគឺលោក Shigeki Takizaki នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាពីបញ្ហាដែលមិនទាន់សម្រេច...
ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការ និងចាត់តាំងតំណាង១រូប ដើម្បីទាក់ទងផ្ទាល់ និងសួរសុខទុក្ខនិស្សិតកម្ពុជា ទាំង២៣នាក់ ដែលកំពុងស្នាក់នៅទីក្រុងអ៊ូហាន ខេត្តហូប៉ី ជាប់ជាប្រចាំថ្ងៃ ដោយក្នុងនោះ ក្រសួងបានផ្តល់ថវិកាសរុបចំនួន ៤៦,០០០,០០០រៀល ដោយនិស្សិតម្នាក់ៗ ទទួលបាន ២,០០០,០០០ រៀល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានអនុញ្ញតឲ្យសម្ដេច ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគី មិត្តចិន និងបានស្វែងយល់អំពី ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ចិនចំពោះសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅក្នុងទីក្រុងវូហាន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមសហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមពាណិជ្ជករកូរ៉េខាងត្បូង ដែលជាអ្នកទិញ ម៉ាស់ពាក់មុខស្តុកទុក ឬប្រមូលទុក និងផលិតផល ប្រើប្រាស់ ផ្សេងៗទៀតដែលប្រើសម្រាប់ ទប់ស្កាត់ការផ្ទុះឡើង នៃជំងឺបង្កឡើង ដោយវីរុសកូរ៉ូណា នឹងប្រឈមមុខនឹងទោស ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ។...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក Alejandro Aguinaga ដែលជាប្រធានវេជ្ជបណ្ឌិត របស់គាត់ បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោក Alberto Fujimori អតីតប្រធានាធិបតី របស់ប្រទេសប៉េរូ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ ដោយចេញពី មន្ទីរឃុំឃាំង...
សេអ៊ូល៖ ផែនទីតាមអ៊ិនធឺណិត ដែលបង្ហាញពីរបៀប ដែលមេរោគឆ្លងថ្មី បានរីករាលដាលពាសពេញប្រទេស បានរីករាលដាលយ៉ាង ខ្លាំងខណៈប្រជាជនកូរ៉េខាងត្បូង ព្យាយាមជៀសវាងវីរុស ដែលមានគ្រោះថ្នាក់ដល់ជីវិតមួយនេះ។ ផែនទីកូរ៉ូណា (http://coronamap.site/) ដែលជាគេហទំព័រមួយដែលត្រូវ បានបង្កើតឡើងដោយនិស្សិតសាកលវិទ្យាល័យឃ្យូងហ៊ី គឺជាផ្នែកមួយនៃ ឯកសារទាំងនោះ ដែលត្រូវបានប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ។ គេហទំព័របង្ហាញពី តួលេខចុងក្រោយ នៃករណីដែលបាន បញ្ជាក់ និងសង្ស័យ។...