ព័ត៌មានអន្តរជាតិ

អុញនោះ! អ្នកជំនួញកូរ៉េ ខាងត្បូងណា ហ៊ានទិញម៉ាស់ពាក់មុខស្តុកទុក ប្រឈម នឹងការដាក់ទោសជាប់ ពន្ធនាគាររយៈពេល២ឆ្នាំ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមពាណិជ្ជករកូរ៉េខាងត្បូង ដែលជាអ្នកទិញ ម៉ាស់ពាក់មុខស្តុកទុក ឬប្រមូលទុក និងផលិតផល ប្រើប្រាស់ ផ្សេងៗទៀតដែលប្រើសម្រាប់ ទប់ស្កាត់ការផ្ទុះឡើង នៃជំងឺបង្កឡើង ដោយវីរុសកូរ៉ូណា នឹងប្រឈមមុខនឹងទោស ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ។ រដ្ឋាភិបាលបានប្រកាស ឲ្យដឹង នៅថ្ងៃអង្គារនេះ ។

ព័ត៌មាននៃការសម្លាប់ មនុស្ស យ៉ាងរង្គាលដោយារវីរុសថ្មី ដែលបាន ឆ្លងដំបូងគេបង្អស់ពី ក្រុងស្ថិតនៅភាគកណ្តាល ប្រទេសចិន គឺក្រុងវ៉ូហាន ហើយឥឡូវនេះបានឆ្លងរាលដាល ដល់ពលរដ្ឋប្រមាណជាង ២០.០០០នាក់ ដោយបានសម្លាប់ មនុស្សអស់៤២៦នាក់ និងបានឆ្លងរាល ដាលដល់បណ្តាប្រទេសជាច្រើនទៀត ។

ក្តីកង្វល់អំពីការឆ្លងរាលដាលដោយសារវីរុស បានកើនឡើង នៅក្នុងប្រទេសកូរ៉េ ដែលមានចំនួន១៦ករណី ដែលបានបញ្ជាក់ឲ្យដឹងតាំងពីយូរមកហើយ ។

តម្រូវការម៉ាស់ពាក់មុខ និងស្រោមដៃបានកើនឡើង ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ដែលនាំឲ្យ “តម្លៃកាន់តែកើនឡើង ជាលំដាប់” ដោយសារតែ “ការទិញប្រមូលទុក” ។

ក្រសួងបានឲ្យដឹងថា ផលិតទំាងពីរ នេះ ត្រូវបានបន្ថែមចូលក្នុងបញ្ជីឈ្មោះ នៃផលិតផលដែលគេ ប្រមូលទុកជាមុន ។

គិតចាប់ពីថ្ងៃពុធ អ្នកលក់ដូរ ទាំងឡាយ ដែលបានប្រមូលទិញទុក និងការលក់លើសពី១ដងកន្លះ គិតជាមធ្យម របស់ពួកគេជាប្រចាំខែ នឹងប្រឈមមុខ នឹងកាត់ទោសជាអតិបរិមាដោយ ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ឬពិន័យជាប្រាក់រហូត ដល់៥០លានវ៉ុន ស្មើនឹង៤២.០០០ដុល្លារអាមេរិក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top