ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ! ភរិយាអតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ឡើងសវនាជំនុំជម្រះក្តីពាក់ព័ន្ធនឹង អំពើពុករលួយ

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ថា  ស្ត្រីទី១ដែលជាភរិយាអតីត មេដឹកនាំម៉ាឡេស៊ី ដែលត្រូវបានគេដាក់ការ សង្ស័យយកប្រាក់ចំណាយលើការទិញអគារប្រណីតមួយកន្លែង ដែលទទួលបានចំណូលមកវិញយ៉ាងច្រើន និងលួចកេងយកប្រាក់ សាធារណៈ បានឡើងសវនាការនៅថ្ងៃពុធនេះ ពីបទប្រព្រឹត្តអំពើពុករលួយ ដែលជាការឡើងសវនាការជាលើកដំបូង ចាប់តាំងពីស្វាមីរបស់លោកស្រីបាត់បង់មុខតំណែង ។

លោកស្រី Rosmah Mansor បានបង្កើតការរកស៊ីនៅឯបរទេស និងជាម្ចាស់ហាងលក់គ្រឿងអល័ង្កា និងកាបូបម៉ាកល្បីៗ ដែលបានធ្វើឲ្យសាធារជនមានការ ខឹងសប្បារ និងក្តៅក្រហាយ ខណៈដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Najib Razak ត្រូវបានគេវាយប្រហារដោយសង្ស័យប្រពឹ្រត្តបទពុករលួយ ។

ទាំងលោក Najib និងភរិយារបស់គាត់ បានរងការចោទប្រកាន់ជាច្រើនករណី ពាក់ព័ន្ធនឹងរឿងវិនិយោគទុនទិញលក់រថយន្ត ប៉ុន្តែការបើកសវនាការលើកដំបូងដល់លោកស្រី Rosmah ដោយបានដាក់ការសង្ស័យថា គាត់បានទទួលសំណូកដែលមាន ជាប់ពាក់ព័ន្ធនឹងគម្រោងរបស់រដ្ឋាភិបាល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top