ភ្នំពេញ៖ បើតាមការប្រកាសរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្រោយពីកិច្ចពិគ្រោះពិភាក្សា ជាមួយមន្ត្រីបច្ចេកទេស ទទក រួចមក គឺក្រសួងនឹងសាកល្បង ផ្សាយផ្ទាល់នូវកិច្ចសន្ទនាជាមួយនិស្សិតកម្ពុជា ដែលកំពុងរៀនសូត្រ នៅក្នុងក្រុងវូហាន ខេត្តហឺប៉ីក្នុងមួយព្រឹកម្នាក់ ឬពីរនាក់ ។ នេះជាការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់ លោករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងក្រុមគ្រួសារ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែបង្កើនការផលិតម៉ាស់ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ផ្តល់កិច្ចការពារបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីសុខាភិបាលរបស់ខ្លួន មិនឲ្យឆ្លងកូរ៉ូណាវីរុស ដែលកំពុងតែឆ្លងរីករាលដាលយ៉ាងលឿន នៅក្នុងប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត។ ការបង្កើនការផលិតម៉ាស់របស់ទីក្រុងព្យុងយ៉ាងនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ អំពីមនុស្សក្នុងប្រទេសជាច្រើន ប្រញាប់ប្រញាល់បង្កើនចំនួនម៉ាស់ លាងសម្អាតដៃដោយទឹកអនាម័យ និងរបស់របរអនាម័យផ្ទាល់ខ្លួនផ្សេងទៀត ព្រោះមានក្តីព្រួយបារម្ភកាន់តែខ្លាំង...
បរទេស៖ និយោជិកជនជាតិចិន ដែលត្រឡប់មកធ្វើការនៅ HCMC បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំចិន ត្រូវបានគេស្នើសុំឱ្យនៅឆ្ងាយពីកន្លែង ធ្វើការរបស់ពួកគេរយៈពេល ១៤ថ្ងៃ។ ការស្នើសុំនេះធ្វើឡើងកាលពីថ្ងៃអង្គារ ដោយមន្ទីរការងារយុទ្ធជនពិការ និងសង្គមកិច្ចទីក្រុងហូជីមិញ ទៅកាន់ក្រុមហ៊ុនក្នុងស្រុកចំនួន ១៨៧ ដែលមានបុគ្គលិកចិនចំនួន ១,០៦៩ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០...
BBC៖ ការិយាល័យជនបរទេស របស់ចក្រភពអង់គ្លេសបាននិយាយថា ជនជាតិអង់គ្លេសទាំងអស់នៅក្នុងប្រទេសចិន គួរតែចាកចេញពីប្រទេសចិន ប្រសិនបើអាច ដើម្បីកាត់បន្ថយហានិភ័យនៃការប្រឈមនឹងជំងឺឆ្លងរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុស កូរ៉ូណាវីរុស។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេសនិយាយថា ខ្លួននឹងបញ្ជូនជើងហោះហើរពិសេស មួយផ្សេងទៀតនៅថ្ងៃអាទិត្យ ដើម្បីជម្លៀសជនជាតិអង់គ្លេស និងគ្រួសាររបស់ពួកគេចេញពីទីក្រុង វូហាន ដែលជាកន្លែងផ្ទុះមេរោគផ្លូវដង្ហើមនេះ។...
តូក្យូ៖ អគ្គលេខាធិការ សហរដ្ឋអាមេរិកលោក Antonio Guterres បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោកនឹងធ្វើទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅខែសីហា ក្នុងខួបលើកទី ៧៥ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កលោក Guterres បានលេីកឡេីងថាដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកទៅកាន់ទីក្រុងភាគខាងលិច ប្រទេសជប៉ុននឹងជា “មធ្យោបាយដើម្បីបង្ហាញមិនត្រឹមតែសាមគ្គីភាពរបស់ខ្ញុំ ជាមួយហ៊ីរ៉ូស៊ីម៉ាប៉ុណ្ណោះទេ ប៉ុន្តែការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះពិនិត្យការដ្ឋានសាងសង់ អគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដែលប្តូរទីតាំងថ្មី ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងដែលបានចាប់ផ្តើម សែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី...