ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យការដ្ឋាន សាងសង់ អគាររដ្ឋបាលមូលដ្ឋាន អាវុធហត្ថ ខណ្ឌដូនពេញ!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះពិនិត្យការដ្ឋានសាងសង់ អគាររដ្ឋបាល មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដែលប្តូរទីតាំងថ្មី ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងដែលបានចាប់ផ្តើម សែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៩ ហើយតាមគម្រោងនឹងត្រូវរួចរាល់ ជាស្ថាពរ ក្នុងខែមិថុនា ឆ្នាំ២០២០។

អគារមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ ដែលកសាងថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រចនាឡើងតាមគម្រូឯកភាពគ្នា ប្រកបដោយភាពប្រណិតទាន់សម័យ ដោយអនុវត្តតាម ការចង្អុលបង្ហាញ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំ ដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់ នៅ ពីថ្នាក់ជាតិរហូតដល់ រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ៕

To Top