បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានមានប្រសាសន៍ នៅក្នុងពិធីដង្ហែក្បួនដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌាថា សហរដ្ឋអាមេរិក នឹងនៅតែជាសម្ពន្ធមិត្តដ៏ស្មោះត្រង់ ដែលប្តេជ្ញាការពារឥណ្ឌាពីអំពើភេរវកម្មឥស្លាមជ្រុលនិយម។ ដោយបង្ហាញខ្លួនជាមួយស្ត្រីទីមួយ លោកស្រី Melania Trump និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី ក្នុងទីចំពោះមុខមនុស្ស១១០.០០០នាក់ នៅពហុកីឡាដ្ឋានទើបកសាងថ្មី...
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសម្រេចចុះបញ្ជី សុំវិនិយោគក្រុមហ៊ុន ចំនួន៥ ក្នុងទំហំវិនិយោគ ជាង២៩លានដុល្លារសហរដ្ឋអាមេរិក។ យោងតាម CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “SHANXI...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីការកើនឡើងរាល់ថ្ងៃនូវចំនួនអ្នកឆ្លងវីរុសថ្មីដោយសារជម្ងឺឆ្លងកូរ៉ូណា ឬកូវីដ- ១៩ ដោយករណីថ្មីភាគច្រើនផ្តោតលើភាគអាគ្នេយ៍នៃទីក្រុងដាហ្គូ ដែលអាជ្ញាធរសុខាភិបាលកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍ប្រឆាំងនឹងវីរុស និងប្រយុទ្ធប្រឆាំងនឹងការផ្ទុកការរីករាលដាលរបស់វា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ចំនួន ២៣១ ករណីបន្ថែមទៀតនៃវីរុសថ្មីនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកូរ៉េខាងត្បូងកើនដល់ ៨៣៣ នាក់។ ជនរងគ្រោះចុងក្រោយពីរនាក់នៃជំងឺ ដែលអាចបណ្តាលឱ្យស្លាប់ត្រូវបានគេដាក់ទៅមន្ទីរពេទ្យ Daenam នៅ Cheongdo...
បរទេស៖អង្គការសហប្រជាជាតិ កំពុងតែពិភាក្សាគ្នាជាមួយប្រទេសតួកគី ដើម្បីជំរុញបង្កើនលំហូជំនួយឆ្លងព្រំដែន ចូលទៅក្នុងប្រទេសស៊ីរីភាគពាយព្យ និងអនុញ្ញាតឲ្យមានការជម្លៀសមនុស្សទាំងនោះ ដែលកំពុងត្រូវការជំនួយផ្នែកសុខាភិបាលបន្ទាន់ ស្របពេលការវាយប្រហារកាន់តែខិតចូលមកជិត។ លោក ជាមន្ត្រីសម្របសម្រួលជំនួយមនុស្សធម៌ ក្នុងតំបន់រងរបស់អង្គការសហប្រជាជាតិសម្រាប់វិបត្តិស៊ីរី បានមានប្រសាសន៍ថា ការប្រយុទ្ធគ្នានោះ ក្នុងពេលបច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាកំពុងតែខិតចូលមកប្រកបដោយគ្រោះថ្នាក់ជិតតំបន់ ដែលមានមនុស្សជាងមួយលាននាក់ កំពុងតែរស់នៅក្នុងជំរុំតង់ និងជម្រកបណ្ដោះអាសន្ន។ គួរបញ្ជាក់ថា មានមនុស្សជាង៣លាននាក់ កំពុងតែជាប់នៅក្នុងប្រទេស ស៊ីរីភាគពាយព្យ នៅចន្លោះព្រំដែនតួកគី...
ហាណូយ៖ តបតាមការអញ្ជើញរបស់ លោកស្រី Nguyen Thi Minhអគ្គនាយក នៃអង្គភាពសន្តិសុខសង្គមវៀតណាម ចាប់ពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម ក្នុងកិច្ចប្រជុំ ពិភាក្សាការងារ ស្តីពី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសនៅក្នុងសារមួយថា វីរុសកូរ៉ូណា ឬ Covid-19 គឺស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់ នៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ ក៏បានកោតសរសើរផងដែរដល់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែង...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដី ប្រភពពីរដែលមានដឹងដោយផ្ទាល់អំពីបញ្ហានេះដែលថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉េដ បានដាក់លិខិតស្នើលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ។ យ៉ាងណាក៏ដោយ ព្រះមហាក្សត្រ Abdullah Ri’ayatuddin Al-Mustafa Billah Shah ក៏បានតែងតាំងលោកបណ្ឌិត មហាធៀ ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មានការជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីស្របតាមមាត្រា ៤៣ (២) (ក) នៃរដ្ឋធម្មនុញ្ញសហព័ន្ធ។...
ភ្នំពេញ៖លោក ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ( G-PSF Roundtable Discussion on Industrial Relations) ដែលរៀបចំឡើងដោយសមាគម...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃអង្គារនេះថា ការផលិតអគ្គិសនីរបស់ ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ក្នុងឆ្នាំ២០១៩ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងលក្ខខណ្ឌអាកាសធាតុអំណោយផល។ យោងតាមទិន្នន័យពីសាជីវកម្មថាមពល អគ្គីសនីកូរ៉េ (KEPCO) ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹង ថា បរិមាណថាមពលអគ្គីសនី ដែលបានបង្កើតដោយរោងចក្រថាមពលរបស់ជាតិបានឈានដល់ ៥៦២.២៣៩ ជីហ្គាវ៉ាត់ម៉ោង (GWh) កាលពីឆ្នាំមុនគឺធ្លាក់ចុះ ១,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។...
សេអ៊ូល៖ ស្ថាប័ននីតិប្បញ្ញត្តិប្រព័ន្ធតុលាការ និងរដ្ឋបាល នៅកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទបានព្យាយាមរារាំងការរីករាល ដាលនៃមេរោគឆ្លងថ្មី ដែលបង្ខំឱ្យស្ថាប័នរដ្ឋផ្អាក និងកាត់បន្ថយប្រតិបត្តិការ និងព្រឹត្តិការណ៍នានា។ រដ្ឋសភាបានបញ្ចប់សម័យប្រជុំពេញអង្គរបស់ខ្លួន និងបានបិទអាគារសំខាន់ៗរបស់ខ្លួនជាបណ្តោះអាសន្ន ដែលនេះអាចជាលើកទីមួយ បន្ទាប់ពីត្រូវ បានគេរកឃើញថា មានមនុស្សម្នាក់ដែលឆ្លងវីរុសនេះបានចូលរួមក្នុងវេទិការសភាកាលពីសប្តាហ៍មុន។ អាជ្ញាធរតុលាការ បានអំពាវនាវឱ្យមានការពន្យារពេល ដែលមិនធ្លាប់មានពីមុននៃការសាកល្បងបន្ទាន់ ហេីយក្នុងនោះក្រសួងរដ្ឋាភិបាល បានលុបចោល និងកាត់បន្ថយចំនួនការប្រជុំ ដំណើរទស្សនកិច្ច...