ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ៖ ការគំរាមកំហែងពីវីរុស កូរ៉ូណា នៅតែស្ថិតក្រោម ការគ្រប់គ្រងបាន នៅទូទាំងអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសនៅក្នុងសារមួយថា វីរុសកូរ៉ូណា ឬ Covid-19 គឺស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់ នៅក្នុងសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ ក៏បានកោតសរសើរផងដែរដល់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែង ដ៏ធំធេងនិងឆ្លាតវៃរបស់ពួកគេ ក្នុងការការពារការផ្ទុះឡើងនូវវីរុសឆ្លងដែលមាន ដើមកំណើតនៅទីក្រុង វូហាន ប្រទេសចិន ពីការក្លាយជាការគំរាមកំហែង របស់ពិភពលោក។

លោកថា «CDC និង និង អង្គការសុខភាពពិភពលោក បាននិងកំពុងធ្វើការយ៉ាងស្វាហាប់និងឆ្លាតវៃណាស់។ ផ្សារហ៊ុនចាប់ផ្តើមមើល ទៅល្អសម្រាប់ខ្ញុំ!»។

ទោះយ៉ាងណា ផ្សារភាគហ៊ុនអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទដោយ ធ្លាក់ចុះជាង ១.០០០ ពិន្ទុ ដោយសារករណីឆ្លងវីរុស ត្រូវបានកត់ត្រាដោយមន្រ្តីសុខាភិបាល ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភថា ការរីករាលដាល នៃវីរុសនេះ នឹងនាំឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top