វ៉ាស៊ីនតោន៖ រដ្ឋធានីសហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ បានចេញបទបញ្ជា ឲ្យប្រជាជនស្នាក់នៅផ្ទះ លើកលែងតែតម្រូវការចាំបាច់ ជាចូលរួមជាមួយ អាជ្ញាធរមូលដ្ឋានដទៃទៀត នៅក្នុងប្រទេស ដែលបានចាត់វិធានការស្រដៀងគ្នា ដើម្បីដោះស្រាយការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩។ រដ្ឋាភិបាលបាននិងកំពុង ជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ ហើយបញ្ជាឱ្យផ្អាកសកម្មភាពអាជីវកម្ម ដែលមិនចាំបាច់ ដោយមានកន្លែងហាត់ប្រាណ និងហាងលក់សំលៀកបំពាក់ ត្រូវបានសមត្ថកិច្ចរាយ ឧទាហរណ៍បិទកន្លែងតែម្ដង។ អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្រមាថដល់ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃចន្ទ សម្រាប់ការស្វែងរកសម្ពាធ ជាអន្តរជាតិប្រឆាំងនឹងរបបនេះ ខណៈដែលអំពាវនាវ ឱ្យមានការពិភាក្សាឡើងវិញ លើកិច្ចចរចានុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រធានថ្មីរបស់កូរ៉េខាងជើង ដែលទទួលបន្ទុកក្នុងការចរចាជាមួយសហរដ្ឋអាមេរិក បានគំរាមថាក្រុងព្យុងយ៉ាង...
សេអ៊ូល៖ ធនាគារកូរ៉េ នឹងបញ្ចូលទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិក ទៅក្នុងធនាគារ នៅថ្ងៃអង្គារនេះ ក្នុងការផ្តល់ប្រាក់កម្ចីជាប្រាក់ដុល្លារ ជុំដំបូងរបស់ខ្លួន ដោយប្រើខ្សែប្តូររូបិយប័ណ្ណជាមួយធនាគារ សហព័ន្ធសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យ ទីផ្សាររូបិយប័ណ្ណមានស្ថេរភាព។ ធនាគារកណ្តាលកូរ៉េ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដេញថ្លៃតាមអ៊ិនធឺណិត រយៈពេល ៣០ នាទីចាប់ផ្តើមនៅម៉ោង ១០ ព្រឹកហើយអ្នកផ្តល់ប្រាក់កម្ចី នឹងត្រូវបានអនុញ្ញាត...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឲ្យក្រុមហ៊ុនរុស្ស៊ី ចិន និងអឺរ៉ុប បន្តការងាររបស់ពួកគេ នៅទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ ដើម្បីធ្វើឲ្យវាកាន់តែពិបាកខ្លាំងឡើង ចំពោះទីក្រុងតេអេរ៉ង់ ក្នុងការអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ។ ប្រភពព័ត៌មាន ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ និងរួមទាំងមន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើងលឿនបំផុត នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីលើកលែងជាថ្មីនូវទណ្ឌកម្ម ដែលរារាំងក្រុមហ៊ុនមិន...