ព័ត៌មានអន្តរជាតិ
កូរ៉េខាងជេីង បង្កេីតនាយកដ្ឋានថ្មីមួយ ទទួលបន្ទុកដោះស្រាយ កិច្ចចរចាជាមួយអាមេរិក
សេអ៊ូល៖ មន្រ្តីក្រសួងបង្រួបបង្រួម បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាបានបង្កើត នាយកដ្ឋានក្រសួងការបរទេសថ្មី ដែលមានភារកិច្ចដោះស្រាយ ការចរចាជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីប្រធានការិយាល័យ បង្រួបបង្រួមជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានស្តីបន្ទោសសហរដ្ឋអាមេរិក នៅថ្ងៃមុន។ កាលពីថ្ងៃច័ន្ទ អគ្គនាយកថ្មីនៃក្រសួងការបរទេស កូរ៉េខាងជើង សម្រាប់ការចរចា ជាមួយសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ចំពោះការព្យាយាមរក្សាទណ្ឌកម្ម...