បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានសរសេរថា ក្រុមការងារជំនាញ ខាងសុខាភិបាល របស់ប្រទេសចិនមួយក្រុម ត្រូវបានបញ្ជូនមកដល់ ប្រទេសម៉ាឡេស៊ី ហើយកាលពីថ្ងៃសៅរ៍ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតវិរុសកូរ៉ូណា។ ក្រុមអ្នកជំនាញ ដែលមានសមាជិក ចំនួន៨នាក់ ត្រូវបានទទួលស្វាគមន៍ ដោយផ្ទាល់ពីសំណាក់ អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសម៉ាឡេស៊ី លោក Bai Tian និងមន្ត្រីតំណាង របស់ក្រសួងសុខាភិបាល...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបន្តសកម្មភាព នុយក្លេអ៊ែរកាលពីឆ្នាំមុន ដោយរំលោភ លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរទាំងអស់។ នៅក្នុងរបាយការណ៍សង្ខេប ទៅសភាកាលពីថ្ងៃពុធ នាយកដ្ឋានក៏បានឲ្យដឹងផងដែរថា ប្រទេសកូរ៉េខាងជើង ទំនងជាមានកម្មវិធី សង្គ្រាមជីវសាស្រ្ត ចាប់តាំងពីយ៉ាងហោចណាស់ទសវត្សឆ្នាំ ១៩៦០ ។ របាយការណ៍នេះ ពិភាក្សាអំពីការអនុលោម...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកចាវ លីជៀន បានឲ្យដឹង កាលពីថ្ងៃសុក្រ ទី ១៧ ខែមេសា ថាសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការធ្វើនយោបាយ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយផ្តោតលើ ការកម្ចាត់វីរុស និងជំរុញសេដ្ឋកិច្ច។ លោក ចាវ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក...
តូក្យូ៖ អ្នករៀបចំកម្មវិធី បាននិយាយថា ផែនទីបង្ហាញផ្លូវថ្មីសម្រាប់ការពន្យារពេល កីឡាអូឡាំពិក ទីក្រុងតូក្យូ ទំនងជាត្រូវប្រព្រឹត្តឡើង នៅខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីមានការប្រាស្រ័យទាក់ទងគ្នា ជាមួយគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីក្រុងតូក្យូឆ្នាំ ២០២០ បាននិយាយថា សេចក្តីលម្អិត នៃការរៀបចំផែនការ សម្រាប់កីឡាអូឡាំពិកនៅឆ្នាំ...
បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ព្រឹទ្ធសភាបារាំង បានលើកឡើងពីសម្តី មន្ត្រីប្រធានពេទ្យយោធាថា បុគ្គលិកប្រមាណ ៩៤០នាក់ ក្នុងចំណោម ២.៣០០នាក់ នៅលើក្រុមនាវា ផ្ទុកយន្តហោះ ត្រូវបានតេស្តឃើញឆ្លងវីរុស កូវីដ១៩។ តាមសេចក្តីរាយការណ៍ បន្ទាប់ពីធ្វើកិច្ចប្រជុំសម្ងាត់ ជាមួយលោកស្រី Maryline Gygax Genero ព្រឹទ្ធសភាបារាំង បាននិយាយប្រាប់ថា...
បរទេស៖ នៅថ្ងៃសុក្រទី១៧ខែមេសានេះ យោធាអាមេរិកបានប្រកាសថា ទាហានម្នាក់របស់ខ្លួន ដែលត្រូវបានគេជឿជាក់ថាជាមនុស្សដំបូងក្នុងជួរទ័ព ដែលបានឆ្លងកូវីដ១៩នោះ បានជាសះស្បើយហើយ។ យោធាដែលមានអាយុ ២៣ឆ្នាំរូបនេះ ត្រូវបានគេតេស្តរកឃើញដំបូង តាំងតែពីថ្ងៃទី២៦ ខែកុម្ភៈ ត្រូវបានក្រុមគ្រូពេទ្យ ព្យាបាលឲ្យជាសះស្បើយ ហើយក្រោយពេលដែល ត្រូវបានរក្សាទុកឲ្យនៅដាច់ដោយឡែក អស់រយៈពេល៤៩ថ្ងៃរួចមក។ គួរបញ្ជាក់ដែរថា គិតមកត្រឹមថ្ងៃពុធសប្តាហ៍នេះ យោធាអាមេរិក ដែលរកឃើញវិជ្ជមានកូវីដ១៩ ប្រមាណជា២៤៨៦នាក់...
បរទេស៖ ទិន្នន័យនៃការធ្វើដំណើរតាមផ្លូវទឹកកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញថានាវាមួយគ្រឿងរបស់រដ្ឋាភិបាលចិន បាន ប្រឈមមុខនឹង កប៉ាល់វៀតណាម និងថែមទាំងបានរំកិលទៅភាគខាងត្បូង ជិតប្រទេសម៉ាឡេស៊ីទៀតផង។ នាវាចិនដែលមានឈ្មោះថា Haiyang Dizhi 8 ជាប្រភេទនាវាប្រមូលព័ត៌មានត្រូវបានគេប្រទះឃើញ ដំបូងនៅក្នុងដែនសមុទ្រនៃប្រទេសវៀតណាម កាលពីសប្តាហ៍មុន។ការវិលត្រឡប់មកវិញបន្ទាប់ពីត្រូវបានតាមដាន យ៉ាងដិតដល់កាលពីឆ្នាំមុន នៅក្នុងដែនទឹកដែលសំបូរ ទៅដោយធនធាននិងជាចំណុចរសើប រវាងប្រទេសមហាអំណាចទាំងពីរ របស់ពិភពលោករវាងសហរដ្ឋអាមេរិក និងចិនព្រមទាំងប្រទេស...
តេហរ៉ង់៖ ប្រទេសអ៊ីរ៉ង់សប្តាហ៍នេះបាននិយាយ ថាពិភពលោកកំពុងបានរៀននិងមើលឃើញហើយថា សហរដ្ឋអាមេរិកនិងរបៀបសម្លាប់មនុស្ស បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំ បានប្រកាសផ្អាក ផ្តល់មូលនិធិ សម្រាប់អង្គការសុខភាពពិភពលោក WHO ក្នុងពេលដែលពិភពលោកកំពុង មានជំងឺរាតត្បាតរាលដាលខ្លាំងបែបនេះ។ លោក ត្រាំ បានចោទប្រកាន់ស្ថាប័នរបស់ WHO ថាបានព្យាយាមធ្វើការបិទបាំង ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃ COVID-19 នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។កាលពីដើមសប្តាហ៍ លោកត្រាំបានចេញបញ្ជាភ្លាមៗ ឲ្យបង្កកលុយសម្រាប់ជួយ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានច្រាលចោលរបាយការណ៍អាមេរិក អំពីការយាយីបង្ក ដោយនាវាអ៊ីរ៉ង់ ថាគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយថា វត្តមានមិនស្របច្បាប់ និងគឃ្លើនរបស់អាមេរិក នៅតំបន់ឈូងសមុទ្រ កំពុងតែបង្ក ឲ្យមានភាពអសន្តិសុខនៅក្នុងតំបន់។ នៅក្នុងទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “អ្វីដែលនាំទៅរកភាពអសន្តិសុខ ក្នុងតំបន់ឈូងសមុទ្រពែរ្ស...