ព័ត៌មានអន្តរជាតិ

នាវាចិនមួយគ្រឿង បើកបរក្បែរភាគ ខាងត្បូង ម៉ាឡេស៊ីក្នុងពេលតំបន់សមុទ្រចិន ខាងត្បូង កំពុងតានតឹង

បរទេស៖ ទិន្នន័យនៃការធ្វើដំណើរតាមផ្លូវទឹកកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្ហាញថានាវាមួយគ្រឿងរបស់រដ្ឋាភិបាលចិន បាន ប្រឈមមុខនឹង កប៉ាល់វៀតណាម និងថែមទាំងបានរំកិលទៅភាគខាងត្បូង ជិតប្រទេសម៉ាឡេស៊ីទៀតផង។

នាវាចិនដែលមានឈ្មោះថា Haiyang Dizhi 8 ជាប្រភេទនាវាប្រមូលព័ត៌មានត្រូវបានគេប្រទះឃើញ ដំបូងនៅក្នុងដែនសមុទ្រនៃប្រទេសវៀតណាម កាលពីសប្តាហ៍មុន។ការវិលត្រឡប់មកវិញបន្ទាប់ពីត្រូវបានតាមដាន យ៉ាងដិតដល់កាលពីឆ្នាំមុន នៅក្នុងដែនទឹកដែលសំបូរ ទៅដោយធនធាននិងជាចំណុចរសើប រវាងប្រទេសមហាអំណាចទាំងពីរ របស់ពិភពលោករវាងសហរដ្ឋអាមេរិក និងចិនព្រមទាំងប្រទេស នៅអាស៊ីមួយចំនួនផង។

មុនមួយថ្ងៃពោលគឺកាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់ក្រសួង ការបរទេសចិន បានធ្វើការថ្លែងការណ៍ថានាវានេះ បានធ្វើដំណើរជាធម្មតា តាមទំនួលខុសត្រូវរបស់ខ្លួន ហើយអ្នកនាំពាក្យរូបនេះបានធ្វើការចោទប្រកាន់មន្ត្រី អាមេរិកថាចូលចិត្តប្រើប្រាស់ បញ្ហាសមុទ្រចិនខាងត្បូងដើម្បីមក លាភពណ៍មកលើរដ្ឋាភិបាល ក្រុងប៉េកាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top