ភ្នំពេញ៖ ស្របពេលធនាគារជាតិនៃកម្ពុជា (NBC) បានដាក់វិធានការ ក៏ដូចជា សារាចរមួយចំនួនដើម្បីសម្រួលអ្នកប្រើប្រាស់កម្ចីដែលផលប៉ះពាល់ដោយការរីករាលរាលនៃជំងឺ COVID-19 ស្ថាប័នហិរញ្ញវត្ថុបាននិងកំពុងចូលរួមអនុវត្តសារាចរទាំងនេះដើម្បីចូលទប់ស្កាត់ការរីករាលជំងឺ ពិសេសជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរួចផុតពីវិបត្តិមួយនេះ។ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០នេះថា សារាចររបស់ NBC បានណែនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យរៀបចំ “ឥណទានឡើងវិញ” ដើម្បីជួយសម្រាលបន្ទុកទៅដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះ...
បរទេស៖ នៅថ្ងៃអង្គារទី១៤ ខែមេសានេះ មូលនិធិរូបិយវត្ថុអន្តរជាតិឬហៅកាត់ថា IMF បានប្រកាសថាខ្លួននឹងលើកលែងការបង់ប្រាក់ បំណុលរយៈពេល ៦ខែសម្រាប់ប្រទេសសមាជិក ដែលស្ថិតនៅក្នុងកម្រិតក្រីក្រខ្លាំងដើម្បីអាចឲ្យក្រុមប្រទេសទាំង នោះអាចបង្វិលយកលុយទាំងនោះទៅធ្វើការងារ ប្រយុទ្ធប្រឆាំងនឹងវិរុសកូរ៉ូណាជំនួសវិញ។ IMF បានសម្រេចអនុម័តលើកញ្ចប់ទឹកប្រាក់ ដែលមានទំហំប្រមាណជា៥០០លានដុល្លារ ជាលុយបំណុលនេះកាលពីថ្ងៃចន្ទ ម្សិលមិញ ដែលក្នុងនោះប្រទេស រួមមានដូចជាអាហ្គានីស្ថាន ហៃទី នេប៉ាល់ សូឡូម៉ុន តាជីគីស្ថាន...
បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា ទើបបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន៣៣៤ ករណីបន្ថែមទៀត នៅថ្ងៃអង្គារនេះ ធ្វើឲ្យមានចំនួនឆ្លងសរុបក្នុងប្រទេសកើន ឡើងដល់ចំនួន៣.២៥២ករណី។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួង សុខាភិបាលសិង្ហបុរី បាននិយាយប្រាប់ថា ករណីថ្មីទាំងនេះភាគច្រើន...
បរទេស៖ ក្រុមហ៊ុនកូរ៉េខាងត្បូង SolGent នាពេលថ្មីៗនេះ ទើបទទួលបានការបញ្ជាឲ្យ ធ្វើការផ្គត់ផ្គង់ដល់ទីភ្នាក់ងារ រដ្ឋាភិបាលសហរដ្ឋអាមេរិក នូវឧបករណ៍តេស្តរកមេរោគកូវីដ១៩ ចំនួន ៧.៥០០បន្ថែមទៀត ដែលឧបកណ៍នីមួយៗ អាចធ្វើការតេស្តរកវីរុសកូរ៉ូណាចំនួន ១០០ដង។ អគ្គនាយកក្រុមហ៊ុនកូរ៉េខាងត្បូងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការបញ្ជាកុម្ម៉ង់នោះ នឹងធ្វើឲ្យចំនួនតេស្តដែលអាជ្ញាធរ សហរដ្ឋអាមេរិកអាចធ្វើបាន កើនឡើងជាទ្វេដង ដោយប្រើប្រាស់ឧបករណ៍ មានប្រភពមកពីកូរ៉េខាងត្បូង...
តាកែវ ៖ ស្នងការនគរបាល ខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី ១៥ ខែ មេសា ឆ្នាំ ២០២០ កម្មករកាត់ដេរ សម្លៀកបំពាក់ ក្នុងស្រុកទ្រាំង និងក្រុងដូនកែវ ចំនួន៣៣នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តបណ្ដាល...
កំពង់ចាម ៖ ប្រធានសហគមន៍ កសិកម្មសំបូរមានជ័យ ដឹកនាំដោយ លោក ឆេង ថុង នៅព្រឹកថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២០នេះ បាននាំថវិកាចំនួន ២.០០០.០០០ រៀល ប្រគល់ជូនគណៈ កម្មការប្រឆាំងជំងឺកូរវីដ១៩ ខេត្តកំពង់ ចាមដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នេះ ។...
ញូវដេលី៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងពង្រីកការដាក់ បំរាមគោចរណ៍នៅទូទាំងប្រទេស ដែលបានដាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ រហូតដល់ថ្ងៃទី៣ ខែឧសភា។ បំរាមដែលបានចូលជាធរមាន នៅថ្ងៃទី២៥ ខែមីនា ត្រូវបានកំណត់ដំបូង រហូតដល់ថ្ងៃអង្គារ ប៉ុន្តែការពន្យាពេលត្រូវបានគេចាត់ទុកថា ចាំបាច់នៅពេលដែល ប្រទេសនេះឃើញថា ចំនួននៃករណីឆ្លងដែលបានបញ្ជាក់មានលើសពី ១០.០០០ករណីក្នុងចំណោម ៦០០ករណី ដែលត្រូវបានរាយការណ៍នៅថ្ងៃដំបូង...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាពពិភព លោក ហៅកាត់ (WHO) បានព្រមានថា ការដកចេញនូវការរឹតត្បិតឆាប់រហ័ស អាចនាំឲ្យការស្លាប់កាន់តែនឡើងខ្ពស់វិញ ដោយសារជំងឺកូវីដ១៩ ខណៈដែលមានបណ្តាប្រទេសខ្លះ កំពុងបន្ធូរបន្ថយដល់សង្គមជាតិរបស់ពួកគេ និងរិតត្បិតសេដ្ឋកិច្ច ស្របពេលមានការផ្ទុះជំងឺ ។ កាលពីថ្ងៃចន្ទ លោក Tedros Adhanom...
ឥឡូវនេះអតិថិជនដែលប្រើ កម្មវិធីស្មាតហ្វូនវីងអាចទិញទំនិញសម្រាប់ បំពេញតំរូវការប្រចាំថ្ងៃ របស់ពួកគេ នៅលើទូរស័ព្ទឆ្លាតវៃបាន យ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិង ស្មាយិ៍សប ដែលជា ផ្សារអនឡាញឈានមុខគេ ដូចAmazon បានកំពុងចាប់ដៃគ្នាដើម្បីធានាថា រាល់អតិថិជននៅ ក្នុងប្រទេសកម្ពុជា អាចទិញផលិតផលផ្សេងៗបានដោយ ងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង ខណៈពេលដែលកំពុងនៅផ្ទះ ក្នុងអំឡុងពេលនៃការរាតត្បាត...
បរទេស៖ The Telegraph នៅថ្ងៃអង្គារ ទី១៤ ខែមេសា ប្រទេសកូរ៉េខាងជើង បានបាញ់ មីស៊ីលនៅតំបន់ឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួន។ កូរ៉េខាងត្បូងបាននិយាយថា ការបាញ់នេះត្រូវបានធ្វើឡើង នៅក្នុងសមយុទ្ធយោធាមិនធម្មតាមួយ និងមានទាំងការបាញ់មីស៊ីល ពីយន្តហោះចម្បាំងចូល ទៅក្នុងសមុទ្រដែលស្ថិតក្នុង ទីតាំងរវាងឧបទ្វីបកូរ៉េ និងជប៉ុន។ ក្នុងនោះផងដែរក៏មានការសង្ស័យដែរថា ការសាកល្បងបាញ់ មីស៊ីលនេះប្រហែលជា ត្រូវបានកំណត់ទុកជាមុនគឺនៅ...