ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៣ៈ៣០នាទី រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៨,១៥២នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៤,៤៣២នាក់ អ្នកស្លាប់សរុបចំនួន៖ ៧០៩នាក់...
ភ្នំពេញ៖ បុរសជនជាតិកាណាដា អាយុ៥០ឆ្នាំ គឺមិនមែនជាបុគ្គលិក របស់ណាហ្គាវើល ដូចដែលសារព័ត៌មាន មួយចំនួន បានចុះផ្សាយនោះទេ។ ប្រធានផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុនណាហ្គាវើលលោក Hein Dames បាននិយាយថាខាងក្រុមហ៊ុន បានពិនិត្យមើលហើយ មិនមានឈ្មោះបុគ្គលិក ដូចបានរៀបរាប់នោះទេ ជាពិ សេសគឺអ្នក ដែលបានឆ្លងជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាល នៅក្នុងសេចក្តីប្រកាស...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Boeing Co និយាយថា ខ្លួននឹងធ្វើការអាប់ដេតកម្មវិធីថ្មីចំនួន២ទៅនឹងកុំព្យូទ័រត្រួតពិនិត្យការហោះហើររបស់យន្តហោះ737 MAX នៅពេលវាទទួលបានការយល់ព្រមពីច្បាប់ដើម្បីចាប់ផ្តើមការហោះហើរឡើងវិញ បន្ទាប់ពីយន្តហោះនេះត្រូវបានគេបុក និងគាំងពីរដងក្នុងរយៈពេល ៥ ខែយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នករៀបចំផែនការបានបញ្ជាក់ប្រាប់ថា បញ្ហាមួយទាក់ទងនឹងកំហុស ផ្នែកសតិអារម្មណ៍នៅក្នុងកុំព្យូទ័រយួរ ដៃកុំព្យូទ័រយួរដៃអាចនាំឲ្យបាត់បង់ ការគ្រប់គ្រង ត្រូវបានគេស្គាល់ថា ជាស្ថេរភាពរត់គេចខ្លួន ខណៈបញ្ហាផ្សេងទៀតអាច នាំទៅរកការផ្តាច់មុខងារស្វយ័តអំឡុង ពេលឈានដល់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋទូទាំងប្រទេស សុខចិត្តស៊ូទ្រាំលំបាកបន្តិច ដើម្បីសេចក្តីសុខយូរអង្វែង និងធ្វើយ៉ាងណាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល សម្រេចដាក់បម្រាមហាមមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយ និងលើកពេលថ្ងៃចូលឆ្នាំខ្មែរ ទៅពេលក្រោយ ដែលនឹងសងជូនថ្ងៃឈប់សម្រាក...
បរទេស៖ នៅថ្ងៃសៅរ៍ទី១១ ខែមេសានេះ ប្រទេសជប៉ុនបានប្រកាសថា នឹងបញ្ចេញ ថវិកាប្រមាណជា ២,២ ពាន់លានដុល្លារនៃកញ្ចប់ជំនួយ សេដ្ឋកិច្ចប្រឆាំងនឹងមេរោគឆ្លង ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរផលិតកម្ម របស់ក្រុមហ៊ុនផលិតទាំងឡាយរបស់ជប៉ុន ក្នុងការចាកចេញពីប្រទេសចិនខណៈ ដែលទំនាក់ទំនងកំពុងតែប្រេះឆារវាងប្រទេស ជិតខាងបន្ទាប់ពីមានជំងឺរាតត្បាត។ កញ្ចប់ប្រាក់ មិនធ្លាប់មានចំនួនជាង ២ ពាន់លានដុល្លារនេះ នឹងត្រូវប្រើប្រាស់សម្រាប់ក្រុមហ៊ុនផលិតរបស់ជប៉ុន ក្នុងការផ្ទេរផលិតកម្ម របស់ខ្លួនទាំងអស់ ទៅកាន់ប្រទេសជប៉ុន...
បរទេស៖ ខេត្តរបស់ប្រទេសថៃភាគច្រើន តាមសេចក្តីរាយការណ៍ បានដាក់បម្រាមមិនឲ្យលក់គ្រឿង ស្រវឹងនានា ដោយគោរពទៅតាម ការអំពាវនាវរបស់រដ្ឋាភិបាល ឲ្យផ្អាកពិធីអបអរនានា សម្រាប់បុណ្យចូលឆ្នាំថ្មី ស្របពេលដែលប្រទេសប្រឹងប្រែង រារាំងការរាលដាល នៃវីរុសកូរ៉ូណា។ ប្រទេសថៃគឺជាប្រទេស ស្ថិតនៅក្នុងចំណោម ប្រទេសអាស៊ីអាគ្នេយ៍ ដែលលុបចោល ឬក៏កាត់បន្ថយការប្រារព្ធ ពិធីអបអរបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិ ស្របពេលកំពុងមានការផ្ទុះឆ្លងនៃវីរុសថ្មី គឺមេរោកកូរ៉ូណា នៅលើពិភពលោក។...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា សេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្រ បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានពិភាក្សាគ្នាខិតខំ យ៉ាងណានឹងប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ និងធានាឲ្យបាននូវស្ថិរភាព ទីផ្សារថាមពលសកល...
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីឌ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា, ទឹកអាកុល, ចឹលសម្លាប់មេរោគ (Hand Sanitizer) អង្ករ,...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានឯកភាពចូលរួមកិច្ចប្រជុំ កំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤ ខែមេសា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃសុក្រ បានប្រកាសថា ការបិទប្រទេសដោយសារវីរុសកូរ៉ូណា នឹងបន្តរហូតដល់ “ថ្ងៃទី០៣ ខែឧសភា” ។ លោក Conte បានថ្លែងតាមការគូសបញ្ជាក់របស់គាត់ថា “ការដាក់ប្រទេសស្ថិតក្នុងចត្តឡីស័ក នឹងបន្តរហូតដល់ យ៉ាងហោចណាស់ត្រឹមថ្ងៃទី៣...