Covid-19

ខេត្តថៃនានា ដាក់បម្រាមមិនឲ្យ លក់គ្រឿងស្រវឹង នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណា

បរទេស៖ ខេត្តរបស់ប្រទេសថៃភាគច្រើន តាមសេចក្តីរាយការណ៍ បានដាក់បម្រាមមិនឲ្យលក់គ្រឿង ស្រវឹងនានា ដោយគោរពទៅតាម ការអំពាវនាវរបស់រដ្ឋាភិបាល ឲ្យផ្អាកពិធីអបអរនានា សម្រាប់បុណ្យចូលឆ្នាំថ្មី ស្របពេលដែលប្រទេសប្រឹងប្រែង រារាំងការរាលដាល នៃវីរុសកូរ៉ូណា។

ប្រទេសថៃគឺជាប្រទេស ស្ថិតនៅក្នុងចំណោម ប្រទេសអាស៊ីអាគ្នេយ៍ ដែលលុបចោល ឬក៏កាត់បន្ថយការប្រារព្ធ ពិធីអបអរបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិ ស្របពេលកំពុងមានការផ្ទុះឆ្លងនៃវីរុសថ្មី គឺមេរោកកូរ៉ូណា នៅលើពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃថៃ បាននិយាយថា បម្រាមហាមឃាត់រយៈពេល១០ថ្ងៃ មិនឲ្យលក់ស្រាទំពាំងបាយជូរ ស្រាបៀរ និងស្រានានា នៅក្នុងទីក្រុងបាងកក បានដាក់ឲ្យអនុវត្តជាធរមាន កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយខេត្តប្រមាណ៤៧ ក្នុងចំណោមខេត្តចំនួន៧៧ របស់ប្រទេសថៃ នាពេលថ្មីៗនេះ បានអនុវត្តតាមបម្រាមនានា រហូតដល់ថ្ងៃទី១៥ ខែមេសា ឬក៏រហូតដល់ចុងខែនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top