កំពង់ចាម ៖ លោក ឈុន ស្រ៊ា ម្ចាស់សាខាប្រេងឥន្ធនៈ តេលា សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០នេះ បាន នាំយកអំណោយ ជាអង្ករគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង ជម្ងឺកូវីដ ១៩ ខេត្តកំពង់ ចាម...
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងគ្រាអាសន្នករណីការរីករាលដាលនៃមេរោគ កូវីដ-១៩ (COVID-19) ឃើញ យ៉ាងច្បាស់ថា អ្នកណាជាអ្នកស្នេហាជាតិពិតប្រាកដ ព្រមលះបង់កម្លាំងកាយចិត្ត ដោយមិន ខ្លាចនឿយហត់ ដើម្បីការពារ និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ សម្ដេច ទៀ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណប្រជាពលរដ្ឋ ដែលមានការយោគយល់ ចំពោះការផ្អាកមិនឲ្យមានការធ្វើដំណើរពី ខេត្តមួយ ទៅខេត្តមួយ នាពេលនេះ ដើម្បីសេចក្តីសុខនឹងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ជាពិសេសសុវត្ថិភាព អ្នកដទៃ និងសហគមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើការរឹតបន្តឹងកាន់តែខ្លាំង លើការនាំចេញម៉ាស់ និងសម្ភារៈការពារដទៃទៀត នៅថ្ងៃសុក្រនេះ ដោយធ្វើការអំពាវនាវឲ្យការ ដឹកជញ្ជូនទំនិញទាំងនោះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់គយចាំបាច់ ជាមួយនឹងការមានចំណាត់ការភ្លាមៗ។ ការរឹតបន្តឹងនេះ បង្ហាញឲ្យឃើញនូវ បំណងដ៏ថ្មីបំផុតរបស់ចិន ក្នុងការធ្វើឲ្យមានតុល្យភាពចំពោះ តម្រូវការសកលលោក សម្រាប់សម្ភារៈប្រើការពារ ដើម្បីជួយដោះស្រាយចំនួនកើនឡើង នៃករណីឆ្លងវីរុសកូរ៉ូណាថ្មី ទន្ទឹងនឹងការធ្វើឲ្យប្រាកដថា អ្នកផលិតនិងអ្នកទិញ មិនធ្វើឲ្យជន់លើទីផ្សារដោយ...
សិង្ហបុរី៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រ ទី១០ ខែមេសា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីលោក Lee Hsien Loong នៅថ្ងៃនេះបានធ្វើការប្រកាសន្យាថា ប្រទេសសិង្ហបុរីនឹងធ្វើការឲ្យអស់ពីលទ្ធភាពដើម្បីយកចិត្តទុកដាក់ ទៅដល់ក្រុមពលករបរទេស ជាពិសេសសុខភាពរបស់ពួកគេ។ លោកបានបន្តថាសិង្ហបុរី ក៏នឹងធានាផងដែរដល់ជីវិត រស់នៅក្នុងសុខមាលភាព ហើយមិនត្រឹមតែប៉ុណ្ណោះលោកនឹងធ្វើឲ្យមាន ភាពច្បាស់លាស់ថា ពួកគេនឹងអាចត្រឡប់ទៅ កាន់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាព ដើម្បីជួបជុំគ្រួសាររបស់គេវិញ។...
ស្វាយរៀង៖ លោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បាននាំយកនូវសម្ភារមួយចំនួនរួមមាន អង្ករ ក្រមា សាប៊ូ ទឹកអាល់កុល ម៉ាស សារអប់រំសុខភាព និងថវិកាមួយចំនួន ដែលជាអំណោយរបស់ លោកលី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកអាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល...
ភ្នំពេញ៖ រដ្ឋាភិបាលចិន បានបន្តផ្តល់ជំនួយជាម៉ាស សម្លៀកបំពាក់ការពារ ឧបករណ៍វាស់កម្ដៅ និងសម្ភារៈផ្សេងទៀត ដែលមានតម្លៃសរុបជិត ៤លានRMB ដល់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក ស្ថានទូតចិន ។ កាលពីថ្ងៃទី១០ ខែមេសា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...
បរទេស៖ មកដល់ចុងសប្តាហ៍នេះ ទៅហើយករណីនៃ អ្នកឆ្លងវិរុសកូវិដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង គឺនៅមិនទាន់មាននៅឡើយ សូម្បីតែម្នាក់ប៉ុន្តែវាកំពុងក្លាយទៅជា សំណួរចោទថា តើវិរុសនេះពិតជាបានបរាជ័យ មិនអាចចូលទៅដល់ប្រទេស កុម្មុយនីសមួយនេះ ឬយ៉ាងណាខណៈដែលប្រទេសជាង២០០ ហើយលើលោកដែលសុទ្ធតែ មានករណីឆ្លងទាំងអស់ ។ យោងតាមការអះអាង របស់ភ្នាក់ងារតំណាង អង្គការសុខភាពពិភពលោក WHO ប្រចាំនៅប្រទេសកូរ៉េខាងជើង បានថ្លែងប្រាប់ក្រុមអ្នកកាសែត នាពេលកន្លងមកថា...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានស្នើដល់ភ្នាក់ងារអនុវត្តច្បាប់ រឹតបន្តឹងវិន័យចំពោះជន ទាំងឡាយណា ដែលរំលោភលើគោលការណ៍ គម្លាតសង្គម និងមិនពាក់ម៉ាស់មុខ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់នៅក្នុងកិច្ចប្រជុំ រដ្ឋាភិបាលមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមមិនមែន...
បរទេស៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំងក្លា ជុំវិញសេចក្តីរាយការណ៍ថា នាវាការពារតំបន់ឆ្នេរចិន បានបុកពន្លិចទូកនេសាទ វៀតណាមមួយគ្រឿង នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីចុងសប្ដាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ឥរិយាបថរបស់ចិន គឺមានគោលជំហរផ្ទុយគ្នានឹងចក្ខុវិស័យរបស់អាមេរិក ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ ដែលប្រទេសទាំងអស់ ទាំងតូចទាំងធំ មានសន្តិសុខក្នុងអធិបតេយ្យភាពរបស់ខ្លួន និងអាចបង្កើនកំណើនសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវក្រឹតក្រម និងទំនៀមរបស់អន្តរជាតិ។...