បរទេស៖ នៅថ្ងៃអង្គារ ទី៦ ខែឧសភា The Sun បានចេញផ្សាយថា ចំនួននៃការឆ្លងវិរុសកូវីដ១៩ ជាក់ស្តែងនៅប្រទេសអង់គ្លេស មានកម្រិតខ្ពស់ ជាងតួលេខផ្លូវការ ដែលបានប្រកាសដល់រាប់សិបដង។ ការអះអាងដែលត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវ ជនជាតិអាល្លឺម៉ង់ មកពីសកលវិទ្យាល័យBonn។ ការសិក្សានិងតួលេខ បានបញ្ជាក់ថាការស្លាប់ជាក់ស្តែង អាចបញ្ជាក់ប្រាប់ថាតួលេខ នៃអ្នកដែលបានឆ្លងកូវីដ១៩ គឺមានរហូតទៅដល់៧,៩លាននាក់ ទៅហើយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការចូលរួមរំលែកទុក្ខចំពោះការមរណៈភាពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី របស់បងប្អូនទោះបីដោយផ្ទាល់ ដោយប្រយោល តាមសារលិខិត ឬតាមបណ្តាញសង្គមក្តី បានបង្ហាញការគោរពស្រឡាញ់ និងរួមសុខ រួមទុក្ខជាមួយក្រុមគ្រួសារសម្តេចគ្រប់កាលៈទេសៈ មិនអាចបំភ្លេចបានឡើយ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនេះ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន...
ឡុងដ៌៖ ប្រទេសអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ មានចំនួន ២៩.៤២៧ នាក់ ដែលជាចំនួនខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានស្លាប់ជាង ៧ ម៉ឺននាក់។ រដ្ឋាភិបាលអង់គ្លេស កំពុងរងសម្ពាធ ដោយសារតែការរីករាលដាល នៃមេរោគឆ្លងនៅក្នុងប្រទេសនេះ មិនមានសញ្ញានៃការថយចុះនោះទេ ដោយមានមនុស្សប្រហែល ១៩៥.០០០ នាក់បានឆ្លងជំងឺនេះ ខណៈដែលប្រទេសអ៊ឺរ៉ុប...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា លោក Mark Milley អគ្គសេនាធិការចម្រុះសហរដ្ឋ អាមេរិក បានថ្លែង កាលពីថ្ងៃអង្គារថា “យើងមិនដឹងច្បាស់” ប្រភពដើមរបស់វីរុសកូរ៉ូណាមកពីកន្លែងណាទេ ។ មេបញ្ជាការកំពូលយោធាសហរដ្ឋអាមេរិក បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅមន្ទីរបញ្ចកោណ ដែលត្រូវបានគេចោទ សួរអំពីប្រភពដើម នៃជំងឺកូវីដ១៩ បានថ្លែងថា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា លោកប្រធានាធិបតី Emmanuel Macron បានថ្លែងកាលពីថ្ងៃអង្គារថា ពលរដ្ឋបារាំង នឹងអាចត្រូវចំណាយពេលសម្រាប់វិស្សមកាលនារដូវក្តៅ នៅក្នុងផ្ទះ ខណៈដែលការធ្វើដំណើរជាអន្តរជាតិ និងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប អាចត្រូវបានកំណត់ព្រំដែន ដោយទប់ហានិភ័យពីការឆ្លងជំងឺជាថ្មីទៀតដែលបង្កឡើងដោយវីរុសកូរ៉ូណា ។ លោក Macron បានថ្លែងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចមួយនៅឯសាលារៀន មួយកន្លែងនៅឯជាយក្រុងប៉ារីស ថា...
តាកែវ ៖ កំលាំងកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០នេះ បានឆ្លក់បង្រ្កាប ក្រុមយុវជនប្រុសស្រីមួយក្រុម មានគ្នា១៣នាក់ ដែលជាមុខសញ្ញា ប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅផ្ទះសំណាក់យីហោ ៦៦ ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ។ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡា...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃពុធបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនម្នាក់ទៀត ជាជនជាតិថៃ និងស្លាប់ម្នាក់ ដែលជាអ្នកគ្រប់គ្រង សណ្ឋាគារជនជាតិអូស្រ្តាលី នៅភាគខាងត្បូង ប្រទេស ដែលនាំឱ្យចំនួនអ្នកស្លាប់ ដោយសារមេរោគនេះ សរុបកើនដល់ ៥៥នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា តួលេខផ្លូវការចុងក្រោយបានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារថា អង់គ្លេស ជាប្រទេសដែលបាននាំមុខអ៊ីតាលី នៅក្នុងចំណោម បណ្តាប្រទេសនៅអឺរ៉ុប ដែលមានរងគ្រោះ ដោយសារវីរុសកូរ៉ូណា ។ រដ្ឋមន្ត្រីក្រសួងការបរទេស Dominic Raab មានអ្នកស្លាប់ផ្សេងទៀតចំនួន ៦៩៣នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យតួលេខ នៃអ្នកស្លាប់សរុប...
សេអ៊ូល៖ របាយការណ៍បាននៅថ្ងៃពុធនេះថា ការនាំចេញរបស់កូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩ ពី ៤ឆ្នាំមុនដោយសារតែការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ កាន់តែតឹងរឹងជាមួយនឹងការពឹងផ្អែកពាណិជ្ជកម្មរបស់ខ្លួន ទៅលើប្រទេសចិន ឈានដល់កម្រិតខ្ពស់បំផុត។ យោងតាមរបាយការណ៍ពីសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ២៦១ លានដុល្លារកាលពីឆ្នាំមុន គឺធ្លាក់ចុះ ២០,៩ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ តួលេខនេះក៏មានចំនួនត្រឹមតែ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានទទួលពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល រួមមាន មុងជ្រលក់ថ្នាំចំនួន៣០០០មុង ថ្នាំព្រូនប្រភេទមេបង់ដាហ្សូលចំនួន ២០កំប៉ុង និងថ្នាំអាប៊ែតចំនួន១បាវ ស្មើ២០គីឡូក្រាម។ យោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា សម្ភារៈ និងថ្នាំពេទ្យទាំងអស់នេះ គឺជាកិច្ចសហការរួមគ្នា រវាងក្រសួងបរិស្ថាន និង ក្រសួងសុខាភិបាល...