ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធ រួមគ្នា ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានទទួលពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល រួមមាន មុងជ្រលក់ថ្នាំចំនួន៣០០០មុង ថ្នាំព្រូនប្រភេទមេបង់ដាហ្សូលចំនួន ២០កំប៉ុង និងថ្នាំអាប៊ែតចំនួន១បាវ ស្មើ២០គីឡូក្រាម។

យោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា សម្ភារៈ និងថ្នាំពេទ្យទាំងអស់នេះ គឺជាកិច្ចសហការរួមគ្នា រវាងក្រសួងបរិស្ថាន និង ក្រសួងសុខាភិបាល ដើម្បីរួមចំណែកលុបបំបាត់ជំងឺគ្រុនចាញ់ និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស និង ប្រជាសហគមម៍នៅតាមតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ដែលងាយប្រឈមនិងជំងឺគ្រុនចាញ់។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន គ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែងនិងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ កន្លែង ទំហំដីជាង ៧,២លានហិកតា ព្រមទាំងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេសគ្របដណ្តប់លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា៕

ដោយ ៖អេង ប៊ូឆេង

To Top