Covid-19

ម៉ាក្រុង៖ រាល់ការធ្វើដំណើរជាអន្តរជាតិ ត្រូវបានកំណត់ ដើម្បីបញ្ចៀសការឆ្លងវីរុសកូរ៉ូណា

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា លោកប្រធានាធិបតី Emmanuel Macron បានថ្លែងកាលពីថ្ងៃអង្គារថា ពលរដ្ឋបារាំង នឹងអាចត្រូវចំណាយពេលសម្រាប់វិស្សមកាលនារដូវក្តៅ នៅក្នុងផ្ទះ ខណៈដែលការធ្វើដំណើរជាអន្តរជាតិ និងការធ្វើដំណើរនៅក្នុងតំបន់អឺរ៉ុប អាចត្រូវបានកំណត់ព្រំដែន ដោយទប់ហានិភ័យពីការឆ្លងជំងឺជាថ្មីទៀតដែលបង្កឡើងដោយវីរុសកូរ៉ូណា ។

លោក Macron បានថ្លែងនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចមួយនៅឯសាលារៀន មួយកន្លែងនៅឯជាយក្រុងប៉ារីស ថា “វាដូចជាការនិយាយនេះ ជាដំបូងហើយ ថាតើ យើងអាចទទួលយកការឈប់សម្រាកមួយចំនួន ។ អ្វីដែលយើងអាចនិយាយបាននោះគឺថា យើងនឹងកំណត់អំពីដែនកំណត់ នៃការធ្វើដំណើរជាអន្តរជាតិ ទោះបីជា ស្ថិតក្នុងអំឡុងពេលវិស្សមកាលនារដូវក្តៅក៏ដោយ” ។

លោកបានបន្ថែមថា “យើងនឹងស្នាក់នៅក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប ហើយផ្អែកលើការឆ្លងដល់កម្រិតណា យើងអាចកាន់បន្ថយបានបន្តិចបន្តួចដែរ ។ យើងនឹងដឹងច្បាស់នៅដើមខែមិថុនា” ។

លោកបានព្រមានថា ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា នៅមិនទាន់បានទទួលបានជ័យជម្នះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top