បរទេស៖ អាជ្ញាធរក្នុងខេត្ត Jilin ស្ថិតនៅក្នុងប្រទេសចិន ភាគឦសាន នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការព្រមានអំពីងើបឡើងជាថ្មី នៃករណីឆ្លងមេរោគកូវីដ១៩ ស្របពេលជាមួយនឹងការឲ្យបិទការ ធ្វើដំណើរគោចរក្នុងទីក្រុង Jilin City នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI។ គណៈកម្មាធិការទទួលបន្ទុក កិច្ចការសុខាភិបាលខេត្ត បាននិយាយប្រាប់នៅលើគេហទំព័រខ្លួនផ្ទាល់ថា អាជ្ញាធរបានធ្វើការបញ្ជាក់អំពី ករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន៦ករណី រួមមានទាំងអ្នកជម្ងឺ...
ភ្នំពេញ៖ លោក កឹម សុខា បានថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ៕
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ តួកគី មានអ្នកឆ្លងជំងឺ កូវីដ១៩កើនឡើងលើសពី ១៤៣.០០០នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងហួសពី ១១២.០០០នាក់ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសតួកគី ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេនៅមជ្ឈិមបូព៌ា បានកើនឡើងដល់ ១៤៣.១១៤នាក់ ទន្ទឹមនឹងនេះដែរ...
ហាណូយ៖ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឱ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអនុញ្ញាតឱ្យមានការបើកឡើងវិញនូវច្រកទ្វាររង និងព្រំដែនឆ្លងកាត់សកម្មភាព ពាណិជ្ជកម្មឡើងវិញ រវាងវៀតណាមនិងចិន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការអនុញ្ញាតនេះ ត្រូវបានចេញបន្ទាប់ពីមានសំណើពីក្រសួង និងគណៈកម្មាធិការប្រជាជននៃខេត្ត...
ភ្នំពេញ៖ លោក សារ៉ន ស្រស់ ជាអតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត នៅថ្ងៃទី១៤...
សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា(CREA) សូមគោរពអញ្ជើញសមាជិក សមាជិកាទាំងអស់ ចូលរួមកិច្ចប្រជុំអនឡាញ (zoom) លើប្រធានបទ «ស្ថានភាពទីផ្សារ អចលនទ្រព្យ ក្នុងពេលមានមេរោគកូវីត១៩» ដែលនឹងរៀបចំឡើង នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ខាងមុខនេះ។ Topic: CREA Membership E-MeetingTime:...
ហាណូយ៖ តាងនាមឱ្យអង្គការបក្ស រដ្ឋបាល និងប្រជាជនក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង គឺលោក ង្វៀន ឌុកជុង បានប្រគល់គ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រដល់រដ្ឋធានីមូស្គូរបស់រុស្ស៊ី និងសហគមន៍វៀតណាម នៅប្រទេសនេះ កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាត របស់មេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០...
បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានព្រមានប្រទេសបារាំង មិនឲ្យលក់អាវុធ ឲ្យទៅកោះតៃវ៉ាន់ ដែលគ្រោងទិញអាវុធ ដែលជាផ្នែកនៃការធ្វើទំនើបកម្ម ចំពោះកងនាវាចម្បាំង ដែលបារាំងបានផលិត និងលក់ឲ្យកាលពី៣០ឆ្នាំមុន។ ប្រទេសចិនបាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកមួយ នៃគោលនយោបាយ “ចិនតែមួយ” ហើយថា គោលការណ៍នេះ ត្រូវតែទទួលយក ដោយប្រទេសណាមួយ ដែលមានចំណងមិត្តភាពការទូត ជាមួយប្រទេសចិន។...
វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការ កងទ័ពសហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង USFK បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការធ្វើសមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិតជាមានឥទ្ធិពលណាស់ លើការត្រៀមខ្លួន។ លោកឧត្តមសេនីយ៍ Walter Sharp បាននិយាយសំដៅ ទៅលើសមយុទ្ធសម្ព័ន្ធមិត្តសំខាន់ៗ ដែលត្រូវបានកាត់បន្ថយ នៅក្នុងវិសាលភាព ដើម្បីជួយសម្រួល ដល់ការចរចាការរំសាយអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។...
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងការពារស៊ីវិល របស់ប្រទេស នូវែលសេឡង់ លោក Peeni Henare បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធថា អាជ្ញាធរនៃប្រទេសនូវែលសេឡង់ បានលុបចោលនូវភាព គ្រាមានអាសន្នទូទាំងប្រទេស ព្រោះថាប្រទេសនេះ នឹងត្រូវផ្លាស់ប្តូរពីការព្រមាន អំពីមេរោគកូវីដ១៩ ពីកម្រិតទី៣ មកកម្រិតទី ២ ក្នុងគ្រាដែលចំនួនករណី ឆ្លងមានការថយចុះ។ យោងតាមសារព័ត៌មាន...