ប៉េកាំង៖ មន្ត្រីសុខាភិបាលចិន បាននិយាយនៅថ្ងៃសៅរ៍ថា ពាក់កណ្តាលខែឧសភា ភាគច្រើននៃករណីឆ្លងរាលដាល របស់មេរោគកូវីដ១៩ នៅក្នុងស្រុក នៅលើដីគោកចិន គឺមកពីការឆ្លង រាលដាលជាចង្កោម ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិ របស់ចិន គឺលោកមីហ្វេង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីដែលមិនលេចរោគសញ្ញា...
BBC៖ រដ្ឋាភិបាលអ៊ីតាលី បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលនឹងអនុញ្ញាត ឱ្យធ្វើដំណើរទៅនិងមក ពីប្រទេសនេះចាប់ពីថ្ងៃទី ៣ ខែមិថុនា នៅពេលដែលប្រទេសនេះ ផ្លាស់ប្តូរវិធានការបន្ធូរបន្ថយ ការឆ្លងមេរោគវីរុសកូរ៉ូណា ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ៊ីតាលី ក៏នឹងអនុញ្ញាតឱ្យមានការធ្វើដំណើររវាងតំបន់នានា ដែលធ្លាប់ត្រូវបានរឹតត្បិត យ៉ាងតឹងរឹងពីថ្ងៃដដែលនោះ។...
ខេបថោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា លោក Zweli Mkhize រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានថ្លែងថា ប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេកត់ត្រាកាលពីថ្ងៃសុក្រ មានអ្នកឆ្លងដោយជំងឺកូវីដ១៩ ចំនួន៧៨៥នាក់ ដែលជាតួលេខខ្ពស់បំផុត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គិតចាប់តាំងពីប្រទេសនេះ ត្រូវបានគេរាយការណ៍ នៃករណីឆ្លងដំបូងរបស់ខ្លួនកាលពីដើមខែមីនា ។ យោងតាមព័ត៌មានថ្មីៗប្រចាំថ្ងៃរបស់គាត់...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា លោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រី ជប៉ុន បានថ្លែងកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុន គប្បីត្រៀមរយៈពេលវែងមួយ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលវីរុស កូរ៉ូណា និងបានធ្វើការព្រមានថា វីរុសនៅតែមានគំរាមកំហែង ហើយវិធានការ ការពារគួរតែរក្សា ឲ្យនៅដដែលសិន...
បរទេស៖ មន្ទីរបញ្ចកោណ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថថា សហរដ្ឋអាមេរិក កំពុងតែបន្តធ្វើការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេស អាហ្វហ្គានីស្ថាន ហើយត្រូវបានគេរំពឹងថា នឹងបំពេញទៅតាម រយៈកាលកំណត់ ដែលបានព្រមព្រៀងគ្នា ជាមួយពួកតាលីបង់ កាលពីដើមឆ្នាំនេះ។ នៅក្នុងអំឡុងធ្វើសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បានមានប្រសាសន៍យ៉ាងដូច្នេះថា “នោះនៅតែកំពុងតែប្រព្រឹត្តទៅ យើងរំពឹងថា...
គែរ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសតួកគី ជាប្រទេសមួយដែលរង គ្រោះធ្ងន់ធ្ងរជាងគេ ដោយសារវីរុសកូរ៉ូណា នៅឯមជ្ឈិមបូព៌ា ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺជាង ១៤៦.០០០នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសអ៊ីរ៉ង់វិញ មានអ្នកឆ្លងជំងឺ លើសពី១១៦.០០០នាក់ ។ កាលពីថ្ងៃសុក្រ ប្រទេសតួកគី ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១.៧០៨នាក់...
ពោធិ័សាត់៖ សែលកាត បានសម្រេចក្តីស្រម៉ៃរបស់ បុរសកម្មករម្នាក់ អោយក្លាយជាការពិត ទាំងមិននឹកស្មានដល់ក្រោយ លោក សឿន សៅ បានចូលរួមផ្ញើសារ 10K ឬខលទៅកាន់លេខ 8888 (SMS 10K or Call 8888) ដែលបានធ្វើអោយលោក ឈ្នះប្រាក់សុទ្ធរហូតដល់ 100,000ដុល្លារអាមេរិកគត់ ។...
ស្រាបៀរ កម្ពុជា កាលពីរាត្រីថ្ងៃទី១៦ ឧសភានេះ បានប្រគល់រង្វាន់ម៉ូតូ Zoomer X និងចិញ្ចៀនពេជ្រ ដល់គូស្វាមីភរិយា ចំនួន១០គូ ដែលអញ្ជើញមកជាតំណាង ដល់គូស្វាមីភរិយា ១០០គូផ្សេងទៀត ដែលបានឈ្នះរង្វាន់ ពីកញ្ចប់អាពាពិពាហ៍ស្រាបៀរ កម្ពុជា រដូវកាល ២០១៩-២០២០។ លោក ផន រដ្ឋា និង...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទំាសង្គម បានឲ្យដឹងកាលពីថ្ងៃសុក្រថា អ្នកជំងឺផ្សេងទៀត ចំនួន៣៤៨នាក់ ដោយសារជំងឺកូវីដ១៩ នៅអង់គ្លេស បានស្លាប់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នាំឲ្យតួលេខនៃអ្នកស្លាប់ សរុបកើនឡើង ដល់៣៣.៩៩៨នាក់ ។ តួលេខទាំងនេះ ក្នុងនោះរាប់បញ្ចូលទាំង អ្នកស្លាប់ នៅតាមមន្ទីរពេទ្យនានា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្សី បានប្រកាសឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី ត្រូវបានគេបញ្ជាក់ថា មានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០.៥៩៨នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើង ពី១១៣នាក់ដល់២.៤១៨នាក់...