អត្ថបទ

ស្រាបៀរ កម្ពុជា ផ្តល់ជូនម៉ូតូ Zoomer និង ចិញ្ចៀនពេជ្រ ដល់គូស្វាមីភរិយា រួចរាល់ហើយ

ស្រាបៀរ កម្ពុជា កាលពីរាត្រីថ្ងៃទី១៦ ឧសភានេះ បានប្រគល់រង្វាន់ម៉ូតូ Zoomer X និងចិញ្ចៀនពេជ្រ ដល់គូស្វាមីភរិយា ចំនួន១០គូ ដែលអញ្ជើញមកជាតំណាង ដល់គូស្វាមីភរិយា ១០០គូផ្សេងទៀត ដែលបានឈ្នះរង្វាន់ ពីកញ្ចប់អាពាពិពាហ៍ស្រាបៀរ កម្ពុជា រដូវកាល ២០១៩-២០២០។

លោក ផន រដ្ឋា និង ភរិយា លី ណារ៉ា ដែលជាគូមានសំណាង ត្រូវរង្វាន់ម៉ូតូ Zoomer X បានបង្ហាញនូវក្តីរីករាយ យ៉ាងដូច្នេះថា៖ «ពួកខ្ញុំសឹងមិនចង់ជឿសោះថា អាចមានសំណាង បានទទួលរង្វាន់បែបនេះ។ កន្លងមកធ្លាប់តែឃើញគូគេមុនៗ គេមានសំណាង។ ម៉ូតូនេះពិតជាចំណងដៃ ដ៏ពិសេសសម្រាប់ជីវិត គ្រួសាររបស់ខ្ញុំមែន»។

គួរបញ្ជាក់ថា ការផ្តល់ជូនរង្វាន់នេះ ប្រព្រឹត្តទៅនៅក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew The Beat ជូនដល់អ្នកឈ្នះ ដែលក្រុមហ៊ុនសម្រេច ជ្រើសយកត្រឹម១០គូប៉ុណ្ណោះ ដើម្បីឡើងមកទទួលរង្វាន់ផ្ទាល់ ក្នុងគោលបំណងចៀសវាង ការជួបជុំគ្នាច្រើន៕

To Top