ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសណូវែលសេឡង់ បានរងគ្រោះដោយសារ ការរញ្ជួយដីមួយ ដែលមានកម្រិត៥,៦រ៉ិចទ័រ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា ស្ថិតនៅចម្ងាយ២៩គីឡូម៉ែត្រ នៅភាគខាងជើងក្រុង Foxton ប្រទេសណូវែលសេឡង់ មានគ្រោះរញ្ជួយដីមួយកម្រិត ៥,៦រ៉ិចទ័រ បានកើតឡើង នៅវេលាម៉ោង១៩និង៥៣នាទី ម៉ោងសកល...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងមានការប្រជុំអាហារថ្ងៃត្រង់ ជាមួយថ្នាក់ដឹកនាំជាន់ថ្មី នៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសំខាន់ៗ នៅសប្តាហ៍នេះ ដោយរដ្ឋសភាថ្មី បានគ្រោងបើក នៅសប្តាហ៍ក្រោយ។ លោក មូន បានអញ្ជើញលោក Kim Tae-nyeon មេដឹកនាំជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច និងលោក...
បរទេស ៖ នៅក្នុងលិខិតមួយ សមាជិកព្រឹទ្ធសភា អាមេរិក លោក James Lankford លោក Jeanne Shaheen និងលោក Maggie Hassan បានទាមទារឲ្យ មានការវាយតម្លៃ ជារយៈពេល ចំពោះការវិវត្តធ្វើឡើង ដោយក្រុមហ៊ុន ផលិតយន្តហោះខ្នាតយក្ស អាមេរិក ប៊ូអ៊ីង...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះបាន រស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង២នេះ ត្រូវបានប្រជាពលរដ្ឋ២ផ្សេងគ្នា ចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ ជូនលោកឧកញ៉ាដើម្បីព្រលែងចូលទៅក្នុងព្រៃ និងព្រែកធម្មជាតិវិញក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា ការដែលនាំយកសត្វពង្រូល នេះមកជូនលោកឧកញ៉ា ដោយសារកន្លងមកឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋទាំង២នាក់ ដែលនាំយកសត្វពង្រូលទាំងនេះ...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកលោក Robert O’Brien បានអំពាវនាវជាថ្មីម្តងទៀតឲ្យ កូរ៉េខាងជើង បោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើខ្លួនចង់មាន“ សេដ្ឋកិច្ចដ៏អស្ចារ្យ” បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំគណបក្សដ៏សំខាន់មួយ ដើម្បីពិភាក្សាពង្រឹង ការទប់ស្កាត់នុយក្លេអ៊ែរ ។ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ថា នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង...
អាប់ឌីស អាបាបា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺប្រចាំ នៅតំបន់អាហ្វ្រិក (Africa CDC)បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកជំងឺកូវីដ១៩នៅទូទាំងទ្វីបអាហ្វ្រិកបានកើនឡើងដល់១០៣.៩៣៣នាក់ គិតត្រឹមព្រឹកថ្ងៃសៅរ៍ និងដល់១០៧.៤១២នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។ ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺប្រចាំទ្វីបនេះបានឲ្យដឹងថា វីរុសបានឆ្លងរាលដាល នៅក្នុងប្រទេសចំនួន៥៤នាក់...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកទៅដល់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយ អតិថិជន ប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំ របស់ធនាគារជាតិ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា។ ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ក្រោមប្រធានបទ «កិច្ចគាំពារអតិ ថិជនរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ...
ភ្នំពេញ៖ ក្រោយចាកចេញ ពីនាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ត្រូវបានគេ លើកឡើងថា ទៅបង្កើតគណបក្សនយោបាយ ដើម្បីចូលរួម ការប្រកួតប្រជែងបោះឆ្នោត នៅឆ្នាំ២០២៣ខាងមុខ ប៉ុន្តែករណីនេះ លោកបាន បដិសេធចោល។ “ថ្មីៗនេះ មានការបង្កើត និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម ពីមនុស្សមួយចំនួនថា ខ្ញុំបាទមានបំណងដឹកនាំ បង្កើតបក្សនយោបាយ...
បរទេស៖សេតវិមាន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួននឹងដាក់បម្រាមមិនឲ្យពលរដ្ឋមិនមែនជាជនជាតិអាមេរិកជាច្រើន ធ្វើដំណើរពីប្រេស៊ីលមកកាន់ សហរដ្ឋអាមេរិកនោះទេ ប្រសិនបើពួកគេបាននៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយ ក្រោយពីរថ្ងៃបន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងនេះ បានឡើងដល់ចំណាត់ថ្នាក់លេខ២ លើពិភពលោក សម្រាប់ការរាតត្បាតឆ្លងមេរោគកូរ៉ូណា។ លោក Kayleigh McEnany ជាលេខាធិការទទួលបន្ទុកផ្នែកព័ត៌មាន របស់សេតវិមាន បានមានប្រសាសន៍ថា បម្រាមថ្មីនេះ នឹងជួយធានាបានថា ជនបរទេសនឹងមិននាំយកការឆ្លងបន្ថែមទៀត មកឲ្យសហរដ្ឋអាមេរិក ប៉ុន្តែនឹងមិនអនុវត្តចំពោះ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធា កណ្តាលមួយ និងបានពិភាក្សាអំពី “គោលនយោបាយថ្មី សម្រាប់ការ បង្កើនការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសបន្ថែមទៀត” ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថា ការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំដ៏ធំធេងនៃ គណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាច គឺជាជំហានយោធាដ៏សំខាន់ និងវិធានការរៀបចំ និងនយោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកងកម្លាំងប្រដាប់ អាវុធទាំងមូលរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំនេះ គឺជាគោលនយោបាយថ្មីសម្រាប់...