ភ្នំពេញ៖ ដើម្បីទប់ស្កាត ការរាតត្បាត មេរោគកូវីដ១៩ ក៏ដូចជាបញ្ជៀសហានិភ័យ នៃរលកទី២ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការណែនាំ ៧ចំណុច។ វិធានការទាំង៧នោះ មានដូចខាងក្រោម៖ ១. ត្រូវបន្តចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋ ដែលរស់នៅ និងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់...
បច្ចុប្បន្នភាព ក្រុមបាតុកររាប់រយនាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវនានានៅភាគកណ្តាលនៃទីក្រុង ហុងកុង កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភានេះ ក្នុងការតវ៉ាប្រឆាំងនឹងពង្រាងច្បាប់សន្តិសុខជាតិរបស់ប្រទេសចិន ដែលគ្រោងនឹងដាក់ទៅលើទីក្រុងនេះនៅពេលខាងមុខ ។ យុវជន ចូហ្ស៊ូ វ៉ុង (Joshua Wong) ដែលជាសកម្មជនប្រជាធិបតេយ្យដ៏ល្បីល្បាយនៅទីក្រុង ហុងកុង បានថ្លែងថា ទីក្រុងប៉េកាំងកំពុងព្យាយាមបំបិទសម្លេងប្រជាធិបតេយ្យនៅហុងកុង តាមរយៈការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងនេះ និងជាការបិទបញ្ចប់នូវនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំ២ ដែលប្រជាពលរដ្ឋនៅទីក្រុងហុងកុង...
បរទេស៖ នាវាផ្ទុកប្រេងដំបូងក្នុង ចំនោមនាវាទាំង ៥គ្រឿងរបស់អ៊ីរ៉ង់ បានធ្វើដំណើរមកដល់ដែនទឹកនៃ ប្រទេសវេណេស៊ុយអេឡា កាលពីល្ងាចថ្ងៃសៅរ៍ដោយ រំពឹងថានឹងបន្ធូរបន្ថយនិងសម្រួលដល់ការ ប្រើប្រាស់ប្រេងរបស់ប្រជាជាតិ អាមេរិកខាងត្បូងនេះបានបណ្តោះអាសន្នខណៈ ដែលប្រទេសកំពុងប្រឆាំងទៅ នឹងទណ្ឌកម្មពីសំណាក់ រដ្ឋបាលលោកត្រាំ ។ នាវាដឹកប្រេងដែល ត្រូវបានស្គាល់ឈ្មោះថា Fortune មិនមានសញ្ញាណាមួយថាបានទទួលរងការជ្រៀតជ្រែក ឬគម្រាមកំហែងពីសំណាក់ សហរដ្ឋអាមេរិកឡើយ នៅពេលដែលខ្លួនបានធ្វើដំណើរឆ្លងកាត់ តាមរយៈដែលសមុទ្រការ៉ាប៊ីឆ្ពោះ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានផ្សព្វផ្សាយ ពី “ ការឃុបឃិតនិងការកុហក” អំពីវីរុសកូរ៉ូណា ដែលធ្វើឱ្យមានភាព តានតឹងរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក លោកវ៉ាងយី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភព ១,៧១២នាក់តួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៨០,២៩៨នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៣៣,៤១០នាក់ អ្នកស្លាប់សរុបចំនួន៖...
ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា នានបង្ហាញពីសកម្មភាព ការទូតលោក កឹម សខា ចាប់ពីដើមខែឧសភា ឆ្នាំ២០២០ មកនេះ គឺបានបន្តជួបជា មួយឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា នៃបណ្តាប្រទេសប្រជាធិបតេយ្យ មកពីទ្វីពផ្សេងៗ ។ ក្នុងនោះមានមកពី អាស៊ី អឺរ៉ុប អាមេរិក ក្នុងគោលបំណង...
តូក្យូ៖ ប្រភពពីក្រសួងបានឲ្យដឹងថា ក្រសួងសុខាភិបាល កំពុងពិចារណាផ្តល់ប្រាក់រហូតដល់ ២០០០,០០០ យ៉េន (១,៩០០ ដុល្លារ) សម្រាប់បុគ្គលិកពេទ្យម្នាក់ៗនៅមន្ទីរពេទ្យ ដែលព្យាបាលអ្នកជំងឺ ដែលមានជំងឺឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសជប៉ុន ក្នុងគោលបំណងគាំទ្រ ដល់គ្រូពេទ្យនិងគិលានុបដ្ឋាយិកា ដែលប្រឈមមុខនឹង ហានិភ័យនៃការឆ្លងមេរោគ ខណៈកំពុងធ្វើការនៅជួរមុខ។ ដោយមានករណី ឆ្លងជំងឺរលាកសួតជាលើកទី ២ រដ្ឋាភិបាលក៏សង្ឃឹមថា ប្រាក់ឧបត្ថម្ភនេះនឹងផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នវេជ្ជសាស្រ្ត...
ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំង បានអំពាវនាវ ដល់ប្រទេសជាមិត្តរបស់កម្ពុជា សូមបន្តជួយដល់កម្ពុជា លើវិស័យនានាដូចជា វិស័យសេដ្ឋកិច្ចនិងសង្គម នៅពេលអនាគត ជាពិសេសបញ្ហា ដែលប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ ។ តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៥ ឧសភានេះ លោក កឹម...
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានជំរុញឲ្យប្រជាពលរដ្ឋ បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ចំពោះអ្នកមិនទាន់បង់ ហើយបើមិនព្រមការកំណត់ទេ នឹងបញ្ចេញបញ្ជីឈ្មោះ ជាសាធារណៈ ឬបណ្តេញសង្គម ព្រមកត់ត្រាជាបំណុលផងដែរ៕
ភ្នំពេញ៖ ការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ នឹងត្រូវដាក់ឱ្យអនុវត្ត ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការបង់ពន្ធ ក្នុងឆ្នាំ២០២០នេះ...