នយោបាយ

លោក មុត ចន្ថា បង្ហាញពី សកម្មភាពការទូត របស់លោក កឹម សុខា

ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា នានបង្ហាញពីសកម្មភាព ការទូតលោក កឹម សខា ចាប់ពីដើមខែឧសភា ឆ្នាំ២០២០ មកនេះ គឺបានបន្តជួបជា មួយឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា នៃបណ្តាប្រទេសប្រជាធិបតេយ្យ មកពីទ្វីពផ្សេងៗ ។

ក្នុងនោះមានមកពី អាស៊ី អឺរ៉ុប អាមេរិក ក្នុងគោលបំណង ពង្រឹងនិងពង្រីកទំនាក់ទំនង រវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តទាំងនោះ។ ជំនួបស្ទើរតែទាំងអស់បាន ប្រព្រឹត្តទៅនៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ ។

ក្នុងជំនួបទាំងនេះ ក្រៅពីការសួរសុខទុក្ខ ក៏មានការផ្លាស់ប្តូរទស្សនគ្នា និងស្វែងយល់អំពីដំណើរការ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ វិស័យសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ ជាពិសេសបញ្ហាដែល ពាក់ព័ន្ធនឹងសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះមុខជម្ងឺរាតត្បាតពិភពលោក កូវីដ-១៩ (Novel Coronavirus) និងទៅអនាគត។

នៅក្នុងជំនួបទាំងនេះដែរ ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត បានបង្ហាញពីការយល់ឃើញ ចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នាឱកាសលោកកឹម សុខា និងសហការី បានអញ្ជើញទៅអុជធូបគោរពដួងវិញ្ញាណក្ខន្ធសពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់សម្តេចតេជោ និងជាមាតាបង្កើតរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

លោករៀបរាប់ថា ៖ ១. ព្រឹកថ្ងៃទី១១ ខែឧសភា គឺជំនួបជាមួយ លោ Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំកម្ពុជា។

២. រសៀលថ្ងៃ១១ ឧសភា ជំនួបជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ។

ផ្ទាំងពាណិជ្ជកម្ម

៣. រសៀលថ្ងៃ១២ ឧសភា ជំនួបជាមួយលោកស្រី Eva Nguyen BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពបារាំងកម្ពុជាកម្ពុជា។

៤. ព្រឹកថ្ងៃ១៣ ឧសភា ជំនួបជាមួយលោកPablo Kang ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព អូស្រ្តាលី ប្រចាំកម្ពុជា ។

៥. ព្រឹកថ្ងៃ១៩ ឧសភា ជំនួបជាមួយលោក Bjorn Haggmark ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពស៊ុយអែដ ប្រចាំកម្ពុជា។

៦. រសៀលថ្ងៃ១៩ ឧសភា ជំនួបជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអាមេរិក ប្រចាំកម្ពុជា ។

៧. រសៀលថ្ងៃ២២ ឧសភា ជំនួបជាមួយ លោក Masahiro Mikami ឯកអគ្គរាជទូតវិសាញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ។

លោកថា ដោយឡែកបណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតពុំមានស្ថានឯកអគ្គរាជទូត-រដ្ឋទូត ប្រចាំកម្ពុជា ក៏បានផ្ញើសារសាទរ និងស្វាគមន៍ចំពោះជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា ផងដែរ៕

To Top