ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងទី១ អ៊ីរ៉ងទៅដល់ វេណេស៊ុយអេឡាដោយ អត់មានឃើញអាមេរិក ចេញមករារាំងឡើយ

បរទេស៖ នាវាផ្ទុកប្រេងដំបូងក្នុង ចំនោមនាវាទាំង ៥គ្រឿងរបស់អ៊ីរ៉ង់ បានធ្វើដំណើរមកដល់ដែនទឹកនៃ ប្រទេសវេណេស៊ុយអេឡា កាលពីល្ងាចថ្ងៃសៅរ៍ដោយ រំពឹងថានឹងបន្ធូរបន្ថយនិងសម្រួលដល់ការ ប្រើប្រាស់ប្រេងរបស់ប្រជាជាតិ អាមេរិកខាងត្បូងនេះបានបណ្តោះអាសន្នខណៈ ដែលប្រទេសកំពុងប្រឆាំងទៅ នឹងទណ្ឌកម្មពីសំណាក់ រដ្ឋបាលលោកត្រាំ ។

នាវាដឹកប្រេងដែល ត្រូវបានស្គាល់ឈ្មោះថា Fortune មិនមានសញ្ញាណាមួយថាបានទទួលរងការជ្រៀតជ្រែក ឬគម្រាមកំហែងពីសំណាក់ សហរដ្ឋអាមេរិកឡើយ នៅពេលដែលខ្លួនបានធ្វើដំណើរឆ្លងកាត់ តាមរយៈដែលសមុទ្រការ៉ាប៊ីឆ្ពោះ ទៅឆ្នេរសមុទ្រវេណេស៊ុយអេឡា។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Jorge Arreaza បាននិយាយថាអ៊ីរ៉ង់និងវេណេស៊ុយអេឡា តែងតែគាំទ្រគ្នាក្នុងគ្រាលំបាក។ ថ្ងៃនេះនាវាដំបូងដែលមានផ្ទុកមកជាមួយនឹងប្រេងសាំងបានមក ដល់ប្រជាជនរបស់យើងហើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top