ព័ត៌មានអន្តរជាតិ

ចិន ចោទអាមេរិកថា បានផ្សព្វផ្សាយ ពី “ ការឃុបឃិតនិងការកុហក” អំពីវីរុសកូរ៉ូណា ដែលធ្វើឱ្យមានភាព តានតឹងរវាង ប្រទេសទាំងពីរ

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានផ្សព្វផ្សាយ ពី “ ការឃុបឃិតនិងការកុហក” អំពីវីរុសកូរ៉ូណា ដែលធ្វើឱ្យមានភាព តានតឹងរវាងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក លោកវ៉ាងយី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានឆ្លងវីរុសនយោបាយដែលបង្ខំអ្នកនយោបាយមួយចំនួន ឱ្យវាយប្រហារប្រទេស ចិនម្តងហើយម្តងទៀត។

លោកបានជំរុញឱ្យសហរដ្ឋអាមេរិក “ បញ្ឈប់ការខ្ជះខ្ជាយពេលវេលា និងបញ្ឈប់ការខ្ជះខ្ជាយជីវិតដ៏មានតម្លៃ” នៅក្នុងការឆ្លើយតបរបស់ខ្លួន ចំពោះការផ្ទុះឡើងនៃ Covid-19 ។

សូមជម្រាបថា ភាពតានតឹងរវាង ទីក្រុងវ៉ាស៊ីនតោននិង ទីក្រុងប៉េកាំង បានកើនឡើងនៅពេលដែលបញ្ហាវីរុស បានរាលដាល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ដែលប្រឈមមុខនឹងការបោះឆ្នោតឡើង វិញនៅឆ្នាំនេះ ដែលត្រូវបានគេរិះគន់ចំពោះការដោះស្រាយរបស់គាត់ចំពោះជំងឺរាតត្បាត បានបន្ទោសប្រទេសចិន ដែលព្យាយាមបិទបាំងការរីករាលដាលនៃជំងឺនេះ។

ប៉ុន្តែកាលពីថ្ងៃអាទិត្យលោក វ៉ាងបានធ្វើម្តងទៀតនូវការ អះអាងរបស់ចិនដែលថាខ្លួនបានធ្វើសកម្មភាពប្រកបដោយទំនួល ខុសត្រូវក្នុងការការពារ សុខភាពសាធារណៈ ចាប់តាំងពីវីរុសនេះបានលេចចេញជា លើកដំបូងនៅក្នុង ខែធ្នូមកម្លេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top