បរទេស៖ ប្រទេសវៀតណាម បានសម្លាប់សត្វជ្រូកជាង ៤.០០០ ក្បាល ដែលឆ្លងជំងឺប៉េស្តជ្រូក អាហ្វ្រិកក្នុងឆ្នាំនេះ បន្ទាប់ពីជំងឺនេះ មិនអាចព្យាបាលបាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយថា ជំងឺនេះបានរាលដាលដល់ ១៥៥ ឃុំ...
សេអ៊ូល៖ បញ្ជាការអង្គការ សហប្រជាជាតិ (UNC) បានឲ្យដឹងថា ខ្លួនមិនអាចកំណត់ ឱ្យបានច្បាស់លាស់ ថាតើកូរ៉េខាងជើង បានចាប់ផ្តើមការដោះដូរកាំភ្លើង ជាមួយកូរ៉េខាងត្បូង ដោយចេតនា ឬដោយកំហុសនោះទេ ប៉ុន្តែបានរកឃើញថា ភាគីទាំងពីរបានរំលោភ លើកិច្ចព្រមព្រៀងឈប់បាញ់។ បញ្ជាការដឹកនាំ ដោយអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងតំបន់គ្មានយោធា (DMZ) និងអនុវត្តបទឈប់បាញ់ ដែលបានបញ្ឈប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣...
ពោធិសាត់៖ មន្រ្តីយោធាម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៥ លុះជិះមកដល់ចំនុចកើតហេតុ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក៏បានដួលម៉ូតូដោយខ្លួនឯង ធ្លាក់ចូលប្រឡាយទឹក គូចហូរចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងកើតហេតុ បណ្តាលអោយជនរងគ្រោះនោះ ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១៤៖៥នាទី ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០កន្លងមកនេះ។...