ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ជិះម៉ូតូដួល ធ្លាក់ចូលប្រឡាយទឹកស្លាប់ នៅស្រុកវាលវែង

ពោធិសាត់៖ មន្រ្តីយោធាម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៥ លុះជិះមកដល់ចំនុចកើតហេតុ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក៏បានដួលម៉ូតូដោយខ្លួនឯង ធ្លាក់ចូលប្រឡាយទឹក គូចហូរចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងកើតហេតុ បណ្តាលអោយជនរងគ្រោះនោះ ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១៤៖៥នាទី ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០កន្លងមកនេះ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានអោយដឹងថា ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជិះម៉ូតូដួល ធ្លាក់ទឹកប្រឡាយដោយខ្លួនឯងនោះ មានឈ្មោះនី សុខុម ភេទប្រុសអាយុ ៤៥ ឆ្នាំជនជាតិខ្មែរ មុខរបរជាមន្ត្រីយោធា រស់នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្រោយសមត្ដកិច្ច នគរបាលចរាចរណ៍ ចុះពិនិត្យដល់កន្លែងកើតហេតុ សពជនរងគ្រោះ ត្រូវបានធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

To Top