ព័ត៌មានអន្តរជាតិ

វៀតណាម សម្លាប់ជ្រូក ជាង ៤.០០០ ក្បាល ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងឆ្នាំនេះ ដោយសារជំងឺនេះ កំពុងតែវិលត្រឡប់មកវិញ

បរទេស៖ ប្រទេសវៀតណាម បានសម្លាប់សត្វជ្រូកជាង ៤.០០០ ក្បាល ដែលឆ្លងជំងឺប៉េស្តជ្រូក អាហ្វ្រិកក្នុងឆ្នាំនេះ បន្ទាប់ពីជំងឺនេះ មិនអាចព្យាបាលបាន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយថា ជំងឺនេះបានរាលដាលដល់ ១៥៥ ឃុំ នៅទីក្រុងហាណូយ និងខេត្តចំនួន ១៩ ហើយហានិភ័យនៃការរាលដាល ក្នុងទ្រង់ទ្រាយធំគឺខ្ពស់ណាស់។

ក្រសួងបានស្តីបន្ទោស ការកើតឡើងវិញ ចំពោះកសិករតូចតាចមួយចំនួន ដែលទិញជ្រូកបង្កាត់ពូជ ដែលមិនស្គាល់ប្រភព កសិដ្ឋានចិញ្ចឹមជ្រូក មិនបានធានាអនាម័យ និងកង្វះវិធានការជីវៈចម្រុះ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនេះកសិករខ្លះ មិនបានជូនដំណឹង ទៅមន្រ្តីពេទ្យសត្វ នៅពេលជ្រូករបស់ពួកគេ បង្ហាញសញ្ញានៃការឆ្លង ផ្ទុយទៅវិញពួកគេ បានលក់ជ្រូកនោះចេញថែមទៀត។ ក្រសួងបាននិយាយថា កង្វះបុគ្គលិកពេទ្យសត្វ ក៏ត្រូវបានស្តីបន្ទោសផងដែរ ចំពោះការខកខាន ក្នុងការស្ទង់មតិ និងការរកឃើញទាន់ពេលវេលា។

សូមជម្រាបថា ជំងឺគ្រុនជ្រូកអាហ្រ្វិក ត្រូវបានគេរកឃើញដំបូង នៅប្រទេសវៀតណាម ក្នុងខែកុម្ភៈឆ្នាំ ២០១៩ ហើយវាបានរាលដាល ដល់ទីក្រុងនិងខេត្តទាំង ៦៣ ក្នុងរយៈពេល ៧ ខែដែល បង្ខំឲ្យ អាជ្ញាធរវៀតណាម សម្លាប់ជ្រូកប្រមាណ ៦ លានក្បាល ឬ ២០ ភាគរយ នៃចំនួនសរុបរបស់ប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា

To Top