វ៉ាស៊ីនតោន៖ ប្រទេសកូរ៉េខាងជើង នៅតែបន្តចាត់ទុកកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនថាជាការចាំបាច់ ដើម្បីការពាររបបរបស់ខ្លួន ប៉ុន្តែអាចនឹងបោះបង់ចោល នូវសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលមួយចំនួន ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្មនិងការទទួល បានផលប្រយោជន៍ ផ្សេងទៀត ដែលដាក់ដោយអាមេរិក។ ការវាយតម្លៃរបស់លោក John Ratcliffe បានបង្ហាញថា កូរ៉េខាងជើងទំនងជា នឹងមិនរំសាយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់ខ្លួនទាំងស្រុងនោះទេ ខណៈសហរដ្ឋអាមេរិក...
បរទេស ៖ យោងទៅតាមសេចក្តី រាយការណ៍កាសែតមួយ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងនាវា និងទំនិញអង់គ្លេស បាននិយាយថា ទំហំនៃទំនួលខុសត្រូវ នឹងត្រូវបានលុបចោល ចំពោះនាវាណា ដែលរកឃើញថា បានប្រព្រឹត្តបំពានលើទណ្ឌកម្ម កូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន Voice of America នៅកូរ៉េ បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក...
វ៉ាស៊ីនតោន៖ អ្នកជំនាញម្នាក់មកពីអង្គភាព Think Tank របស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅថ្ងៃអង្គារនេះថាប្រទេសកូរ៉េខាងជើង ហាក់ដូចជាជិតដល់ទីបញ្ចប់ហេីយ នៃទីតាំងផលិតមីស៊ីលផ្លោង ដែលមានសមត្ថភាព បាញ់សាកល្បង មីស៊ីលផ្លោង អន្តរទ្វីប។ លោក Joseph Bermudez បានសរសេរនៅ ក្នុងរបាយការណ៍មួយ សម្រាប់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា មជ្ឈមណ្ឌលជំនួយមីស៊ីលផ្លោងលីលី ដែលត្រូវបានគេបិទបាំង ពីមុននោះមាន ចម្ងាយប្រហែល...
ម៉ានីល៖ ក្រសួងអប់រំរបស់ប្រទេស ហ្វីលីពីន បានប្រកាសនៅថ្ងៃអង្គារថា ឆ្នាំសិក្សាថ្មី នឹងបើកនៅខែសីហាខាងមុខ ខណៈដែលប្រទេសនេះនៅតែបន្តទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មី កូវីដ១៩ ដដែល។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងអប់រំលោកស្រី Leonor Briones ថា ឆ្នាំសិក្សា ២០២០-២០២១ នឹងបើកជាផ្លូវការ...
ភ្នំពេញ៖ ដើម្បីឱ្យអតិថិជន កាន់តែសប្បាយរីករាយថែមទៀត ក្រុមហ៊ុនសែលកាត នឹងធ្វើការផ្តល់ជូន នូវការភ្ជាប់គម្រោង Cellcard 4U ចំនួន ៥ រង្វាន់ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃ នៅក្នុងខែឧសភានេះ។ ប្រូម៉ូសិនពិសេសថ្មីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីបង្ហាញជូនដល់អតិថិជន ឱ្យបានជ្រាបច្បាស់ នូវអត្ថប្រយោជន៍ ដែលនឹងទទួលបាន រួមជាមួយនឹងការផ្តល់ជូនគាប់ចិត្ត បន្ថែមចំនួនពីរទៀត៖...
ភ្នំពេញ៖ បន្ទាប់ពីបានតម្កល់ធ្វើពិធីបុណ្យ ទក្ខិណានុប្បទានតាមប្រពៃណី ព្រះពុទ្ធសាសនាខ្មែរអស់រយៈពេលពេល ២យប់៣ថ្ងៃ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០នេះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះ នៅស្រុកកំណើតស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាមហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា ។...
បរទេស៖ អគ្គិភ័យដ៏ខ្លាំងមួយ បានឆាបឆេះឡើងកាលពីថ្ងៃអង្គារទី ៥ ឧសភា នៅក្នុងអាគារកប់ពពកមួយ នៅទីក្រុង Sharjah នៃប្រទេស អារ៉ាប់រួម។ ខ្សែវីដេអូមួយចំនួនបានបង្ហាញពីអគារនេះ ដែលព័ទ្ធជុំវិញដោយអណ្តាតភ្លើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អគារខ្ពស់កម្ពស់ ៤៥ ជាន់មួយត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីក្រុង...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខាទទួលហិរញ្ញប្ប ទានរយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកពី ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” ។ ប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយដែលកើតឡើងចំពេលដំណាលគ្នាជាមួយ វីរ៉ុសកូវីដ១៩ និងសង្គ្រាមតម្លៃប្រេង រុស្ស៊ីជាមួយអារ៉ាប៊ីសាអូឌីត។...
បរទេស៖ រដ្ឋាភិបាលនៃប្រទេសស៊ូដង់ នាពេលថ្មីៗនេះ បានជ្រើសរើសឯកអគ្គរដ្ឋទូតដំបូង របស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក នៅក្នុងរយៈពេលជាងពីរទសវត្ស នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ ទីក្រុងខាទូម បានធ្វើការជ្រើសរើសយកលោក Nour Eddin Satti ឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងបាននិយាយប្រាប់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក...
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសលីបង់ នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឲ្យមកអត្ថាធិប្បាយពន្យល់អំពីការសម្រេចចិត្តរបស់ទីក្រុងប៊ែកឡាំង កាលពីសប្ដាហ៍មុន ដែលហាមឃាត់ចលនាពួកហេស៍ប៊ូឡានិយាយស៊ីអ៊ីត នៅលើទឹកដីអាល្លឺម៉ង់។ ការិយាល័យការក្រសួងការបរទេស បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការបរទេសលីបង់ លោក Nassif Hitti បានអះអាងបញ្ជាក់ថា ពួកហេស៍ប៊ូឡា គឺជាផ្នែកនយោបាយដ៏សំខាន់មួយ នៅក្នុងប្រទេសលីបង់ ដែលតំណាងឲ្យផ្នែកដ៏ធំនៃប្រជាជន និងជាផ្នែកនៃរដ្ឋសភា។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់...