ភ្នំពេញ៖ ដើម្បីជំរុញឱ្យបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក, នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីចុះអនុស្សារណៈយោគយល់ (MOU) ចំនួនពីរ និងធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយ ធនាគារឯកទេស វីង (ខេមបូឌា)...
ភ្នំពេញ ៖ ដើម្បីតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា និងបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ អគ្គិសនីកម្ពុជា (EDC) នឹងផ្អាកការផ្គត់ផ្គង់ ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ទៅតាមទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៧...
បច្ចុប្បន្នភាព របាយការណ៍ របស់អង្គការសហប្រជាជាតិ បានង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩០ រហូតមកដល់ពេលបច្ចុប្បន្ននេះ មនុស្សម្នាក់ ក្នុងចំណោម៤នាក់ នៅជុំវិញពិភពលោក បានងើបចេញពីខ្សែបន្ទាត់ នៃភាគក្រីក្រ ប៉ុន្តែការឆ្លងរាលដាល នៃវីរុសCovid-19 កំពុងបង្អាក់ដំណើរ នៃគម្រោងកាត់បន្ថយភាពក្រីក្រសកល និងកំពុងរារាំងមនុស្ស លើលោក មិនអោយងើបដើរចេញផុត ពីខ្សែបន្ទាត់ នៃភាពក្រីក្រ ទៅតាមការរំពឹងទុក ។...
ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត មានក្តីសោមនស្សជាខ្លាំង ក្នុងការរៀបចំនូវព្រឹត្តិការណ៍ ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard 4U Virtual Concert ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨ ខែឧសភាខាងមុខនេះ ដោយនឹងធ្វើការផ្សាយផ្ទាល់ តាមបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងវត្តមាន សម្តែងរបស់សិល្បករ សិល្បការនីល្បីៗ និងកំពុងពេញនិយម ជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីប្រគុំតន្ត្រីនេះ...
ភ្នំពេញ : នៅវេលាម៉ោង៤ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវិថី ឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នង ដោយមិនទាន់ដឹងមូលហេតុ ខណ:ពេលនេះ រថយន្តពន្លត់អគ្គិភ័យ កំពុងបាញ់ទឹកពន្លត់៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ យករថយន្ដទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក)ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ខណៈមានរថយន្ដ ជាង៣៤ម៉ឺនគ្រឿង បានហួសសុពលភាពឆៀក។ ក្នុងឱកាសចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ផ្លូវជាតិ លេខ៥ ភាគខាងជើង...
អតិថិជនភាគច្រើនដែលធ្លាប់ប្រើប្រាស់ ទូរស័ព្ទចុចប៊ូតុងតែងតែចង់បាន ទូរស័ព្ទតម្លៃសមរម្យ មានគុណប្រយោជន៏ច្រើន ក៏ដូចជាសមត្ថភាពខ្ពស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ព្រមទាំងប្រើប្រាស់ជួយដល់ ការប្រកបការងារ និងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះហើយ ក្រុមហ៊ុនខេមហ្វូន បានបញ្ចេញកំពូលទូរស័ព្ទចុចប៊ូតុងស៊េរីថ្មីៗ មានដូចជា CF 105 Pro ទស្សនាទូរទស្សន៍គ្រប់ទីកន្លែង ដោយមិនប្រើប្រាស់អ៊ីនធឺណិត និង O7 ជាទូរស័ព្ទមិនជ្រាបទឹក នឹងមានមុខងារទែម៉ូម៉ែត្រ ងាយស្រួល...
ហុងកុង៖ លោក Stanley Ho ដែលជាមហាសេដ្ឋីកាស៊ីណូ ដែលគេស្គាល់ថាជា“ ស្តេចល្បែងស៊ីសង” ដែលបានធ្វើឱ្យម៉ាកាវ ក្លាយជាមជ្ឈមណ្ឌលលេងល្បែង ដ៏ល្បីលើពិភពលោកបានស្លាប់ នៅក្នុងមន្ទីរពេទ្យហុងកុង កាលពីថ្ងៃអង្គារក្នុងអាយុ ៩៨ ឆ្នាំ។ កូនស្រីច្បងរបស់លោកហូ គឺលោកស្រី Angela បានប្រាប់អ្នកយកព័ត៌មាន នៅមន្ទីរពេទ្យ និងមន្ទីរពេទ្យហុងកុងថា“ ដោយភាពសោកសៅ យើងត្រូវតែប្រកាសថា...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ថវិកាចំនួន ៤,៩ លានដុល្លារ សម្រាប់គម្រោងជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង ក្នុងគោលបំណង បង្កើនការយល់ដឹង អំពីគោលការណ៍ ស្ថិតិពិភពលោក នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។ យោងតាមក្រសួងបានឱ្យដឹងថា គណៈកម្មាធិរដ្ឋាភិបាលស៊ីវិល សម្រាប់ការផ្លាស់ប្តូរអន្តរកូរ៉េ បានអនុម័តផែនការ ដើម្បីផ្តល់មូលនិធិ ដល់គម្រោងរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី...